តម្លៃដីនៅក្នុងក្រុងសៀមរាប បានកកើនឡើងកាលពីឆ្នាំ ២០១៧ ដោយសារមូលហេតុមួយ

0

ដោយ វុត្ថា

ភ្នំពេញ៖ តម្លៃដីធ្លីក្នុងក្រុងសៀមរាបបានហក់ឡើងបន្តិចកាលពីឆ្នាំ២០១៧ នេះបើធៀបទៅនឹងឆ្នាំ ២០១៦កន្លងទៅ ដោយសារកំណើនចំនួនវិស័យទេសចរណ៍មកលេងកម្សាន្តក្នុងតំបន់ប្រវត្តិសាស្ត្រមួយនេះ ។ នេះ បើតាមការអោយដឹងពី លោកប៉ូ អ៊ាវគង់ដែលជានាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Advance Real Estate ។

លោកប៉ូ អ៊ាវគង់ បន្តថា តម្លៃដីធ្លីបានកើនឡើងប្រហែល ៥ ភាគរយនៅក្នុងតំបន់លំនៅដ្ឋាននៅឆ្នាំ ២០១៧ និងប្រហែល ១០ភាគរយនៅក្នុងតំបន់ពាណិជ្ជកម្ម នេះដោយសារតែមានការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍។

លោកបញ្ជាក់ទៀតថា ជាលទ្ធផលបានបង្ហាញថា សណ្ឋាគារ កន្លែងកំសាន្ត ហាងមួយចំនួន និងសេវាកម្មមានតម្រូវការកើនឡើង ហើយឧស្សាហកម្មទេសចរណ៍កំពុងធ្វើឱ្យទីផ្សារអចលនទ្រព្យមានភាពរឹងមាំ។ លោកបន្តថា​ទីផ្សារដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៦ ពីផ្សារផ្សារលើទៅទល់នឹងព្រះបរមរាជវាំង​ ឡើងរហូតដល់ ១០០០ ដុល្លារ ទៅ ១៥០០ ដុល្លារការ៉េក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅលើប្រភេទដី ក្នុងអំឡុងពីពាក់កណ្តាលឆ្នាំ ២០១៧។

លោក ហ៊ី សាយ នាយកនាយកដ្ឋានគ្រប់គ្រងដីធ្លីខេត្តសៀមរាប បានអោយដឹងថាខេត្តនេះកំពុងរីកចម្រើនដូចរាជធានីភ្នំពេញជាពិសេសនៅក្នុងវិស័យទេសចរណ៍។ លោកឱ្យដឹងទៀតថាមានគម្រោងចំនួន ២៤៥ ដែលស្នើសុំអាជ្ញាប័ណ្ណសាងសង់ហើយនាយកដ្ឋានបានអនុម័តគម្រោងសាងសង់ចំនួន២៦៤ នៅក្នុងឆ្នាំ ២០១៧ ដោយក្នុងនោះនាយកដ្ឋានទទួលបានប្រាក់ចំនួនប្រមាណ ២០៧.០០០ ដុល្លារ។

លោក សាយបន្តទៀតថា “ដោយសារកំណើនវិស័យទេសចរណ៍ ប្រជាពលរដ្ឋ និងវិនិយោគិនកំពុងវិនិយោគលើការសាងសង់អគារតូច និងធំដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន បូរី និងអគារផ្សេងៗទៀតដើម្បីបម្រើដល់វិស័យទេសចរណ៍។

រម្មនីយដ្ឋានបុរាណអង្ទទួលបានប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនាចំនួនប្រមាណ១០៧,៩លានដុល្លារក្នុងឆ្នាំ ២០១៧ កើនឡើង ៧២,៥ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ ដោយក្នុងនោះមានចំនួនភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅតំបន់នេះបានកើនឡើង១១,៨ ភាគរយដែលស្មើរ ២,៤ លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here