សមាគម​អចលនទ្រព្យ រៀបចំ​វេទិកា​ទាក់ទង​នឹង​ការលក់​អចលនទ្រព្យ​ផ្តាច់មុខ

0

ដោយ៖ ដែន ចែងចាំង      

ភ្នំពេញ៖ សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាននិងកំពុង​រៀបចំ​វេទិកាសាធារណៈ​ស្តីពី អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់  និង​សិ​ទ្ឋ​លក់​អចលនទ្រព្យ​ផ្តាច់មុខ។

វេទិកា​នេះ​កំពុង​ធ្វើ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នា​ថ្ងៃទី២០ ធ្នូ​នេះ ដោយ មានការ​ចូល​រូ​ម​ពី​សមាជិកសមាគម និង​អ្នកជំនាញ​មកពី​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នានា និង​មន្ត្រី​ពាក់​ព័​ន្ឋ​ធ្វើការ​ក្នុង​វិស័យនេះ​ផងដែរ។

ការរៀបចំ​វេទិកា មាន​កិច្ចពិភាក្សា​ដេញដោល​ពី​វាគ្មិនជំនាញៗ ក្នុង​វិស័យ​អចលវត្ថុ ដែលជា​វិស័យ​មួយ​កំពុង​ក្លាយជា​សរសរ​ស្តម្ភ​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​សេដ្ឋកិច្ចជាតិ។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ធ្លាប់បាន​ថ្លែងថា ការប្រើប្រាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់ មាន​សារៈសំខាន់​ណាស់ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់ទី​ផ្សារ ក៏ដូចជា កាត់បន្ថយ​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នករក​ស៊ីក្នុង​វិស័យនេះ ដោយសារ​ក្រុមហ៊ុន​ស្របច្បាប់​ធ្វើ​អ្វី​តាមច្បាប់ ខុសពី​ក្រុមហ៊ុន​ឬ​ភ្នាក់ងារ​មិន​ស្របច្បាប់ ដែល​ពួកគេ​មិន​គោរព​ច្បាប់ មិន​បង់​ព​ន្ឋ​ជូន​រដ្ឋាភិបាល និង​ធ្វើ​ឲ្យ​បាត់បង់​ទំនុកចិត្ត​ក្នុង​វិស័យនេះ។

លោក​បន្តថា “ការផ្តល់​ការងារ​ដល់​ក្រុមហ៊ុន​ស្របច្បាប់ មិន​ត្រឹមតែ​ជួយ​ដល់​ខ្លួនឯង​នោះទេ តែ​ក៏​ជួយ​ដល់​សេដ្ឋកិច្ចសង្គម​ផងដែរ ពិសេស​បានរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាមួយ​រដ្ឋាភិបាល។

ទាក់ទង​នឹង​ការផ្តល់​សិ​ទ្ឋ​លក់​ផ្តាច់មុខ​នៅ​កម្ពុជា មិនទាន់មាន​ការអនុវត្ត​ទូលំទូលាយ​នៅឡើយ​ទេ។

អនុប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​លោក​ឃាង ពុ​ទ្ឋី​បាន​ថ្លែងថា នៅ​កម្ពុជា​ម្ចាស់​អចលនវត្ថុ​ភាគច្រើន មិន​ចង់​ផ្តល់​សិ​ទ្ឋ​ផ្តាច់មុខ​លក់​អចលនទ្រព្យ​របស់ខ្លួន ដល់​ក្រុមហ៊ុន​ណាមួយ​នោះទេ ខុសពី​នៅ​ប្រទេស​អភិវឌ្ឍន៍​នានា។ លោក​បន្តថា នៅ​បរទេស​ពេល​អ្នក​អភិវឌ្ឍន៍​ផ្តល់​សិ​ទ្ឋ​លក់​ផ្តាច់មុខ ដល់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ណាមួយ ក៏​ពួកគេ​ផ្តល់​កម្រៃជើងសារ​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​ពួកគេ​ដែរ ទោះជា​អតិថិជន​ទៅ​ទិញ​គំរោង​នោះ មិនបាន​ឆ្លងកាត់​ឬ​ណែនាំ​ពី​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ក្តី។

លោក​បន្តថា ប៉ុន្តែ​នៅ​កម្ពុជា ម្ចាស់​អចលនទ្រព្យ​ភាគច្រើន​ពួកគេ មិន​ផ្តល់​កម្ចី​ជើងសារ​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​ពួកគេ​បានទទួល​បាន​សិ​ទ្ឋ​លក់​ផ្តាច់មុខ​នោះទេ ក្នុងករណី​អតិថិជន​ណាមួយ មិន​បានទទួល​ការណែនាំ​ពី​ភ្នាក់ងារ​ក្រុមហ៊ុន​អចលនទ្រព្យ​នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here