ដោយៈ ម៉ាណា
ភ្នំពេញៈ ជាមួយការតស៊ូក្នុងអាជីពការងារមូយ ដែលស្រលាញ់ និងគិតថា មានអនាគតកាន់តែប្រសើរ អ្នកស្រីទត ស្លាមីយៈ បានចាប់ផ្តើមការងារជាអ្នកគួកជេ អចលនទ្រព្យតាមភូមិ មកជាអ្នកបំពេញការងារពេញលេញក្នុងវិស័យនេះ ជាមួយក្រុមហ៊ុនអចលនទ្រព្យធំមូយនៅកម្ពុជា។
ជាអ្នកមានស្រុកកំណើតនៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លោកស្រីទត អ៊ីស្លាមីយៈ បច្ចុប្បន្នមានតួនាទីជាអនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) បានអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ ដោយចូលសិក្សានៅវគ្គបណ្តុះបណ្តាលជំនាញ អចលនទ្រព្យខ្លីៗ និងបាននិងកំពុងបំពេញការងារ ក្រៅម៉ោងជាមួយក្រុមហ៊ុនអចលនទ្រព្យINVA។
ការសិក្សា បង្កើនចំណេះ បានធ្វើឲ្យស្រ្តីរូបនេះ មើលឃើញឱកាសកាន់តែធំក្នុងវិស័យនេះ ដែលអាចចូលរួមអភិវឌ្ឍន៍អាជីព និងបង្កើនចំណូលសម្រាប់ជីវភាពគ្រួសារ។
អ្នកស្រីបាននិយាយថា “ផ្លែផ្កាចេញពីវិស័យនេះ មានឱកាសធ្វើឲ្យគ្រួសារអ្នកស្រីមានជីវភាពប្រសើរ និងអាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យ ដែលត្រូវការលំហូរមូលធនដ៏ច្រើនសន្ធឹកសន្ធាប់។ អ្នកស្រីបន្ថែមថា “ខ្ញុំគិតថា អាជីពមួយនេះនឹងអាចបន្តបណ្តុះបណ្តាល និងចែករំលែក ដល់កូនចៅតជំនាន់ទៅមុខទៀតផងដែរ”។
អ្នកស្រីចង់ផ្សារភ្ជាប់ការងារជាមួយសហគមន៍ឥស្លាម កាន់តែទូលំទូលាយជាមួយពិភពជំនួញ និងអចលន្រព្យនៅកម្ពុជា ដោយសារបច្ចុប្បន្ននេះ ស្រ្តីអ៊ីស្លាមកាន់តែច្រើនបានប្រឡូក ក្នុងជំនួយនានា ពិសេសវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ៕







