ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុកធំមួយ និងក្រុមហ៊ុនមួយមានមូលដ្ឋាននៅសឹង្ហបុរីបានបង្ហាញពីបំណង សិក្សាឱកាសវិនិយោគលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Captain Raymond Peter នាយកគ្រប់គ្រងនៃក្រុមហ៊ុន BSM Singapore (Bernhard Schulte Shipmanagement និងឧកញ៉ា លឹម ប៊ុនសួរ ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុនAZ Group ព្រមទាំងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ។
ជំនួបនេះមានគោលបំណង ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូនផ្លូវសមុទ្ររួមមាន ការគ្រប់គ្រងនាវាទេសចរណ៍ បច្ចេកវិទ្យាដឹកជញ្ជូនផ្លូវទឹក ការបណ្តុះបណ្តាលនាវិក និងសេវាកម្មជួសជុលកប៉ាល់៕






