ខុនដូចំនួន១៥,៦៨៨យូនីតទៀត នឹងបញ្ចប់នៅឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ចំនួនខុនដូដាក់ចូលទីផ្សារ នឹងបន្តកើនឡើងខ្ពស់បន្ថែមទៀតនៅឆ្នាំនេះ បន្ទាប់ពីខុនដូចំនួន៣៤៨៨យូនីតបានដាក់ចូលទីផ្សារកាលពីឆ្នាំមុន។នេះបើតាមការឲ្យដឹងពីលោក Ross Wheble អ្នកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Knight Frank ប្រចាំប្រទេសកម្ពុជា។

លោក Ross Whebleបានបន្ថែមឲ្យដឹងកាលពីពេលថ្មីៗនេះថា ឆ្នាំនេះនឹងក្លាយជារឿងធំមួយទៀត ទាក់ទងនឹងលំនៅឋានដែលមានតម្លៃថោក។ ក្នុងឆ្នាំ២០១៧លំនៅដ្ឋានចំនួន៣,៤៨៨ Unites ត្រូវបានបានសាងសង់បញ្ចប់បន្ថែម ទៅលើការផ្គត់ផ្គង់លំនៅដ្ឋាន ដែលមានស្រាប់នៅក្នុងរាជធានីភ្នំពេញ។ លោកបន្ថែមថា “យើងបានព្យាករថាខុនដូចំនួន១៥,៦៨៨Unitesនឹងបញ្ចប់នៅឆ្នាំនេះ”។

 

យោងតាមការសិក្សារបស់ក្រុមហ៊ុន VTRUST Appraisal បានរកឃើញថា ចំនួនខុនដូនៅកម្ពុជា មានចំនួនជិត៧០,០០០យូនីតនៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុគិតត្រឹមដំណាច់ឆ្នាំ២០១៧កន្លងមកនេះ ប៉ុន្តែចំនួនខុនដូភាគច្រើនកំពុងស្ថិតនៅក្នុងការសាងសង់នៅឡើយ។

 

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ទីផ្សារខុនដូដាក់ចូលទីផ្សារបន្តកើនឡើងច្រើន ប៉ុន្តែមិនមានសញ្ញា ណាមួយមានហានិភ័យនោះទេ សម្រាប់ខុនដូតម្លៃសមរម្យ ប៉ុន្តែខុនដូតម្លៃខ្ពស់បានជួបបញ្ហាក្នុងការលក់ ដោយសារការលក់ចេញមានភាពយឺតយ៉ាវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here