អគ្គនាយក Century 21 Mekong បង្ហើប​ពី​គន្លឹះ​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ

0

ដោយ រ៉ាវី

ភ្នំពេញ៖ ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ឈានមុខ​គេ​មួយ មិនមែនជា​រឿង​សាមញ្ញ​ពេក​នោះទេ ហេតុនេះ​ការសិក្សា​ពី​មនុស្ស​ជោគជ័យ ជា​អ្វីដែល ​Propertyarea.asia តែងតែ​លើក​យកមក​បង្ហាញ។

នៅក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង១៣ ដែល​បានទទួល​ពានរង្វាន់​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក Century21 Cambodia ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century 21 Mekong បាន​ក្លាយជា​ក្រុមហ៊ុន​នាំមុខគេ ក្នុងចំណោម​ក្រុមហ៊ុន​ដៃគូ​ប្រកួត​ក្នុង​ក្រុម​ប្រចាំ​កម្ពុជា។

ជាមួយនឹង​ភាព​មមាញឹក​ក្នុង​ការងារ និង​ការធ្វើ​អ្វី​មាន​បែបផែន និង​យុ​ទ្ឋ​ឋ​សាស្ត្រ​ត្រឹមត្រូវ លោក​ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century 21 Mekong នៅ​កម្ពុជា​បាន​បង្ហើប​ប្រាប់ថា មុនពេល​ប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ​ខាងលើនេះ ក្រុមហ៊ុនមេ ដែលជា​អ្នកវាយតម្លៃ បាន​សិក្សា​យ៉ាងច្បាស់​លាស់ ទៅលើ​ប្រតិបត្តិការ រួមជាមួយ​សមិទ្ធផល​ដែល​ទទួលបាន តាមរយៈ​ប្រតិបត្តិការ​យ៉ាងសកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​របស់​ក្រុមហ៊ុន Century 21 Mekong យ៉ាង​លម្អិត​បំផុត ។

លោក​បន្តថា មាន​ចំណុចសំខាន់ៗចំនួន3 ដែល​ធ្វើឱ្យ Century 21 Mekong អាច​ឡើង​ទទួលបាន​ពាន​ប្រចាំឆ្នាំ​នោះ គឺ ភាព​សកម្ម​ទៅលើ​ដំណើរ​ប្រតិបត្តិការ​ទៅលើ​ការទិញ លក់ និង​ជួល​ប្រកបដោយ​ប្រសិទ្ធភាព បរិមាណ​ទឹកប្រាក់​ប្រតិបត្តិការ​មាន​ចំនួន​ច្រើន រួម​ជាមួយនឹង​ប្រសិទ្ធភាព នៃ​សេវា​ផ្តល់​ប្រឹក្សា​ចំពោះ​អតិថិជន។

លោក​ច្រឹ​ក សុខ​នី​ម បានបញ្ជាក់​ទៀតថា « ក្រៅពី​មាន​ចំណុចសំខាន់ៗចំនួន​បី​ខាងលើនេះ វា​នៅមាន​ចំណុច​បន្ទាប់បន្សំ​មួយចំនួនទៀត ដែល​ចំណុចតូចៗទាំងនេះ ក៏​ជា​ចំណែក​រួមផ្សំ​យ៉ាងសំខាន់ ដែល​អាចធ្វើឱ្យ​ក្រុមហ៊ុន Century 21 Mekong ទទួលបាន​ជោគជ័យ​ដូច​ពេលនេះ»។

លោក​បាន​បញ្ជាក់ថា «នៅក្នុង​វិស័យ​អចលនទ្រព្យ មាន​ផ្នែក​ជាច្រើនខុសៗគ្នា ហេតុនេះ​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ ឬ​ចង់​វិនិយោគ​ក្នុង​វិស័យនេះ ត្រូវមាន​ជំនាញ​ជាក់លាក់ ទើប​យើង​អាចធ្វើ​បាន​តាម​គោលដៅ​របស់​យើង អាច​ទទួលបាន​ប្រាក់ចំណេញ និង​បញ្ចៀស​បាន​នូវ​ហានិភ័យ​ចំពោះមុខ។

កក្តា​សំខាន់​ដំបូង គឺ​ការកសាង​កេរ្តិ៍ឈ្មោះ​ជាមុនសិន ព្រោះ​កេរ្តិ៍​គឺជា​រឿង​ចាំបាច់​ក្នុង​រយៈពេល​វែង។លោក​សុខ នី​ម​បញ្ជាក់​ឲ្យ​ដឹង។

លោក​បន្តថា “នៅក្នុង​ក្រុមហ៊ុន Century21 Mekong មុន​ចេញទៅ​ធ្វើការ បុគ្គលិក​ត្រូវ​ទទួល​ការបណ្តុះបណ្តាល​ចំនួន៤ចំណុច​ជាមុនសិន ដូចជា ជំនាញ​ក្នុង​ការនិយាយ ជំនាញ​ក្នុងការ​ទំនាក់ទំនង​ភ្ញៀវ ជំនាញ​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​អតិថិជន និង​ជំនាញ​ក្នុង​ការទិញ លក់ ជួល​ដោយ​ជោគជ័យ។

បន្ទាប់មក​ផ្តល់​ទំនុកចិត្ត និង​ភាពជឿជាក់​ដល់​អតិថិជន ដូចជា​ចំណេះដឹង​ពាក់ព័ន្ធ ទៅនឹង​វិស័យ​អចលនទ្រព្យ​នៅក្នុង​តំបន់ ទាំង​ផ្នែក​ច្បាប់ ដឹង​ច្បាស់​ពី​នីតិវិធី​នានា​ក្នុងការ​ផ្ទេរកម្មសិទ្ធិ ផ្តល់​ប្រឹក្សា​យោបល់​ទៅដល់​ដល់​អតិថិជន​ប្រកបដោយ​ក្រមសីលធម៌ ដែលជា​អ្នក​ឈរ​នៅ​កណ្តាល ដែល​បង្ហាញ​ពី​ភាពស្មោះត្រង់​ទៅលើ​វិជ្ជាជីវៈ។ បន្ថែម​ពីនេះ នៅមាន​ចំណុច​បន្ទាប់បន្សំផ្សេងៗទៀត ដូចជា​ការផ្ដល់​ពិគ្រោះ​យោបល់​ដល់​អតិថិជន នៅពេល​ខ្វះ​ថវិកា​ទៅកាន់​បណ្តា​ស្ថាប័នហិរញ្ញវត្ថុ ឬធ​នាគា​ដែលជា​ដៃគូ​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here