ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន NAKI GROUP បាននាំយកក្រុមហ៊ុន AIMS Immigration Specialist Cambodia Co.,Ltd ដែលផ្តល់សេវាកម្មលំដាប់ពិភពលោក ទាក់ទងនឹងសេវាកម្ម សម្រាប់ការសុំទិដ្ឋការទៅរស់នៅបរទេស មកកាន់ទីផ្សារកម្ពុជា ខណៈដែលសេវាកម្មនេះកំពុងមានតម្រូវការកើនឡើងនៅកម្ពុជា។
AIMS Immigration Specialist Cambodia Co, Ltd នឹងផ្តល់សេវាកម្មទាក់ទងនឹងការធ្វើជំនួញនិងការវិនិ-យោគនៅបរទេស និងមានជំនាញដែលអាចធ្វើការនៅក្រៅប្រទេសបាន ព្រមទាំងការទៅបន្តសិក្សានៅបរទេសរបស់សិស្ស និស្សិត និងការរៀបចំក្នុងការរើទីតាំងជំនួញទៅបរទេស បានឈានជើងចូលទីផ្សារកម្ពុជាហើយ នៅថ្ងៃទី១៦ មករានេះ។
AIMS (អេ អាយ អឹម អេស) ត្រូវបានបង្កើតឡើងដំបូងបង្អស់នៅខែវិច្ឆិកា ឆ្នាំ២០០៦ នៅក្នុងប្រទេសសិង្ហបុរី ជាមួយនឹងភាពជោគជ័យលើការផ្តល់សេវាដល់អតិថិជនរបស់ខ្លួន AIMS (អេ អាយ អឹម អេស) មានមោទនភាពជាមួយនិងការិយាល័យទាំង១២របស់យើង នៅជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក។
តំណាងរបស់ក្រុមហ៊ុន AIMS (អេ អាយ អឹម អេស) បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុន AIMS Immigration Specialist Cambodia Co.,Ltd ផ្តោតលើសេវាកម្មសំខាន់ៗ ចំនួនបួនដូចជា ទី១ ការសុំទិដ្ឋការទៅសិក្សានៅបរទេស (Student visa) គឺការរៀបចំវីសារសម្រាប់សិស្ស និស្សិតដែលមានបំណងទៅសិក្សា នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក។ ទី២ ការសុំទិដ្ឋការទៅរស់នៅបរទេសតាមរយៈភាពជំនាញ (Skilled Migration) ជាការរៀបចំផ្តល់សេវាកម្មសុំវីសារជូនគ្រួសារ និងអ្នកនៅលីវ ដែលមានបំណងចង់ទៅរស់នៅបរទេស តាមរយៈជំនាញលក្ខណៈសម្បត្តិការងារ និងបទពិសោធន៍ការងារ។
ទី៣ ការសុំទិដ្ឋការទៅរស់នៅបរទេសតាមរយៈការធ្វើជំនួញ និងការវិនិយោគនៅបរទេស (Business and Investor Migration) គឺផ្តល់សេវាសុំវីសា និងសុំសញ្ជាតិ ដល់ម្ចាស់អាជីវកម្ម សហគ្រិន និងវិនិយោគិន តាមរយៈការធ្វើអាជីវកម្ម ការវិនិយោគលើអចលនទ្រព្យ និងការវិនិយោគលើមូលបត្ររបស់រដ្ឋាភិបាលរបស់ប្រទេសដែលគាត់ចង់ទៅរស់នៅ និងចង់ទទួលបានសញ្ជាតិ និងទី៤ ការសុំទិដ្ឋការ និងរៀបចំក្នុងការរើរទីតាំងជំនួញទៅបរទេស គឺផ្តល់សេវារៀបចំក្នុងការរើរទីតាំងជំនួញទៅក្រៅប្រទេស ព្រមជាមួយការផ្តល់ប្រឹក្សាយោបល់គ្រប់ជំហ៊ាន រួមមានការសហប្រតិបត្តិការនៃអាជីវកម្ម ការស្វែងរកបុគ្គលិកនៅប្រទេសជាម្ចាស់ផ្ទះ ការស្វែងរកទីតាំងអាជីវកម្មឬការិយាល័យដែលល្អ និងសេវាជាច្រើនទៀត ដែលអាចធានាបាននូវភាពងាយស្រួលក្នុងការពង្រីងអាជីវកម្មរបស់លោកអ្នកនៅក្រៅប្រទេស។
ក្រុមហ៊ុន AIMS Immigration Specialist Cambodia Co.,Ltd នៅកម្ពុជាជាអ្នកដើរតួនាទីផ្តល់សេវាប្រឹក្សាយោបល់ និងផ្តល់សេវាកម្មសម្របសម្រួលប្រកបដោយភាពងាយស្រួល និងចំនេញពេលវេលាដល់អតិថិជន ដើម្បីបញ្ជូនឯកសារពាក់ព័ន្ឋ ទៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុននេះ ដែលមានទីស្នាក់ការនៅប្រទេសសឹង្ហបុរី ជាកន្លែងដែលមានអ្នកជំនាញអន្តរជាតិ មានបទពិសោធន៍ខ្ពស់ និងធ្វើការប្រកបដោយប្រសិទ្ឋិភាពខ្ពស់ សម្រាប់រៀបចំបែបបទស្នើសុំនានា។
ជាមួយនឹងការធ្វើការងារប្រកបដោយជំនាញជាក់លាក់ និងច្បាស់លាស់ ក្រុមហ៊ុនលំដាប់ពិភពលោកនេះ តែងតែបញ្ជួនគ្រួសារចំនួន៥០០គ្រួសារជារៀងរាល់សប្តាហ៍ ចេញទៅរៀនសូត្រ ធ្វើការ ធ្វើជំនួញ និងរស់នៅក្រៅប្រទេសបានដោយស្របច្បាប់ជាមួយទំនុកចិត្ត និងភាពជឿជាក់មកលើ AIMS។
“យើងជឿជាក់ថា សេវាកម្មនេះនឹងទទួលបានជោគជ័យនៅកម្ពុជា ដោយសារបច្ចុប្បន្ននៅកម្ពុជា មិនទាន់មានកុ្រមហ៊ុនជំនាញ ផ្តល់សេវាកម្មបែបនេះច្បាស់លាស់នៅឡើយ។ ប្រទេសកម្ពុជាបាន និងកំពុងមានការរីកចម្រើនសេដ្ឋកិច្ច និងប្រាក់ចំណូលកើនឡើង ដែលធ្វើឲ្យគ្រួសារកម្ពុជាកាន់តែច្រើនបញ្ជូនកូនទៅសិក្សានៅក្រៅប្រទេស”។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីតំណាងក្រុមហ៊ុន AIMS Immigration Specialist នៅកម្ពុជា។
អតិថិជនអាចទាក់ទងក្រុមហ៊ុននេះ ដើម្បីទទួលព៌តមាននិងប្រឹក្សាយោបល់នៅទីស្នាក់ការកណ្តាល ដែលស្ថិតនៅឡូតិ៍១ ផ្លូវរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២ ៤៣៣ ៩១៩ អ៊ីម៉េល [email protected] និងគេហទំព័រ www.aims.sg ៕