អគារ Morgan The Pure Bay
ដោយ វុត្ថា
ព្រះសីហនុ៖ អគារពហុមុខងារ Morgan The Pure Bay របស់ក្រុមហ៊ុន អេវើ អឹសេន ឌីវេឡុបម៉ិន ឯ.ក ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
លោក ជា សុផារ៉ា បានឱ្យដឹងដែរថា ការបើករដ្ឋានសាងសង់អគារមួយនេះ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែមានសន្ទុះរីចចំរើន ព្រោះការសាងសង់អគារ Morgan The Pure Bay នៅលើឆ្នេរដ៏ស្រស់ស្អាតគ្មានពីរនៅលើពិភពលោករបស់កម្ពុជា។
-->
លោកឧបនាយករដ្ឋមន្ត្រីបន្តទៀតថា គម្រោងសាងសង់អគារ Morgan The Pure Bay ក៏ជួយជំរុញឱ្យវិស័យអចលនទ្រព្យរបស់កម្ពុជាមានការរីកចំរើនបន្ថែមទៀត តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងថា អាគារពហុមុខងារ Morgan The Pure Bay មានកំពស់ជាង ១២៦ម៉ែត្រ ដែលស្មើ នឹង ៣៥ជាន់ នៅលើផ្ទៃនៃអគារជិត ៤៥ម៉ឺនក្រឡា ។
លោកបន្តថា ពិធីបើកការដ្ឋានសាងសង់អាគារ Morgan The Pure Bay គឺជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលផ្តល់ការងារយ៉ាងច្រើន ដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ទទួលបាននូវការកាត់បន្ថយនូវភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៦ នៃរដ្ឋាសភាដើម្បីកំណើនការងារ និងសមធម៌។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
លោកបន្តថា ខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយទទួលបានការវិនិយោគពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេវិនិយោគិនជនជាតិចិន ជាហេតុធ្វើឱ្យខេត្តព្រះសីហនុមានសន្ទុះអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័យស្ទើគ្រប់វិស័យ ។
ផ្អែកទៅលើកត្តារីកចំរើនទាំងនេះ បានធ្វើឱ្យលំហូចូលប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗមកធ្វើការងារ និងប្រកបមុខរបរផ្សេងៗទៅតាមជំនាញរបស់ខ្លួន។ លោកអភិបាលខេត្តបន្តថា វិនិយោទុនភាគច្រើនបានបោះទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុភាគច្រើនលើវិស័យពាណិជ្ជកម្ម សេវាកម្ម ពាណិជ្ជកម្ម សំណង់ ទេសចរណ៍ និងកាស៊ីណូជាដើម។
វិស័យសំណង់នៅក្នុងខេត្តព្រះសីហនុ មានសន្ទុះរីកចម្រើនយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយគិតចាប់ពីឆ្នាំ២០០៧ រហូតដល់ខែកក្កដា ឆ្នាំ ២០១៩ មាន សំណង់ដែលទទួលបានលិខិតអនុញ្ញាតច្បាប់សាងសងមានចំនួន ៨១៩ គម្រោង ក្នុងនោះអគាររាប់ពីកំពស់ ៥ ជាន់ឡើងដល់ ៤០ ជាន់មាន ២១៨ គម្រោង៕