គំរោង​លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ធំៗ​ចំនួន៥​ កំពុង​ត្រៀម​រំលេច​ខ្លួន​នៅ​លើ​ផ្លូវ៦០ម៉ែត្រ​

0
ផ្លូវ៦០ម៉ែត្រ
គម្រោងផ្សារទំនើប AEON MALL 3

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ តំបន់​មហាវិថី​សម្ដេច​តេជោ ​ឬផ្លូវ៦០ម៉ែត្រ​ កំពុង​ទាក់ទាញ​គម្រោង​វិ​និ​យោ​គធំៗ​ចូល​ទៅ​ក្នុង​តំបន់​នេះ​យ៉ាងច្រើន​ ដែល​នឹង​ប្រែក្លាយ​តំបន់​នេះ​ ទៅជា​តំបន់​អភិ​វឌ្ឍ៍​មួយ​ដ៏​សំខាន់​របស់​ទីក្រុង​ភ្នំពេញ​ និង​ធ្វើ​ឱ្យ​ដីធ្លី​ និង​លំនៅឋាន​កាន់តែ​ឡើង​ថ្លៃ​​បន្ថែម​ទៀត​។

គេហទំព័រ​ Propertyarea.asia​ ដែល​ជា​គេ​ទំ​ព័ត៌មាន​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​ សូម​លើកយក​គម្រោង​ដែល​មានតម្លៃ​រាប់ពាន់​លាន​ទាំងនេះ​ មក​ចុះផ្សាយ​បន្ថែម​ទៀត​។

១) គម្រោង​សាងសង់​ខុន​ដូ​ប្រណីត​របស់​ក្រុមហ៊ុន​ R&​F Properties​

ក្រុមហ៊ុន​ R&​F Properties​ បាន​ប្រកាស​បោះទុន​វិយោគ​ បាន​ប្រកាស​បោះទុន​វិនិយោគ ៧០០លាន​ដុល្លារ​សាងសង់​គំរោង​ខុន​ដូ​ប្រណីត​ រួម​នឹង​មជ្ឈមណ្ឌល​កីឡា​នៅ​តាម​បណ្តោយ​មហាវិថី៦០ម៉ែត្រ​។ ការ​បោះទុន​វិនិយោគ​ របស់​វិនិយោគិន​ចិន​រហូតដល់ ៧០០លាន​ដុល្លារ​អាមេរិក​នេះ​ នឹង​ប្រែក្លាយ​តំបន់​មួយ​នេះ​ កាន់តែ​រស់រវើក​ និង​ទាក់ទាញ​បន្ថែម​ទៀត​។

ផ្លូវ៦០ម៉ែត្រ
គម្រោង​សាងសង់​ខុន​ដូ​ប្រណីត​របស់​ក្រុមហ៊ុន​ R&​F Properties​

២) គម្រោង​សាងសង់​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​

ក្រុមហ៊ុន​យក្ស​មួយ​មក​ពីទី​ក្រុង​ហុងកុង​ ប្រទេស​ចិន ​បាន​និង​កំពុង​ត្រៀម​សាងសង់​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ថ្មី​មួយ​ នៅ​លើ​មហាវិថី​ផ្លូវ៦០ម៉ែត្រ​។ គំរោង​នេះ​មានឈ្មោះ​ Urban​ Village2​ ដែល​មាន​ចំនួន ៤អាគារ​ និង​កំពស់ ៥១ជាន់​ ស្មើនឹង​កំពស់ ១៨៣​,៦ម៉ែត្រ​។ គម្រោង​នេះ​ ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ប្រភេទ​លំនៅ​ដ្ឋាន​បែប​សហកម្ម​សិទ្ធ​ (ខុន​ដូ​)។

៣) គម្រោង​ផ្សារ​ទំនើប​ PH​ Diamond​ Place​ និង​បុរី​ប៉េង​ហួត​

ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​របស់​ក្រុមហ៊ុន​បុរី​ ប៉េង​ ហួត​ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមីនា ​ឆ្នាំ២០១៨នេះ​ និង​គ្រោង​បញ្ចប់​ការស្ថាបនា​នៅ​ឆ្នាំ២០២០​ ។ នេះ​ជា​ផ្សារ​ទំនើប​ភី​អេច​ ដាយ​មិន​ផ្លេស​ (PH​ Diamond​ Place​) ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បោះទុន​ជាង​ ៦០លាន​ដុល្លារ​ លើ​ផ្ទៃដី ៦ហិ​កតា​។

ផ្លូវ៦០ម៉ែត្រ
គម្រោង The Star Diamond

​ផ្សារ​ទំនើប​នេះ​ ជាផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ The​ Star​ Diamond​ ដែល​មានផ្ទៃ​ដី​សរុប ៤០ហិ​កតា​របស់​ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​។ គម្រោង​នេះ​នឹង​អភិវឌ្ឍន៍​ជា​បុរី​ អគារ​ខ្ពស់​ៗសាល​សន្និបាត​ និង​ផ្សារ​ទំនើប​។ ជាមួយគ្នា​នេះ​ ក៏​មាន​គម្រោង​បុ​រី​នៅ​ហុំ​ព័ទ្ធ​ជុំ​នេះ​ផង​ដែរ​។

៤) គម្រោង​ផ្សារ ​AEON​ MALL​3

ក្រុមហ៊ុន​ AEON​ MALL​ GROUP ​បាន​ទិញ​ដី​ ក្នុង​តម្លៃ​រហូតដល់​ជាង ១០០លាន​ដុល្លារ​នៅ​តំបន់៦០ម៉ែត្រ​នេះ​ ដើម្បី​សាងសង់​ផ្សារ​ទំនើប​របស់​ខ្លួន​ ដែល​នេះ​ជា​គំរោង​វិនិយោគ​ដ៏​ធំ​មួយទៀត​របស់​ក្រុមហ៊ុន​ជប៉ុន​ ហើយ​ផ្សារ​ទំនើប​ទី៣នេះ ​អាច​មាន​ទំហំ​ជាង​ផ្សារ​ទំនើប​ AEON​ MALL​1 និង​ AEON​ MALL​2 ផង​ដែរ​។ ទីតាំង​សាងសង់​ផ្សារ​ទំនើប​ AEON MALL​3 ស្ថិតនៅ​ភាគ​ខាងត្បូង​បុរី​ប៉េង​ ហួរ​ប្រមាណ ១គីឡូម៉ែត្រ​ និង​ស្ថិតនៅ​ស្របតាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ​ហ៊ុន​ សែន​។

៥) គម្រោង​ផ្សារ​ទំនើប​ជីប​ ម៉ុង​

គម្រោង​ផ្សារ​ទំនើប​ជីព​ ម៉ុង​ ២៧១មេ​ហ្គាម៉​ល របស់​ក្រុមហ៊ុន​ជីព​ ម៉ុង​ ។ ផ្សារ​ទំនើប​នេះ​ ទើបតែ​បាន​បើក​ការដ្ឋាន​សាងសង់​ នៅ​ថ្ងៃទី៣០ខែសីហា​ឆ្នាំ២០១៨​ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ២០២០​ ក្នុង​ទំហំ​ទឹកប្រាក់ ២៥២លាន​ដុល្លារ​ ។ ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ​ ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ប្រណិត​ និង​តំបន់​ពាណិជ្ជកម្ម​ ដឺ​លេន​ម៉ាក​ ២៧១​ របស់​ជីប​ម៉ុង​ លែន​។

គម្រោង​នេះ​ស្ថិតនៅ​បណ្ដោយ​ផ្លូវ​ ២៧១​ កែង​ ៣៧១​ និង​នៅ​តាម​បណ្ដោយ​ផ្លូវ៦០ម៉ែត្រ ​(តំបន់​បឹងទំពុន​)ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here