ព្រលានយន្តហោះខេត្តរតនគិរី​ស្ថិត​នៅ​ក្នុង​សភាព​មិន​ទាន់​ច្បាស់​លាស់

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ មន្រ្តីអាកាសចរណ៍ស៊ីវិលបានបង្ហើបឲ្យដឹងថា ការសិក្សា​ពីការសាងសង់ព្រលានយន្តហោះខេត្តរតនគិរី និងសាងសង់នាពេលណាមិនទាន់កំណត់ពេលនៅឡើយទេ។

អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ច័ន្ទសិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ព្រលានយន្តហោះនេះ មិនអាចកំណត់ពេលបាននៅឡើយទេ ដោយសាររហូតមកទល់ពេលនេះ ការសិក្សាមិនទាន់បញ្ចប់នៅឡើយ។

លោកពន្យល់ថា នៅពេលការសិក្សាពីព្រលានយន្តហោះនេះចប់ ត្រូវដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងដាក់ឆ្លងរដ្ឋាភិបាលសម្រេចថា គួរវិនិយោគដោយខ្លួនឯង ឬរកក្រុមហ៊ុនអភិវឌ្ឍន៍ចូលរួមវិនិយោគ។ លោកបន្តថា ការរកក្រុមហ៊ុនមកចូលរួមអភិវឌ្ឍន៍ ត្រូវការពេលវេលា និងអាស្រ័យលើថា ព្រលានយន្តហោះនេះអាចមានសក្តានុពលបង្កើតផលចំណេញឬទេ។

រដ្ឋាភិបាលកម្ពុជា គ្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ នៅតាមបណ្តាខេត្តឆ្ងាយៗពីរាជធានីទាំងអស់ អាស្រ័យលើស្ថានភាពសេដ្ឋកិច្ច និងភាពចាំបាច់នៃតម្រូវការធ្វើដំណើររបស់ភ្ញៀវជាតិ អន្តរជាតិ៕


ចែករំលែក