អត្រា​ប្រាក់​សម្រាប់​កម្ចី​ទិញ​ផ្ទះ​របស់​សហរដ្ឋអាមេរិក​ធ្លាក់ចុះ​ក្នុង​សប្តាហ៍​នេះ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អត្រា​ប្រាក់កម្ចី​ទិញ​លំនៅ​ដ្ឋាន​ នៃ​នៅក្នុង​ប្រទេស​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ​ប្រមាណ៣.៨២ភាគរយ​នៅ​សប្តាហ៍​នេះ​ ខណៈ​កាលពី​សប្តាហ៍​មុន​មាន​អត្រា​ ៣.៩៩ភាគរយ​។

យោង​តាម​សហព័ន្ធ​ឥណទាន​លំនៅឋាន​របស់​អាមេរិក​ ដែលគេ​ស្គាល់​ជាទូទៅ​ថា​ Freddie​ Mac​ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី៣០​ មុន​ អត្រា​ការប្រាក់​កច្ចី​ សម្រាប់​ទិញ​លំនៅ​ដ្ឋាន​ជាមធ្យម​មាន​ចំនួន៤​,៤៥​ ភាគរយ​ តែ​បច្ចុ​បន្ន​បាន​ធ្លាក់ចុះ​មក​នៅ៣​,៨២​ ភាគរយ​។

ក្រៅពី​នេះ​សហព័ន្ធ​ Freddie​ Mac​ បាន​កត់សម្គាល់​ផង​ដែរ​ពី​រយៈពេល១៥ឆ្នាំមុន​បាន​ធ្លាក់ចុះ​ផង​ដែរ​ ដែល​ការ​ធ្លាក់ចុះ​នោះ​ស្ថិតនៅ​ក្នុង​កម្រិត​ នៅ​ត្រឹម​សប្តាហ៍​នេះ​បាន​ធ្លាក់ចុះ​ដល់៣​,២៨​ ភាគរយ​ដែល​កាលពី​សប្តាហ៍​មុន​មាន៣​,៤៦​ ភាគរយ​។ បើ​ធៀប​នឹង​ឆ្នាំមុន​អត្រាកំណើន១៥​ ឆ្នាំ​បាន​ធ្លាក់ចុះ​ពី​ ៤.0១​ ភាគរយ​។

លោក​ Sam​ Khater​ ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន​ Freddie​ Mac​ បាន​និយាយ​ថា​ អត្រា​ការប្រាក់​ធ្លាក់​បែបនេះ​ គឺជា​ដំណឹងល្អ​មួយ​សម្រាប់​ម្ចាស់ផ្ទះ​។ ហើយ​ការ​ដាក់ពាក្យសុំ​ប្រាក់កម្ចី​ទិញ​លំនៅ​ដ្ឋាន​នៅ​អាមេរិក​ បាន​កើនឡើង​កាលពី​សប្ដាហ៍​មុន​ ដោយសារ​អត្រា​កម្ចី​ទិញ​ផ្ទះ​មានកម្រិត​ទាប​។

សហព័ន្ធ​ Freddie​ Mac​ គឺជា​សាជីវកម្ម​មួយ​ ដែល​បង្កើត​ឡើង​ដោយ​សភា​សហរដ្ឋ​អា​មេ​រិច​ក្នុង​គោលបំណង​លើកកម្ពស់​ស្ថិរភាព​ និង​លទ្ធភាព​ក្នុង​ទីផ្សារ​លំនៅ​ដ្ឋាន​របស់​សហរដ្ឋអាមេរិក​ ដោយ​ទិញ​វត្ថុ​បញ្ចាំ​ពី​ធនាគារ​ និង​អ្នកបង្កើត​ប្រាក់កម្ចី​ដទៃទៀត​។

សាជីវកម្ម​នេះ​ បាន​ចាប់ផ្តើម​ធ្វើការ​ស្ទង់មតិ​ប្រចាំ​សប្តាហ៍​ស្តី​ពី​ អត្រា​ប្រាក់កម្ចី​របស់​អាមេរិក​តាំងពី​ខែមេសា​ឆ្នាំ១៩៧១មក​ម្លេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here