ដោយ រ៉ាវី
ភ្នំពេញ៖ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តំបន់ភ្នំពេញថ្មី បានបន្តវិវឌ្ឍខ្លួនយ៉ាងលឿនក្លាយទៅជាតំបន់មានសក្ដានុពលលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ អ្វីដែលពិសេសទៀតនោះ តំបន់នេះមានហេដ្ឋារចនាសម្ពន្ធល្អដូចនៅក្នុងទីក្រុង ដែលវាជាកត្តាទាក់ទាញឲ្យមនុស្សទៅរស់នៅច្រើន និងប្រកបអាជីវកម្ម។ ជាក់ស្ដែងតំបន់ភ្នំពេញថ្មីនាបច្ចុប្បន្ន ឃើញមានធនាគារ សាលារៀនអន្តរជាតិ និងមានប្រព័ន្ធហេដ្ឋារចនាសម្ពន្ធល្អៗជាច្រើនបម្រើឲ្យការរស់នៅកាន់តែប្រសើរ។ ហេតុផលទាំងនេះហើយ បានធ្វើឲ្យគម្រោងដ៏ប្រណិត ដឹ ព្រេមៀ លែន លេចរូបរាងនៅទីនេះ។

-->
នៅក្នុងឱកាសប្រារព្វពិធីបញ្ចុះបឋមសិលាបុកគ្រឹះកាលពីព្រឹកថ្ងៃទី13 ខែមករា ឆ្នាំ2018 លោកឧកញ៉ា សេង ញ៉ក់ បានលើកឡើងថា គម្រោងអគារអាជីវកម្ម និងលំនៅឋានប្រណិតមួយនេះ នឹងចូលរួមជាផ្នែកមួយនៃភាពរីកចម្រើននៃវិស័យអចលនទ្រព្យ តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចថ្មី ជាពិសេស ធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានភាពទាន់សម័យឡើង។ លោកឧកញ៉ាបានបញ្ជាក់បន្ថែមទៀតថា ៖ សម្រាប់ទីតាំងលំនៅដ្ឋានទំនើប និងប្រណីតទាំងនេះ គឺមានភាពងាយស្រួលក្នុងការរស់នៅ ឬអាចប្រសើរជាងលំនៅដ្ឋានក្នុងតំបន់ទីប្រជុំជនកណ្តាលរាជធានី គឺគ្រាន់តែដើរឆ្លងផ្លូវដល់ផ្សារទំនើបអ៊ីអនទី 2 ,នៅជិតគ្នាបំផុតនឹងផ្សារទំនើបម៉ាក្រូ និងក្លូប៊លហោស៍ ,នៅជិតនឹងសាលារៀនអន្តរជាតិអូស្ត្រាលី , ហើយក៏នៅជិតនឹងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ សែនសុខ ដែលមានបរិវេណធំទូលាយ អាចទទួលភ្ញៀវ រហូតដល់ទៅ 5,000នាក់ រួមទាំងមានចំណតរថយន្តធំទូលាយ ក្នុង ទំហំដី 50,000 ម៉ែត្រការ៉េ សម្រាប់ចតរថយន្តបានរហូតដល់ 1,200 គ្រឿង។

ដោយឡែកក្នុងនោះអគារអាជីវកម្ម និងលំនៅឋានប្រណិតមួយនេះ នឹងត្រូវបានសាងសង់ឡើងមានកម្ពស់ 4 ជាន់កន្លះ ទទឹងផ្ទះប្រវែង 4 ម៉ែត្រកន្លះ បណ្ដោយ 23 ម៉ែត្រ ឡៅតឿខ្ពស់ស្រឡះកម្ពស់ 2 ម៉ែត្រ 70 រួមទាំងបំពាក់ថាមពលអគ្គិសនី ប្រើប្រាស់ក្នុងលំនៅឋានដល់ទៅ 3 ហ្វា ដែលផ្ដល់លក្ខណៈងាយស្រួលក្នុងការធ្វើអាជីវកម្មខ្នាតធំ។ រូបរាងនៃគម្រោងត្រូវបានច្នៃប្រឌិតឡើងដោយការរចនាដ៏ទំនើប បានរួមគ្នាជាមួយការបំពាក់នូវឧបករណ៍ប្រើប្រាស់ទាន់សម័យ បានលើកសោភ័ណភាពក្នុងផ្ទះរឹតតែស្រស់ នៅក្នុងបរិវេណផ្ទះគ្រប់ជាន់ គ្រប់បន្ទប់ និងបំពាក់គ្រឿងបរិក្ខារបន្ទប់ទឹកម៉ាកល្បី។

ចំណតរថយន្តមុខផ្ទះមានប្រវែងដល់ទៅ 5 ម៉ែត្រកន្លះ និងផ្លូវថ្នល់ធំទូលាយដែលមានប្រវែងទទឹងដល់ទៅ 14 ម៉ែត្រ ដែលអាចបើកបររថយន្តទៅមកបាន 4 គន្លង សម្រួលដល់អតិថិជនចតរថយន្តចូលទិញទំនិញក្នុងហាងដោយងាយស្រួល។ ហាងទំនើបនេះ រចនាឡើងកាន់តែស្រស់ស្អាតប្លែកអស្ចារ្យជាមួយសោភ័ណភាពលម្អមុខហាងដូចៗគ្នានៃផ្ទាំងកញ្ចក់រ៉ៃបាន់ប្រណិតដ៏ធំនៅចំពីមុខហាងមានកម្ពស់ដល់ទៅ 11 ម៉ែត្រ 45 ដែលហ៊ុមព័ទ្ធដោយស៊ុមអាលុយមីញ៉ូមទំនើប អាចបិទស្ទីកគ័ររូបភាពពាណិជ្ជកម្មបានស្រស់ស្អាត និងមើលឃើញច្បាស់ទាក់ភ្នែក។

លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ក៏បានថ្លែងផងដែរថា វត្តមាននៃលំនៅដ្ឋានទំនើបអាជីវកម្មលើកដំបូងគេ ដឹព្រេមៀ លែន នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យ ក៏ដូចជាលើកកម្ពស់សម្រស់ទីក្រុងឱ្យមានកាន់តែមានភាពស្រស់ស្អាត។ បន្ថែមពីនេះ ដឹព្រេមៀ លែន ថែមទាំងបានចូលរួមបង្កើនកំណើនសេដ្ឋកិច្ច ធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់ខណ្ឌសែនសុខកើនឡើង ហើយក៏ជាការទាក់ទាញឱ្យបណ្តាប្រជាជននានាដែលមករស់នៅក្នុងតំបន់នេះកាន់តែច្រើនផងដែរ ៕









