Century21 Cambodia ប្រគល់​ពានរង្វាន់​ដល់​ក្រុមហ៊ុន​ដៃគូ​ចំនួន១៣

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក Century21 Cambodiaនឹងធ្វើ​ការ​ផ្ត​លា់ន​រង្វាន់​ដល់​ក្រុមហ៊ុន​ជា​ដៃគូ ដែល​បាន​ទិញ Franchise ពី​ក្រុមហ៊ុន​នេះ ដើម្បី​ប្រកប​អាជីវកម្ម​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

អ្នកនាង Grace Rachny Fong នាយិការ​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃទី២៥ ធ្នូ​នេះ​ថា នៅថ្ងៃនេះ​ក្រុមហ៊ុនCentury21 Cambodia នឹង​ផ្តល់​ពានរង្វាន់​ដល់​ក្រុមហ៊ុន​ដៃគូ ដែល​បាន​ទិញ​Franchiseពី​ក្រុមហ៊ុនមេ​ចំនួន១៣ក្រុមហ៊ុន ដែល​បានទទួល​ជោគជ័យ​ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ល្អប្រសើរ ក្រុមហ៊ុន​ដែលមាន​ភ្នាក់ងារ​ច្រើន និង​ទទួលបាន​ជោគជ័យ និង​ក្រុមហ៊ុន​ដែល​បានផ្តល់​សេវាកម្ម​បានល្អ​ប្រសើរ គឺ Top performance, Top Service និង Top Agent។

អ្នកនាង​បន្តថា “ការផ្តល់​ពានរង្វាន់​នេះ ជាការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ទាំងនេះ ដែល​បាន​ស្រលាញ់ និង​បាន​ចូលរួម​ប្រកប​អាជីវកម្ម ឬ​មុខរបរ​ក្នុង​វិស័យ អចលនទ្រព្យ​យ៉ាង​ជោគជ័យ។អ្នកនាង​បន្តថា “នេះ​ជា​លើក​ទី១ ដែល​ក្រុមហ៊ុន Century21 Cambodia ផ្តល់​ពានរង្វាន់​នេះ ហើយ​ឆ្នាំក្រោយ​យើង​នឹង​ផ្តល់​ពានរង្វាន់​ដល់​គ្រប់​ភ្នាក់ងារ​ទាំងអស់។

កាលពីដើម​ឆ្នាំនេះ ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន១៣ ដែល​បាន​ទិញ​សិ​ទ្ឋ​អាជីវកម្ម​ពី​ក្រុមហ៊ុន Century21 Cambodia គឺមាន​ក្រុមហ៊ុន​ចំនួន៥ ដែល​បានទទួល​ពានរង្វាន់​ពី​ក្រុមហ៊ុន Century21 នៅ​សហរដ្ឋអាមេរិក។ ក្រុមហ៊ុន​ទាំងនោះ​រួមមាន Century21 Mekong, Century21 Imperial, Century21 Fortuna, Century21 Dream Property, និង​ក្រុមហ៊ុន Century21 Fugi Realty។

អ្នកនាង Grace Rachny Fong បាន​បន្តថា “ក្រុមហ៊ុន​ទាំង១៣ដែល​ទទួលបាន​ពានរង្វាន់​នា​ឆ្នាំនេះ បានទទួល​ល​ទ្ឋ​ផល​យ៉ាង​ជោគជ័យ លើ​អាជីវកម្ម​របស់​ពួកគេ​ក្នុង​វិស័យ​អចលនទ្រព្យ។

Century21 Cambodia ត្រូវបាន​នាំចូល Master Franchise ពី​សហរដ្ឋអាមេរិក ដោយ​ក្រុមហ៊ុន VTRUST GROUP នៅ​ឆ្នាំ២០១៤ ក្នុងនាម​ជា​ប្រទេស​ទី៧៥ ដែល​បាន​នាំចូល​នូវ​សិ​ទ្ឋ​អាជីវកម្ម​នៃ​ក្រុមហ៊ុន​នេះ។ បច្ចុប្បន្ន​ក្រុមហ៊ុន Century21 បាន​ពង្រីក​ទៅកាន់៧៩ប្រទេស មាន​ការិយាល័យ​សរុប៧២៥០ និង​មាន​ភ្នាក់ងារ​ចំនួន​ជាង១៣ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here