តើ​ទីក្រុងណា​ខ្លះ​នៅ​ប្រទេសចិន​ដែល​ទីផ្សារអចលនទ្រព្យចាប់​ផ្តើម​ងើប​ឡើង​វិញ?​

ចែករំលែក

ដោយ៖ ចំណាន

   ប្រទេសចិនៈ ប្រសិនជានិយាយដល់ ការចាប់ផ្តើមមានការកើនឡើង” លើទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន គឺនិយាយសំដៅលើទីក្រុងនានាក្នុងប្រទេសចិន ដែលទីក្រុងខ្លះចាប់ផ្តើមមានទីផ្សាររសរវើកឡើងវិញបណ្តើរៗ។

. ទីក្រុងសៀងហៃ

ទីក្រុងដែលគួរតាមដាន គឺទីក្រុងសៀងហៃ ដែលទីផ្សារអចលនទ្រព្យ មានសញ្ញានៃការងើបឡើងវិញដំបូង ដ៏ច្បាស់លាស់បំផុត
កា​រិ​យាល័យស្ថិតិជាតិរបស់ប្រទេសចិន (NBS)បានរាយការណ៍ថា នៅខែកក្កដា ឆ្នាំ ២០២៦ តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងសៀងហៃ បានកើនឡើង០,២% បើធៀបនឹងខែមុន។

របាយការណ៍របស់ PwC/ULI ស្តីពី “និន្នាការដែលកំពុងលេចឡើងក្នុងវិស័យអចលនទ្រព្យ នៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៦” បានពណ៌នាទីក្រុងសៀងហៃថា ជាទីផ្សារអចលនទ្រព្យ ដែលមានភាពធន់ និងមានសន្ទនីយភាព (ងាយស្រួលទិញលក់) ខ្លាំងបំផុតរបស់ប្រទេសចិន ដោយទទួលបានការគាំទ្រ ពីទីផ្សារមូលធនដ៏រឹងមាំ និងតម្រូវការចម្រុះ។

គុណសម្បត្តិរបស់ទីក្រុងនេះរួមមាន ឱកាសការងារ វិស័យហិរញ្ញវត្ថុ អាជីវកម្មអន្តរជាតិ ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការខ្លាំងលើលំនៅដ្ឋានដែលមានគុណភាពខ្ពស់។


២. ទីក្រុងសិនជិន (Shenzhen)

តម្លៃផ្ទះថ្មីនៅទីក្រុងនេះ កាលពីខែកក្កដា ឆ្នាំ ២០២៦ បានកើនឡើង០,២% បើធៀបនឹងខែមុន យោងតាមទិន្នន័យរបស់NBS។

ទីក្រុងសិនជិន ទទួលបានអត្ថប្រយោជន៍ពីវិស័យបច្ចេកវិទ្យា វិស័យផលិតកម្ម ការងារដែលមានប្រាក់ចំណូលខ្ពស់ និងទីតាំងយុទ្ធសាស្ត្រនៅក្នុងតំបន់ Greater Bay Area។

. ក្វាងចូវ (Guangzhou)

តម្លៃផ្ទះថ្មីនៅទីក្រុងមួយនេះ កាលពីខែកក្កដា ឆ្នាំ ២០២៦ បានកើនឡើង ០,១% បើធៀបនឹងខែមុន។

ទីក្រុងនេះក៏ទទួលបានអត្ថប្រយោជន៍ ពីសេដ្ឋកិច្ចនៃតំបន់ Greater Bay Area ផងដែរ ទោះបីជាការងើបឡើងវិញរបស់ខ្លួននៅតែមិនមានភាពស្មើគ្នាក៏ដោយ។


. ហាំងចូវ (Hangzhou)

ទីក្រុងហាំងចូវ គួរតែត្រូវបានតាមដាន ដោយសារតែសេដ្ឋកិច្ចបច្ចេកវិទ្យារបស់ខ្លួន និងការតភ្ជាប់ជាមួយតំបន់សៀងហៃ/តំបន់ដីសណ្តទន្លេយ៉ាងសេ (Yangtze River Delta)។

ទិន្នន័យរបស់NBS បង្ហាញពីស្ថិរភាពខ្លះៗពីមួយខែ ទៅមួយខែ ប៉ុន្តែវាមិនទាន់បង្ហាញពីការងើបឡើងវិញ នៃតម្លៃយ៉ាងច្បាស់លាស់ និងទូលំទូលាយនៅឡើយទេ។

ទោះជាយ៉ាងណា អ្នកជំនាញមិនទាន់ចាត់ទុកស្ថានភាពនេះថាជាការកើនឡើងខ្លាំងនៃវិស័យអចលនទ្រព្យ នៅទូទាំងប្រទេសចិននោះទេ។

ទីភ្នាក់ងារព័ត៌មានReuters បានរាយការណ៍នៅខែកញ្ញា ឆ្នាំ ២០២៦ ថា តម្លៃផ្ទះថ្មីនៅទូទាំងប្រទេសចិន នៅតែបន្តធ្លាក់ចុះ ដោយទីក្រុងលំដាប់ទី២ និងទី៣ មានសភាពខ្សោយជាង។

ការស្ទង់មតិនេះ បានផ្តោតទៅលើស្ថាប័នចំនួន១១ ក៏បានព្យាករណ៍ថា តម្លៃផ្ទះនៅប្រទេសចិននឹងធ្លាក់ចុះជារួមនៅឆ្នាំ ២០២៦ និង ២០២៧ផងដែរ៕


ចែករំលែក