តោះទៅស្វែងយល់គំរោងតម្លៃពាន់លានដុល្លារនៃ Olympia City

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ គំរោងវិនិយោគអចលនទ្រព្យដ៏ធំ និងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ បានបើកទ្វារស្វាគមន៍អតិថិជនចូលទៅរស់នៅខុនដូ និងផ្ទះអាជីវកម្ម​រប​ស់ពួកគេហើយ។

ប្រធានគំរោង Olympia City នៃក្រុមហ៊ុន OCIC លោកម៉េង ចំរើនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃម្សិលម៉ិញនេះថា គំរោង Olympia Cityបានបើកទ្វារស្វាគ​មន៍អតិថិជនចូលស្នាក់នៅហើយ ដោយរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានអនុ​ញ្ញាត្តឲ្យអ្នកទិញអចលនទ្រព្យក្នុងគំរោងនេះ អាចចូលស្នាក់នៅបានលើអាគារ​ចំនួន៤ ដូចជា គឺដូចជាអាគារC1 C2 C3 C4 ដែលមានកំពស់២០ជាន់ និងមានកន្លែងហាត់ប្រាណ អាងហែលទឹក សួនច្បារ កន្លែងហាត់ប្រាណជាដើមនៅជាន់ទី៥ នៃគំរោងនេះ។

លោកបន្តថា “គំរោងនេះជាគំរោងដ៏ធំមួយ ស្ថិតនៅលើផ្ទៃដីជាង៦ហិកតា ដែលបាននិងកំពុងទាក់ទាញអតិថិជន និងអ្នកទិញជាច្រើន ហើយគំរោងនេះនឹង​ទទួលបានជោគជ័យ ដោយផ្ទះក្នុងគំរោងនេះភាគច្រើនត្រូវបានទិញអស់ហើយ”។

 

គំរោងនេះបានចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១២ ជាគំរោងមួយដែល​បាននិងកំពុងផ្លាស់ប្តូរមុខមាត់ទីក្រុងភ្នំពេញ។ គំរោងនេះស្ថិតនៅក្បែរស្តាតអូរឡាំពិក និងស្ថិតនៅប្រជុំគ្នារវាងផ្លូវមុនីរ៉េត ហ្សាលដឺហ្គោលជាដើម។\

 

ក្រៅពីខុនដូ, Shop House, ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ សួនកំសាន្តអាកាស គំរោងនេះក៏រួមបញ្ចូលនូវផ្សារទំនើបលំដាប់អន្តរជាតិ (Olympia City)និងសេវាកំសាន្តជាច្រើនទៀតផងដែរ។

 

ក្នុងចំណោមអាគារជាង១០ ដែលឌីសាញឡើងបែបអាគារភ្លោះខ្លះ អាគារ​ទោលខ្លះ អាគារមេនៃគំរោងនេះគ្រោងនឹងសាងសង់ឡើងកំពស់៦៥ជាន់ ដែលជាទីតាំងសណ្ឋាគារផ្កាយប្រាំ ការិយាល័យ អាផាតម៉ិន និងកន្លែងគយគន់ទិដ្ឋភា ពក្រុងភ្នំពេញផងដែរ។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះមានភាពជោគជ័យ ដោយសារវាមានទីតាំងស្ថិតនៅតំបន់ពា​ណិជ្ជកម្មកណ្តាលរាជធានី ហើយក្នុងគំរោងនេះមានសេវាកម្មចម្រុះ ដែលផ្តល់ឲ្យអ្នកស្នាក់នៅមានភាពងាយស្រូល។លោកបន្តថា គំរោងនេះបើគិតតែពីតម្លៃសំ​ណ​ង់ចំណាយទុនប្រមាណ៥០០លានដុល្លារអាមេរិក ដោយមិនទាន់គិតបញ្ចូ​លតម្លៃដីនៅឡើយទេ។

 

កញ្ញាតាក់ សុភីប្រធានគ្រប់គ្រងអចលនទ្រព្យនៃគម្រោង Olympia Cityបាន​មានប្រសាសន៍ថា រហូតមកទល់ពេលនេះ ម្ចាស់លំនៅដ្ឋានប្រមាណជាង២០ភាគ​រយបានចូលស្នាក់នីក្នុងអាគារទាំងបួននេះហើយ ដែលយើងរំពឹងថាមានអ្នក​ចូលស្នាក់នៅកាន់តែច្រើនថែមទៀត ព្រោះក្រុមហ៊ុនបានជូនដំណឹងដល់ម្ចាស់លំ​នៅដ្ឋានទាំងនោះរួចហើយ ដើម្បីឲ្យពួកគេចូលស្នាក់នៅក្នុងលំនៅដ្ឋានរបស់ខ្លួនក្នុងគំរោងដ៏ល្អនេះ។

 

កញ្ញាបន្តថា “ផ្ទះក្នុងអាគារទាំងបួននេះ មានចំនួនប្រមាណ១៥០០យូនីត ដែលភាគច្រើនគឺមានអ្នកទិញអស់ហើយ”។កញ្ញាបន្តថា “អ្នកចូលស្នាក់នៅក្នុងគំ​រោងនេះភាគច្រើនជាខ្មែរ និងបរទេស មានភាពចម្រុះគ្នា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here