BRCM វិនិយោគទឹកប្រាក់ជិត២លានដុល្លារជាមួយ DCG

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន Belt Road Capital Management (BRCM) បានវិនិយោគទឹកប្រាក់១,៨លានដុល្លារអាមេរិកជាមួយក្រុមហ៊ុន Digital Classifieds Group (DCG) ដែលជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមអ៊ីនធើណេត និងជាក្រុមហ៊ុនដែ លនៅពីក្រោយគេហទំព័រ www.realestate.com.kh ឈានមុខគេ។

លោក Mathew Care អគ្គនាយកក្រុមហ៊ុន BRCM បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ក្រុមហ៊ុនយើងបានបណ្តាក់ទុនយ៉ាងច្រើន លើផ្នែកបច្ចេកវិទ្យានិងធនធានមនុស្ស ដែលបានទាក់ទាញអ្នកវិនិយោគកាលពីពេលថ្មីៗនេះ។ នៅ ពេលយើងចាប់ផ្តើមអាជីវកម្មលើកតំបូង យើងមើលស្រាលពីសារៈសំខាន់នៃវិស័​យគេហទំព័រអនឡាញ ប៉ុន្តែក្រោយពីដឹងពីសារៈប្រយោជន៍របស់វា យើងបានចំ​ណាយពេលជាង១៨ខែ ដើម្បីបង្កើតគេហទំព័រលំដាប់ពិភពលោកមួយនេះឡើង ដោយផ្អែកលើបច្ចេកវិទ្យាអចលនទ្រព្យអនឡាញអូស្រ្តាលី ដែល​បច្ចុប្បន្នកំពុងបង្ហាញពីលទ្ឋផលដ៏ប្រសើរ។

 

លោកបន្តថា “បច្ចុប្បន្នយើងកំពុងពិនិត្យមើលឳកាស ពង្រីកអាជីវកម្មបន្តទៀត ពិសេសនៅកម្ពុជា ព្រោះយើងជឿជាក់លើបទពិសោធន៍ខាងគេហទំព័រ និងក្រុមការងារខ្មែរ និងបរទេសរបស់យើងអាចបង្កើតឳកាសថ្មីៗជាច្រើនទៀត”។​លោ​កបន្តថា “ដើមទុននេះនឹងធ្វើឲ្យក្រុមហ៊ុន DCG និង realestate.com.kh មានស​មត្ថភាពពង្រីកខ្លួនកាន់តែធំ នៅក្នុងទីផ្សារអនឡាញ​កម្ពុជានិងអាស៊ីអាគ្នេយ៍”។

 

ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន BRCM លោក Alex Odom បានថ្លែងថាដោយមើលឃើញការរីកចម្រើនយ៉ាងឆាប់រហ័ស នៃក្រុមហ៊ុន realestate.com.kh និងជំនាញវិជ្ជាជីវៈច្បាស់លាស់ នៅក្នុងរាល់ប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិរបស់ក្រុមហ៊ុន DCG ខ្ញុំមានទំនុកចិត្តក្នុងការណែនាំឳកាសវិនិយោគនេះ ទៅដល់​ដៃគូអាជីវកម្មនៃក្រុមហ៊ុន BRCM”។ លោកបន្ថែមថា “ខ្ញុំជឿជាក់ថា ក្រុមហ៊ុននេះនឹងមានទីផ្សាររ៉ឹងមាំនៅកម្ពុជា និងអន្តរជាតិ”។

 

អគ្គនាយកក្រុមហ៊ុន Realestate.com.kh លោក Tom O”Sullivan បានមាន​ប្រសាសន៍ថា “ពីមុនយើងធ្វើការជាមួយលោក Alex Odom ប្រធានផ្នែកវិនិយោគ​របស់ក្រុមហ៊ុន BRCM ហើយខ្ញុំតែងតែគោរពនូវជំនាញរបស់គាត់”។លោកបន្តថា” ទោះបីជាយ៉ា​ងណា បើទោះបីជាយើងមិនបានស្វែងរកទុនសម្រាប់ពេលនេះ ប៉ុន្តែយើងជឿថា លោក Alex និងក្រុមការងាររបស់គាត់ នឹងនាំយកនូវចំណេះដឹង និងបទពិសោធន៍​ល្អៗសម្រាប់ DCG”។

 

លោកបន្តថា ទឹកប្រាក់វិនិយោគបន្ថែមនេះ នឹងជម្រុញភាគរីកចម្រើននៅ​ក្នុងទីផ្សារដែលមានស្រាប់របស់ក្រុមហ៊ុន DCG រួមទាំងការពង្រីកអាជីវកម្មបន្ថែម នៅក្នុងប្រទេសកម្ពុជា”។ លោកបន្តថា “ទុនវិនិយោគនេះ ក៏ជាយុទ្ឋសាស្រ្តមួយរបស់​ក្រុមហ៊ុន BRCM បើពិនិត្យមើលការផ្តោតរបស់ក្រុមហ៊ុនទៅលើបណ្តាប្រទេ​ស ដែលទទួលឥទ្ឋិពលពីគោលនយោបាយ”ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” របស់ប្រទេ​សចិន ជាពិសេសបណ្តាប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គ ដូចជា ឡាវ វៀតណាម ភូមា និងប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here