អាគារការិយាល័យអង្គការមានអំណាចធំជាងគេ អស្ចារ្យបែបណា?

0

ដោយ វុត្ថា

ភ្នំពេញ៖ អង្គការសហប្រជាជាតិ​ត្រូវបាន​បង្កើតឡើង ក្រោយ​ចប់​សង្គ្រាមលោកលើកទី២ ដោយ​មហាអំណាច​ចំនួន៥ រួមមាន សហរដ្ឋអាមេរិក បារាំង អង់គ្លេស ចិន និង​ប្រទេស​រុស្ស៊ី ដែល​បានដាក់​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក។

តើ​ការិយាល័យ​អង្គការសហប្រជាជាតិ មាន​អ្វី​ជា​អាថ៌កំបាំង គេហទំព័រ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ឈានមុខ​គេ​នៅ​កម្ពុជា Propertyarea.asia សូម​លើកយក​ព៌​ត​មានត្រួសៗ ទាក់ទង​នឹង​អាគារ​ទីស្នាក់ការ​កណ្តាល របស់​អង្គការ​មានអំណាច​បំផុត​នៅលើ​ពិភពលោក​នេះ​មក​បង្ហាញ។

អាគារ​អង្គការសហប្រជាជាតិ (United Nation) គឺជា​អាគារ​ខ្ពស់កប់ពពក​ដែលមាន​កម្ពស់១៥៤ម៉ែត្រ និង​ជា​ថ្នាក់​ការ​កណ្តាល​នៃ​ការិយាល័យ​អង្គការសហប្រជាជាតិ​ដែល​ស្ថិតនៅក្នុង​តំបន់ Turble Bay ក្នុង​រដ្ឋ​ម៉ាន​ហា​តាន់​នៅក្នុង​ទីក្រុង​ញូវយ៉ក។ ទីតាំង​ការិយាល័យ​កណ្តាល​នៃ​អង្គការ​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​ទឹកដី​របស់​អង្គការសហប្រជាជាតិ ទោះបីជា​វា​នៅតែ​ជា​ផ្នែក​មួយ នៃ​ទឹក​របស់​សហរដ្ឋអាមេរិក​ក៏ដោយ។

អគារ​នេះ​ផងដែរ គឺជា​អគារ​ខ្ពស់កប់ពពក​មុនដំបូង​គេង​បង្អស់​នៅ​ទីក្រុង​ញូវយ៉ក ដែល​ប្រើប្រាស់​ជញ្ជាំង​បាំង​ជុំវិញ​អាគារ​នេះ​ដូច​វាំងនន។

អាគារ​នេះ បាន​ពិធីបើកការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី ១៤ ខែកញ្ញា​ឆ្នាំ១៩៤៨ ។ក្រុមហ៊ុន​ចំនួន៤បាន​ចុះកិច្ចសន្យា​សាងសង់​មកពី​រដ្ឋ Manhattan និង Queens ត្រូវបាន​ជ្រើសរើស​ឱ្យ​សាងសង់​នូវ​អគារ​នេះ ក្នុង​កិច្ចសន្យា​ទឹកប្រាក់​ប្រមាណ ៣០លាន​ដុល្លារ​អាមេរិក។

អគារ​អង្គការសហប្រជាជាតិ​មាន៣៩ជាន់​នេះ បាន​សាងសង់​បញ្ចប់​នៅក្នុង​ឆ្នាំ១៩៥២ ។អគារ​នេះ​ត្រូវបាន​រចនា​ឡើង ដោយ​ស្ថាបត្យករ​ជនជាតិ​ប្រេ​ស៊ី​ល​គឺ​លោក Oscar Niemeyer និង​ស្ថាបត្យករ​ជនជាតិ​ស្វី​សកាត់​បារាំង​លោក Le Corbusier ។ អាគារ​នេះ​ត្រូវបាន​ត​ភ្ជាប់​អគារ​សន្និសីទ ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ដែលជា​កន្លែង រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សាសន្ដិសុខ និង​បណ្ណាល័យ​មួយ​នៅ​ភាគខាងត្បូង។ អគារ​នេះ មាន​តួនាទី​ជា​ការិយាល័យ​រដ្ឋបាលរ​បស់​អង្គការសហប្រជាជាតិ រួមទាំង​ភារកិច្ច​ប្រចាំថ្ងៃ ដូចជា កន្លែង​ហិរញ្ញវត្ថុ និង​បកប្រែ។ ផ្នែក​មួយ​នៃ​អគារ​អង្គការសហប្រជាជាតិ គឺ​ស្ថិតនៅក្រោម​កិច្ចព្រមព្រៀង​រវាង​អង្គការសហប្រជាជាតិ និង​ប្រទេស​ម្ចាស់ផ្ទះ​របស់ខ្លួន​គឺ​សហរដ្ឋអាមេរិក។

អគារ​លេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ ត្រូវបាន​គេ​កែលម្អ​ឡើងវិញ​នៅ​ខែ ឧសភា​ឆ្នាំ២០១០ ហើយ​បាន​បើក​អោយ​ដំណើរការ​ឡើងវិញ នៅ​ខែកក្កដា​ឆ្នាំ២០១។ នៅ​ថ្ងៃទី ២៩ ខែតុលា​ឆ្នាំ២០១២ដដែល​នេះ បន្ទប់ក្រោមដី​នៃ​បរិវេណ​អគារ​នេះ  ត្រូវបាន​ជន់​លិច​ដោយសារ​ព្យុះ Hurricane Sandy ដែល​នាំទៅដល់​ការបិទ​ការ​រិ​យា​ល័យ​រយៈពេល៣ថ្ងៃ និង​ការផ្លាស់ប្តូរ​ការិយាល័យ​ជាច្រើន។

រចនាបទ​នៃ​អគារ​នេះ បាន​ចម្លង​មកពី​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមប្រឹក្សា South Lanark shire នៅក្នុង​រដ្ឋ Hamilton ប្រទេស​ស្កុ​តឡែ​ន ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា “អគារ​ខោ​ន​ធី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here