ដោយ វុត្ថា
ភ្នំពេញ៖ ស្ថាបត្យកម្មសហសម័យ និងទំនើបបំផុតត្រូវបានប្រឌិតឡើងជាមួយនឹងគំនិតស្រមើស្រម័យ របស់លោក Frank Gehry បានលេចរូបរាងឡើង ជាមួយនឹងសោភ័ណភាព និងកម្រិតស្ថាបត្យកម្មដល់កំពូលនៃសតវត្សរ៍ទី២។
នេះជាសារមន្ទីរ Guggenheim Bilbao គឺជាសារមន្ទីរសិល្បៈសម័យទំនើប និងដែលរចនាដោយស្ថាបត្យករល្បីឈ្មោះ ជនជាតិកាណាដា លោក Frank Gehry ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Bilbao ប្រទេស ប្រទេសអេស្ប៉ាញ។
-->

សារមន្ទីរនេះ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១៨ ខែតុលាឆ្នាំ១៩៩៧ បន្ទាប់ពីបានសាងសង់កាលពីឆ្នាំ១៩៨០។ ពេលសម្ភោធសារៈមន្ទីរនេះ មានការចូលរួមជាអធិបតីអតីតស្តេច Juan Carlos I របស់ទេសអេស្ប៉ាញ។ សារមន្ទីរដ៏ទំនើប និងទាន់សម័យនេះ ត្រូវបានសាងសង់ឡើងតាមដងទន្លេ Nervion ដែលមានទឹកហូរកាត់ទៅកាន់ទីក្រុង Bilbao នៃសមុទ្រ Cantabrian។ ប្រជាជនប្រហែលប្រាំពាន់នាក់ ដែលរស់នៅក្នុងទីក្រុង Bilbao បានចូលរួមពិធីបើកសម្ភោធជាផ្លូវការ និងធ្វើពិធីជប់លៀងមួយនៅខាងក្រៅសារមន្ទីរ ដោយមានការបង្ហាញពន្លឺ និងការប្រគំតន្ត្រីកផងដែរ។
សារមន្ទីរនេះផងដែរ គឺជាកម្មសិទ្ធិរបស់មូលនិធិ Solomon R. Guggenheim ហើយមានលក្ខណៈពិសេស សម្រាប់ប្រើប្រាស់ជាទីតាំងពិព៌ណជាអចិន្ត្រៃយ៍ និងការធ្វើដំណើររបស់វិចិត្រករអេស្ប៉ាញ និងអន្តរជាតិ។ វាគឺជាសារមន្ទីរធំបំផុតមួយនៅក្នុងប្រទេសអេស្ប៉ាញ។

សំណង់មួយក្នុងចំណោមស្នាដៃ ដែលបានកោតសរសើរបំផុតនៃស្ថាបត្យកម្មសម័យថ្មីរបស់អគារនេះ ត្រូវបានគេចាត់ទុកថាជា “និមិត្តសញ្ញានៃវប្បធម៌ស្ថាបត្យកម្ម” ។ សារមន្ទីរនេះ គឺជាអាគារដែលត្រូវបានគេដាក់ឈ្មោះថា ជាស្ថាបត្យកម្មស្នាដៃដ៏អស្ចារ្យបំផុតមួយក្នុងពិភពលោក ដែលបានសាងសង់បញ្ចប់តាំងពីឆ្នាំ១៩៨០។ នេះបើតាមការស្ទង់មតិស្ថាបត្យកម្មពិភពលោកឆ្នាំ២០១១ ក្នុងចំណោមអ្នកជំនាញខាងស្ថាបត្យកម្ម។
សារមន្ទីរនេះ ត្រូវបានកសាងឡើងដោយក្រុមហ៊ុន Ferrovial ក្នុងតម្លៃ៨៩ លានដុល្លារអាមេរិក។
សារមន្ទីរនេះត្រូវបានដាក់ដំណើរការ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរស់ឡើងវិញសម្រាប់ទីក្រុង Bilbao។ ក្រោយពីការបើកសម្ពោធភ្លាមៗនោះសារមន្ទីរ Guggenheim Bilbao បានក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយមដែលទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក។

នៅក្នុងរយៈពេល៣ឆ្នាំដំបូង មានភ្ញៀវទេសចរជិត៤លាននាក់បានទៅទ ស្សនាសារមន្ទីរនេះ ដោយបានជួយបង្កើតប្រាក់ប្រមាណ៥០០លានអឺរ៉ូ ពីភ្ញៀវទេសចរណ៍។ ក្រុមប្រឹក្សាប្រចាំតំបន់នេះ បានប៉ាន់ស្មានថាភ្ញៀវទេសចរដែលបានចំណាយលុយលើសណ្ឋាគារ ភោជនីយដ្ឋាន ហាង និងការដឹកជញ្ជូនធ្វើអោយរដ្ឋឱប្រមូលពន្ធបាន១០០លានអឺរ៉ូក្នុងមួយឆ្នាំ។
អាគារសារមន្ទីរដ៏ល្បីល្បាញនេះ ត្រូវបានបង្ហាញនៅក្នុងខ្សែភាពយន្ត James Bond ឆ្នាំ១៩៩៩ ក្នុងរឿង The World Is Not Enough ដែលជាខ្សែភាពយន្តមុនគេ និងនៅឆ្នាំ២០០៧អាគារនេះ ក៏បានស្ថិតនៅក្នុងខ្សែងភាពយន្ត Tamil film ក្រោមចំណងជើងថា Sivaji: The Boss ដោយក្នុងនោះមានដាក់បទចម្រៀង Style ដែលតែងនិពន្ធដោយ លោក A.R. Rahman ក្នុងខ្សែភាពយន្តផងដែរ ។

វីដេអូតន្ត្រីរបស់ Mariah Carey ដែលដឹកនាំដោយលោក Hype Williams បានបង្ហាញតារាចម្រៀងJermaine Dupri និង Carey ក៏បានដាក់បញ្ចូលនៅក្នុងទីកន្លែងផ្សេងៗគ្នានៅឯសារមន្ទីរ Guggenheim Bilbao នេះផងដែរ៕