ដោយៈ ចំណាន
ភ្នំពេញៈ លោកជា ជុន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយករងគម្រោង អញ្ជើញជួបកិច្ចប្រជុំលើគម្រោងសាងសង់ផ្លូវជាតិលេខ៨ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
កិច្ចប្រជុំនេះ មានការចូលរួបពីលោក Thomas Herrero និងលោក Corey Wong តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា គម្រោង តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)ងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យ លើរបាយការណ៍វឌ្ឍនភាពនៃការសិក្សាសមិទ្ធលទ្ធភាព (Interim Progress Report) ក្នុងការពិនិត្យលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នាឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីពន្លឿនការងារគម្រោងអាចអនុវត្តន៍ ទៅបានប្រកបដោយប្រសិទ្ធភាព។
បន្ថែមពីនេះ លោកអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមការងារធនាគារAIIB និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតស្និត ដែលនឹងចូលរួមចំណែកឱ្យការអនុវត្តគម្រោងនេះអាចទទួលបានលទ្ធផលជាផ្លែផ្កា មានលក្ខណៈវិជ្ជមាន អនុលោមត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស៕







