ក្រុមហ៊ុន​ក្នុង​ស្រុក​ដ៏​ធំ​មួយ​គ្រោង​សាងសង់​ទីក្រុង​រណប​ដ៏​ទាក់ទាញ​មួយ​នៅ​ខេត្តសៀមរាប​

0

ដោយ វិសាល​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Bronze​ Axe​ Plc​ ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ដ៏​ធំ​មួយ​ បាន​និង​កំពុង​រៀបចំ​សាងសង់​ទីក្រុង​រណប​ដ៏​ធំ​មួយ​នៅ​ខេត្តសៀមរាប​ ស្ថិតនៅ​លើ​ផ្ទៃដី​ចន្លោះ​ពី១០០ទៅ២០០ហិ​កតា​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ខេត្ត​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ខាងលើ​បាន​ឲ្យដឹង​ថា​ គំរោង​នេះ​នឹង​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ Bronze​ Axe​ Plc​ ដែល​ផ្តោត​លើ​ការ​វិនិយោគ​ទៅលើ​សំណង់ផ្ទះ​ជាច្រើន​ប្រភេទ​ រួម​ទាំង​ផ្ទះ​សម្រាប់​ជន​ចូលនិវត្តន៍​ (Retirement​ Home​) សណ្ឋាគារ​ និង​រមនីយ​ដ្ឋាន​ សួន​អំពិល​អំពេកកន្លែង​កំសាន្ត ​(Theme​ Park​) និង​គម្រោង​ផ្សេរ​ៗជា​ច្រើន​ទៀត​ ។

ក្រុមហ៊ុន​ជឿជាក់​យ៉ាង​មុតមាំ​ថា​ គម្រោង​នេះ​នឹង​ក្លាយ​ជា​ជំរើស​ថ្មី​បន្ថែម​ទៀ​តសម្រាប់​ភ្លៀវ​ទេ​សចរណ៍​ដែល​មក​កំសាន្ត​នៅ​ខេត្តសៀមរាប​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន​ Bronze​ Axe​ Plc​ លោកស្រី​ Flora​ Chea​ បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​ចង់​ប្រែ​ក្លាយ​តំបន់​ ដែល​ខ្លួន​អភិវឌ្ឍន៍​ឲ្យ​ទៅ​ជា​ទីក្រុង​ថ្មី​មួយ​ ហ៊ុំ​ទៅ​ដោយ​ធម្មជាតិ​ពណ័​បៃតង​ ស្រប​ទៅ​នឹង​ខេត្ត​សៀម​រាប​ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​។ លោកស្រី​ជឿជាក់​ថា​ នៅ៥ឆ្នាំខាងមុខ​នេះ​ វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​ខេត្ត​សៀម​រាប​នឹង​មាន​មានការ​រីក​លូតលាស់​ជា​ខ្លាំង​។

អ្វី​គួរឲ្យ​កត់សំគាល់​ គឺ​ក្រុមហ៊ុន​បាន​រៀបចំ​កម្ម​វិធី​ជួប​ជុំ​ម្ចាស់​អាជីវកម្ម​ និង​សហគ្រិន​ប្រមាណ​ ២០០​ នាក់​ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​ Raffle​ Le​ Royal​ ភ្នំពេញ​ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​របស់​ក្រុម​ហ៊ុន​ជាច្រើន​រូប​។ គោលបំណង​ក្នុង​ការរៀបចំ​កម្មវិធី​ជួបជុំ​នេះ​ គឺ​ដើម្បី​ចែករំលែក​បទពិសោធន៍​ និង​ការ​គ្រប់​គ្រង​អាជីវ​កម្ម​ដល់​សហគ្រិន​ដែល​បាន​ចូលរួម​ និង​ធ្វើការ​ណែនាំ​ពី​ទស្សនវិស័យ​ និង​ចក្ខុវិស័យ​របស់​កុ្រ​មហ៊ុន​ Bronze​ Axe​ Plc​។

សេចក្តី​ប្រកា​សព៌​តមាន​ដដែល​បាន​ឲ្យដឹង​ទៀត​ថា​ ដោយ​មើលឃើញ​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ និង​ពី​សក្កា​នុ​ពល​របស់​ខេត្តសៀមរាប​ ជាក់ស្តែង​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ដែល​នឹង​កើតមានឡើង​ក្នុង​ខេត្តសៀមរាប​ មាន​ដូចជា​ការ​វិនិយោគ​លើ​អាងចិញ្ចឹមត្រី​ និង​ជម្រក​សត្វ​ជិត​ផុតពូជ​ ព្រលា​នយន្តអន្តរជាតិ​ថ្មី​ ផ្សារ​បណ្តែត​ទឹក​ និង​គម្រោ​ងធំៗ​ជាច្រើន​ផ្សេងទៀត​។

គំរោង​នេះ​ជាផ្នែក​ដ៏​សំខាន់​មួយ​ ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​នៅ​ខេត្តសៀមរាប​បន្ថែម​ទៀត​ ខណៈ​ក្រសួងទេសចរណ៍​ អាជ្ញាធរ​ជាតិ​អប្សរា​ គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​ការ​គាំពារ​ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​ (ICC​-Angkor​) រួម​ជាមួយ​អង្គការ​យូ​ណេស្កូ​ (UNESCO​) ប្រចាំ​កម្ពុជា​ បាន​ជួប​ប្រជុំ​ពិភាក្សា​លើ​ការជំរុញ​សកម្មភាព​ទេសចរណ៍​នៅ​តំបន់​អង្គរ​ និង​តំបន់​ជុំវិញ​ដែល​រៀប​ចំ​ឡើង​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ នា​ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០១៩​ ក្រោ​អធិបតីភាព​លោក​ថោង​ ខុន​ រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​។ ហើយ​បញ្ហា​សំខាន់​មុនគេ​ គឺ​សៀមរាប​ត្រូវការ​ការ​អភិវឌ្ឍ​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ ដើម្បី​ពន្យា​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរណ៍​៕

ទីក្រុងរណប

ទីក្រុងរណប

ទីក្រុងរណបទីក្រុងរណបទីក្រុងរណប

អានបន្ថែម៖ លោក​ឧកញ៉ា​លី​ ហួរ​ គ្រោង​សាងសង់​ទីក្រុង​ថ្មី​រណប​មួយ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ

LEAVE A REPLY

Please enter your comment!
Please enter your name here