កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ជិត ១លាន​ខ្នង​បន្ថែមទៀត

0

ដោយ ដួង ចន្ទ្រា

ភ្នំពេញ៖ ទោះបីជា​ការផ្គត់ផ្គង់​លំនៅដ្ឋាន​បន្ត​កើនឡើង​ក្តី ប៉ុន្តែ​កំនើន​ប្រជាសាស្ត្រ នឹង​ជំរុញ​ឲ្យ​ទីផ្សារ​លំនៅដ្ឋាន​នៅតែមាន​តម្រូវការ​ខ្ពស់ ដោយសារ​កំនើន​ប្រាក់ចំណូល និង​យុវជន​វ័យក្មេង​ចូលក្នុង​វិស័យ​ការងារ​បន្ត​កើនឡើង។

យោងតាម​ការសិក្សា​រប​ស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​រកឃើញថា ក្នុង​មួយឆ្នាំ​កំលាំង​យុវជន​ត្រូវ​ចូលក្នុង​ទីផ្សារការងារ មាន​ចំនួន៣០ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ។

រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់​លោក​ប៉ែន សុផល​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា គិត​ចាប់ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០៣០ខាងមុខ កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ប្រមាណ៨០ម៉ឺន​ខ្នង​បន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​កំនើន​ប្រជាសាស្ត្រ និង​រីកចំរើន​នៃ​សេដ្ឋកិច្ចសង្គម។

លោក​បន្តថា “ជាមួយនឹង​កំនើនសេដ្ឋកិច្ច នគរូបនីយកម្ម​ក៏បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ព្រោះ​តាម​ការសិក្សា​របស់​ក្រសួង​អំពី ក្របខ័ណ្ឌ​យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​បាន​រកឃើញថា ចំនួន​ប្រជាជន​រស់នៅ​រាជធានី ក្រុង និង​ទីប្រជុំជន​នៅ​ឆ្នាំ២០១៤ មាន​ចំនួន៤,៥លាន​នាក់ ស្មើនឹង២៧,១ភាគរយ និង​បន្ត​កើនឡើង​ដល់៧,៩២លាន​នាក់​នៅ​ឆ្នាំ២០៣០ ស្មើនឹង៤៤ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប។

តាម​ទិន្នន័យ​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា សម្រាប់​រយៈពេល១៥ឆ្នាំ គិត​ចាប់ពី​ឆ្នាំ២០១៥ ដល់២០៣០ តម្រូវការ​លំនៅដ្ឋាន​ស​ម្រា​ប់រាជ​ធានី ក្រុង និង​ទីប្រជុំជន​មាន​ប្រមាណ៨០ម៉ឺន​លំនៅដ្ឋាន ដែល​គិត​ជា​មធ្យម​មាន​តម្រូវការ​ប្រមាណ៥ម៉ឺន​លំនៅដ្ឋាន​ក្នុង​មួយឆ្នាំ។

លោក ប៉ែន សុផល បាន​បន្តថា ឆ្លើយតប​នឹង​បញ្ហា​នេះ​ក្រសួង​បាន និង​កំពុង​សកម្ម​អនុវត្តន៍​គោលនយោបាយ​ជាតិ​ស្តីពី ការរៀបចំ​ដែនដី ក្នុង​ការកសាង​ផែនការ​រៀបចំ​ដែនដី​ប្លង់គោល និង​ផែនការ​ប្រើប្រាស់​ដី​គ្រប់​កម្រិត និង​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅដ្ឋាន ពិសេស​លំនៅដ្ឋាន​ដែលមាន​តំលៃ​សមរម្យ​ជូន​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម ប្រាក់ចំណូល​ទាប និង​ជន​ងាយ​រងគ្រោះ ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សម​ធ៌​ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here