អ្នកឧកញ៉ាសំ សុខនឿន​លើក​ឡើង​ពី​ការ​វិនិយោគ​ដីធ្លី​អស់​ឱកាស​ ឬ​នៅ​មាន​ឱកាស​?​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ ស្របពេលស្ថានភាពដីធ្លី ស្ថិតក្នុងសភាពមិនច្បាស់​លាស់នាពេលអនាគត អ្នកជំនាញជើងចាស់ក្នុងវិស័យនេះបានលើកជាសំណួរមួយចំនួន។

អ្នកឧកញ៉ាបណ្ឌិតសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupបានលើកឡើងជាសំណួរថា តើទិញដីទុកចំណេញ នៅកម្ពុជា អស់ឱកាសហើយមែនទេ?

លោកបានឆ្លើយដោយខ្លួនឯងថា “ចម្លើយគឺមិនអស់ទេ តែវាមិនដូចមុនទៀតទេ”។

អ្នកឧកញ៉ាបានបន្ថែមថា“ឱកាសនៅតែមាន តែសម្រាប់អ្នកជ្រើសរើសឆ្លាត និងអត់ធ្មត់។ ជ្រើសត្រូវ = ឱកាស។ ជ្រើសខុស = បន្ទុក”។

លោកបន្ថែមទៀតថា ការទិញដីទុកចំណេញរយៈពេលវែង (Land Banking) នៅកម្ពុជា នៅតែមានឱកាសចំណេញ ប៉ុន្តែវាលែងជា “ការទិញដីហើយគេងចាំតម្លៃឡើង” ដូចមុនទៀតហើយ។ ទីផ្សារឥឡូវផ្លាស់ប្តូរ ទៅរកការវាយតម្លៃតាមហេដ្ឋារចនាសម្ព័ន្ធពិត តម្រូវការពិត និងកំណើនប្រជាជន ជាជាងការរំពឹងទុកទទេ។

លោកពន្យល់ទៀតថា ដូច្នេះ បើចង់ទិញដីទុកចំណេញឱ្យបានល្អ គួរមើលចំណុចទាំងនេះ ទី១ ទីតាំងមានផ្លូវចូល និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ទី២ តំបន់មានកំណើនប្រជាជន ឬសកម្មភាពសេដ្ឋកិច្ចពិត ទី៣ មានប្លង់រឹង ច្បាប់ច្បាស់លាស់ ទី៤ តម្លៃសមរម្យ និងអាចរង់ចាំបានចន្លោះពី៣ទៅ៧ឆ្នាំ ឬយូរជាងនេះ ទី៥ រៀបចំផែនការហិរញ្ញវត្ថុ កុំដាក់ប្រាក់ទាំងអស់ និងកុំខ្ចីច្រើនពេក និងត្រូវពិចារណា៕


ចែករំលែក