ដោយ វុត្ថា
អាស៊ាន៖ ការផ្គត់ផ្គង់ទីផ្សារការិយាល័យ នៅក្នុងប្រទេសសឹង្ហបុរីមានដំណើរការល្អសម្រាប់ឆ្នាំ២០១៩នេះ ដោយសារតែតម្រូវការពីពាណិជ្ជករ និងអ្នកវិនិយោគកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលកន្លងមកនេះ។
យោងតាមគេហទំព័រសារព័ត៌មាន The Business Times បានចុះផ្សាយកាលពីសប្តាហ៍មុនថា ទីផ្សារអចនទ្រព្យនៅក្នុងប្រទេសសឹង្ហបុរី នៅតែរក្សាបាននូវកំណើការល្អសម្រាប់ឆ្នាំ២០១៩នេះតទៅ ដោយសារកំណើរនៃការផ្គត់ផ្គង់ការិយាល័យ នៅតបន្តកើនឡើងខ្ពស់។
សារព័ត៌មាននេះបានចុះផ្សាយទៀតថា តម្លៃអចលនទ្រព្យនៅក្នុងប្រទេសសឹង្ហបុរី និងការជួលអគារការិយាល័យនឹងបន្តកើនឡើង ហើយរំពឹងថាតម្លៃទីផ្សារភាគហ៊ុននឹងបង្រួបគម្លាត ដើម្បីជាមួយមូលដ្ឋានគ្រឹះអចលនទ្រព្យ ដែលកំពុងមានសុខភាពល្អ ជាពិសេសម្រាប់អ្នកអភិវឌ្ឍន៍។
តម្លៃលំនៅដ្ឋាននឹងបន្តកើនឡើង៥ភាគរយបន្ថែមទៀត ដោយសារការវិលត្រឡប់នៃការកើនឡើងនិន្ននាការ ចំពោះការផ្គត់ផ្គង់ការិយាល័យ និងតម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យ។ ជាមួយគ្នានោះ ការជួយអគារការិយាល័យ ក៏នឹងកើនឡើងតួលេខទ្វេដង នៅក្នុងឆ្នាំ ២០១៩ នេះ។
យោងតាមក្រុមហ៊ុន Knight Frank ប្រចាំអាស៊ីប៉ាស៊ីហ្វិក បានបញ្ចេញរបាយការណ៍របស់ខ្លួនថា ការជួលការិយាល័យនៅប្រទេសសិង្ហបុរី បានកើនឡើង ២៣,៧%នៅក្នុងត្រីមាសទី១ បើធៀបនឹងរយៈពេលដូចគ្នា មានអត្រាកំនើនត្រឹម ១០.៧៥ % កាលពីឆ្នាំ ២០១៨កន្លងមកនេះ។
ប្រទេសសឹង្ហបុរី គឺជាប្រទេសមួយដែលមានទីផ្សារអចលនទ្រព្យល្អបំផុត ក្នុងតំបន់អាស៊ីដែលធ្វើឪ្យកំណើន GDP កើនឡើង អត្រាអ្នកអត់ការងារធ្វើមានកម្រិតទាប និងស្ថេរភាពសេដ្ឋកិច្ចសង្គម ។
ជាមួយគ្នានោះ អ្ននវិភាគសេដ្ឋកិច្ចសេដ្ឋកិច្ចបានលើកឡើងថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសមួយនេះ នឹងនៅតែរក្សានូវកមណើនល្អប្រសើរ សម្រាប់រយៈពេលមួយទសវត្សទៅមុខទៀត៕