ដោយ វុត្ថា
ភ្នំពេញ៖ ស្ថាបត្យករនិមួយៗតែងតែរិះរកគំនិតប្លែងៗ ដើម្បីគូរប្លង់ស្ថាបត្យកម្មសំណង់អាគារលំនៅដ្ឋាន ឬអាគារពាណិជ្ជកម្មនានា ដែលជាការបន្សល់ទុកនូវស្នាដៃ ក៏ដូចជាការចងចាំសម្រាប់ប្រជាជនរបស់ខ្លូន។
ដោយ វុត្ថា
ភ្នំពេញ៖ ស្ថាបត្យករនិមួយៗតែងតែរិះរកគំនិតប្លែងៗ ដើម្បីគូរប្លង់ស្ថាបត្យកម្មសំណង់អាគារលំនៅដ្ឋាន ឬអាគារពាណិជ្ជកម្មនានា ដែលជាការបន្សល់ទុកនូវស្នាដៃ ក៏ដូចជាការចងចាំសម្រាប់ប្រជាជនរបស់ខ្លូន។
គេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេ Propertyarea.asia សូមនាំមិត្តអ្នកអាន ទៅសិក្សាស្វែងយល់ពីសំណង់ស្ថាត្យកម្ម លំនៅដ្ឋានថ្មីមួយស្ថិតនៅប្រទេសហូឡង់ ដែលមានឈ្មោះថាផ្ទះ Cube house ឬហៅជាភាសាហូឡង់ថា Kubuswoningen គឺជាផ្ទះមួយមានលក្ខណៈច្នៃប្រឌិត ដែលបានសាងសង់ឡើងនៅទីក្រុង Rotterdam និង Helmond ប្រទេសហូឡង់។ ផ្ទះនេះត្រូវបានរចនាដោយស្ថាបត្យករ លោក Piet Blom ដែលផ្អែកលើគំនិតនៃ “ការរស់នៅលើដំបូលទីប្រជុំជន” លំនៅដ្ឋាននៅក្នុងទីក្រុងដែលមានដង់ស៊ីតេខ្ពស់នេះ មានទំហំសមស្របនឹងទំហំដី ដោយរាប់បញ្ចូលពីពីគោលបំណងចម្បងរបស់វា គឺដើម្បីបង្កើនប្រសិទ្ធភាពទំហំនៅខាងក្នុងលំនៅដ្ឋាន។
ការរចនារបស់វិចិត្រករនេះ គឺជាតំណាងឱ្យភូមិមួយនៅក្នុងទីក្រុង ដែលផ្ទះនិមួយៗតំណាងឱ្យដើមឈើមួយដើម និងផ្ទះទាំងអស់គ្នាគឺជាព្រៃ។ គំនិតនៃផ្ទះ Cube នៅជុំវិញពិភពលោក គឺត្រូវបានធ្វើឱ្យប្រសើរជាអចិន្ត្រៃយ៍ មានដូចជាទីធ្លាផ្ទះ ទាំងការបែកចែកបន្ទប់នៅខាងក្នុង។
ការសាងសង់សាកល្បងចំនួនបីដង ជាលើកដំបូងនៅក្នុងឆ្នាំ១៩៧៤ និងនៅឆ្នាំ១៩៧៧ ផ្ទះចំនួន១៨ ត្រូវបានសាងសង់នៅក្នុងទីក្រុង Helmond ។ ផ្ទះជាច្រើនតម្រូវឱ្យសាងសង់ពីឈើ តែមិនត្រូវបានគេដឹងនោះទេ។ ផ្ទះនៅ Rotterdam ត្រូវបានគេរចនាឡើងក្នុងឆ្នាំ១៩៧៧ ក្នុងផែនការ៥៥ ដែលក្នុងនោះផ្ទះចំនួន៣៩ ត្រូវបានសាងសង់។ ផ្ទះ Cube ស្ថិតនៅក្នុងទីក្រុង Helmond បានហ៊ុំព័ទ្ធដោយរោងមហោស្រពមួយឈ្មោះថា Theatre Speelhuis។
ប្រជាពលរដ្ឋដែលរស់នៅក្នុងផ្ទះនេះ ត្រូវបានរំខានជាញឹកញាប់ដោយសារអ្នកធ្វើដំណើរឆ្លងកាត់ចង់ដឹង ចង់ឃើញ។ ម្ចាស់ផ្ទះម្នាក់បានសម្រេចចិត្តបើក “បង្ហាញផ្ទះគំរូ” ដើម្បីទាក់ទាញ និងផ្តល់ឪកាសអោយភ្ញៀវទេសចរណ៍មកចូលលេងកម្សាន្ត និងរស់នៅ។ ផ្ទះនេះមានបីជាន់រួមមាន ជាន់ទី១ មានបន្ទប់ទទួលភ្ញៀវ និងផ្ទះបាយ ជាន់ទី២ មានបន្ទប់គេងពីរ និងបន្ទប់ទឹក និងជាន់ទី៣ ខាងលើបង្អស់ត្រូវបានប្រើជាសួនច្បារតូចមួយ។
ជញ្ជាំង និងបង្អួចនៃផ្ទះនេះ ត្រូវបានគេធ្វើអោយមានរូបរាងកោង ក្នុងកម្រិត ៥៤.៧ដឺក្រេ។ ផ្ទៃដីសរុបនៃផ្ទះទាំងមូលមានទំហំប្រហែល១០០ម៉ែត្រការ៉េ ។ នៅឆ្នាំ២០០៦ សារមន្ទីរមួយត្រូវបានបើកនៅក្រោមផ្ទះនោះ ហើយនៅឆ្នាំ ២០០៩ ផ្ទះធំៗ ត្រូវបានបំលែងទៅជាសណ្ឋាគារ ហើយក្រោយមកត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនសណ្ឋាគារ Stayokay របស់ប្រទេសហូឡង់៕