សំណង់​គ្មាន​លិខិតអនុញ្ញាត​ជា​ផ្នែក​មួយ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ក្រុង

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ខណៈ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កំពុងមាន​ការរីកដុះដាល​យ៉ាងឆាប់រហ័ស​នោះ គេ​ក៏​សង្កេតឃើញ​មាន​សំណង់​អគារ​ជាច្រើន កំពុង​សាងសង់ឡើង​មិន​គោរព​ច្បាប់​ផងដែរ។

យោងតាម​របាយការណ៍​ពី​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​អគារ​ដែលមាន​កម្ពស់​ចា​ប់​ពី៥ជាន់​ឡើងទៅ​មាន​ប្រមាណ៧០០អគារ និង​កំពុង​កើនឡើង​បន្ថែមទៀត។

លោក​ស៊ា ឆៃ​លីន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី​អិ​ល រៀល​ធី បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា សំណង់​ខុសច្បាប់​ភាគច្រើន​កើតឡើង​ពី​ការសង់​បែប​លំនៅឋាន​លក្ខណៈ​គ្រួសារ ដែល​ប្រជាពលរដ្ឋ​ពួកគាត់​មិនសូវ​យល់ដឹង​ពី​ច្បាប់​នៃ​ការសាងសង់។ ទោះជា​យ៉ាងណា​ក្រៅពី​ប្រជាពលរដ្ឋ​សាងសង់​លំនៅឋាន គ្មាន​លិខិតអនុញ្ញាត កន្លងមក​គេ​ក៏​សង្កេតឃើញ មាន​គម្រោង​សាងសង់ធំៗមួយចំនួន​សង់​សំណង់ អគារ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ផងដែរ ដោយសារតែ​ពួកគេ​មាន​លុយ និង​អំណាច​ហើយ​ការសាងសង់​នោះ​ទៀតសោត អាច​នឹង​រំលោភ​ដី​យក​សាធារណៈ​ថែម​ទៀតផង។

ជាមួយគ្នានេះ​អគ្គនាយក​ក្រុមហ៊ុន Key Real Estate លោក សន សៀ​ប បាន​អះអាងថា ការសាងសង់​អគារ ឬ​លំនៅឋាន​ដោយ​មិនមាន​លិខិតអនុញ្ញាត​គឺ​បង្ក​ជា​ហានិភ័យ​ខ្លាំងណាស់​សម្រាប់​វិស័យនេះ ដែល​ធ្វើ​ឲ្យ​ខូច​សោ​ភណ្ឌ​ភាព​ក្រុង សំណង់​មិនមាន​គុណភាព ប៉ះពាល់​សណ្តាប់ធ្នាប់ និង​សម្បត្តិ​សាធារណៈ។

លោក​បាន​បញ្ជាក់ថា“ស្ថាប័ន​ជំនាញ​គួរតែមាន​វិធានការ​តឹងតែង​ទៅលើ​ម្ចាស់​សំណង់​ដែល​គ្មាន​ច្បាប់​ទាំងនោះ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការអភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុ​ជាមាន​និរន្ត​ភាព និង​សោភ័ណភាព។

ជុំវិញ​នឹង​បញ្ហា​សាងសង់​សំណង់​អត់​ច្បាប់​នេះដែរ កន្លងមក​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រអ៊ូរទាំ​ថា បែបបទ​នៃ​ការសុំច្បាប់​អនុញ្ញាត​មាន​លក្ខណៈ​ស្មុគស្មាញ និង​ចំណាយ​ពេលវេលា​យូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here