តើ​អ្នក​វិនិយោគ​អចលនទ្រព្យ​គួរ​ធ្វើ​អ្វី​ខ្លះ​ក្នុង​ស្ថានភាព​ទីផ្សារ​បែប​នេះ?​

ចែករំលែក

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ជំនួសឱ្យការសន្មតថា ទីផ្សារនឹងរីកចម្រើនខ្លាំង អ្នកជំនាញបានស្នើឲ្យអ្នកវិនិយោគ និងអ្នកអភិវឌ្ឈន៍ពិចារណាវិធីសាស្រ្តមួចំនួន។ វិធីសាស្រ្តទាំងនោះរួមមាន៖

ទី១ ផ្តោតលើតម្រូវការលំនៅដ្ឋានជាក់ស្តែង

ដោយសិក្សាអំពីអចលនទ្រព្យ ដែលបម្រើដល់អ្នករស់នៅដែលមានលទ្ធភាពជាក់ស្តែងក្នុងការជួល ឬទិញ។

តើអតិថិជនជានរណា? តើប្រាក់ចំណូលប្រចាំខែរបស់ពួកគេមានកម្រិតណា? តើពួកគេអាចទិញក្នុងតម្លៃប៉ុន្មាន? តើមានអចលនទ្រព្យប្រកួតប្រជែងប៉ុន្មានដែលមាននៅលើទីផ្សារ?ជាដើម។

. សិក្សាអំពីតំបន់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

តាមដានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទន្ទឹមនឹងកំណើនការងារ និងកំណើនប្រជាជន ប៉ុន្តែត្រូវចាំថា ផ្លូវមួយខ្សែមិនមែនជាការធានាថាដីនឹងឡើងថ្លៃនោះទេ។ ត្រូវពិនិត្យមើលវត្តមានអាជីវកម្ម អ្នករស់នៅ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ (ទឹក ភ្លើង…) និងលទ្ធភាពនៃការធ្វើដំណើរចូលទៅកាន់ទីតាំងនោះបានងាយស្រួល។

ទី៣. ការពារលំហូរសាច់ប្រាក់ នៅក្នុងទីផ្សារដែលមានភាពលំបាក សូមវាយតម្លៃលើ៖ បំណុល និងការប្រាក់ ចំណាយលើការកាន់កាប់អចលនទ្រព្យប្រាក់ចំណូលពីការជួល ប្រាក់បម្រុងសម្រាប់ករណីបន្ទាន់។

អ្នកជំនាញបានបង្អុលបង្ហាញថា ភាពស្របច្បាប់នៃកម្មសិទ្ធិ និងវឌ្ឍនភាពនៃការបញ្ចប់គម្រោង ជៀសវាងការសម្រេចចិត្តវិនិយោគដោយផ្អែកលើតែការរំពឹងទុកថាថ្លៃ នឹងឡើងនៅពេលអនាគតប៉ុណ្ណោះ។

តើអ្វីជាហានិភ័យសេដ្ឋកិច្ចដ៏ធំបំផុត? យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា (Cambodia Economic Update) របស់ធនាគារពិភពលោកប្រចាំខែមិថុនា ឆ្នាំ២០២៥ បានកត់សម្គាល់ថា កម្ចីក្នុងស្រុកសម្រាប់វិស័យសំណង់ អចលនទ្រព្យ និងកម្ចីទិញផ្ទះ (mortgages) មានចំនួនប្រហែលមួយភាគបី នៃកម្ចីសរុបដែលនៅសេសសល់។

ចំណុចនេះបង្កើតឱ្យមានទំនាក់ទំនងដ៏សំខាន់មួយ រួមមានសម្ពាធលើកម្ចី ទីផ្សារអចលនទ្រព្យ អ្នកខ្ចីប្រាក់ប្រឈមនឹងសម្ពាធក្នុងការសងត្រឡប់ ខណៈអ្នកអភិវឌ្ឍន៍អាចនឹងពន្យារពេលការសាងសង់ ឬគម្រោងថ្មីៗ ហើយអ្នកទិញអាចជួបការលំបាក ក្នុងការស្វែងរកប្រភពហិរញ្ញប្បទាន៕


ចែករំលែក