ដោយៈ ចំណាន
មណ្ឌលគិរីៈ រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកសិក្ខាសាលា ដើម្បីផ្សព្វផ្សាយលទ្ធផល នៃការសិក្សារបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ពេញលេញ (EIA) ជាមួយមន្ទីរពាក់ព័ន្ធ ខេត្តមណ្ឌលគិរី សម្រាប់គម្រោងអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុន អេធិច ផៅវ័រ ឯ.ក (APEX POWER CO., LTD.)។
គម្រោងធ្វើអាជីវកម្មរ៉ែមាសនេះ មានទំហំផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សិក្ខាសាលានេះ ដឹកនាំដោយលោកគង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ដើម្បីផ្សព្វផ្សាយលទ្ធផល នៃការសិក្សារបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ ជាមួយមន្ទីរពាក់ព័ន្ធ ខេត្តមណ្ឌលគិរី សម្រាប់គម្រោងអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុន អេធិច ផៅវ័រ ឯ.ក។
សិក្ខាសាលានេះ ក័៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញពាក់ព័ន្ធ៕







