ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ប្លង់ស្ថាបត្យកម្មនៃព្រលានយន្តហោះថ្មី ខេត្តសៀមរាបត្រូវបានបង្ហាញ និងត្រូវបានដាក់ឆ្លងសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីចុះហត្ថលេខា ក្នុងពេលដំណើរទស្សនកិច្ចរបស់លោក លឺ ខឺឈាង នាយករដ្ឋមន្រ្តីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ១០ដល់១២ មករាខាងមុខនេះ។
ព្រលានយន្តហោះថ្មីខេត្តសៀមរាប នឹងត្រូវសាងសង់នាពេលឆាប់ៗនេះ នៅលើផ្ទៃដូជាង៧០០ហិកតា និងបោះទុនវិនិយោគលើទឹកប្រាក់៨៨០លានដុល្លារអាមេរិក ក្រោមការវិនិយោគដោយក្រុមហ៊ុន YUNAN Development Group ដែលជាក្រុមហ៊ុនយក្សមួយមានមូលដ្ឋាននៅប្រទេសចិន។ នេះបើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ប្លង់ស្ថាបត្យកម្មនេះមានចំនួន៦ជម្រើស និងត្រូវបានដាក់ឆ្លងសម្តេចតេជោដើម្បីជ្រើសរើសសម្រេចលើកចុងក្រោយរួចហើយ ប៉ុន្តែរហូតមកទល់ពេលនេះ មិនមានប្រភពព័ត៌មានណាបញ្ជាក់ថា សម្តេចតេជោនឹងជ្រើសរើសប្លង់ស្ថាបត្យកម្មណាមួយនៅឡើយទេ។
រូបទស្សនារូបភាពខាងក្រោម………………………..