ដោយគង់ សូរិយា
ភ្នំពេញ៖ ស្របពេលខ័ណ្ឌសែនសុខកំពុងមានការរីកច្រើនយ៉ាងលឿន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខ័ណ្ឌសែនសុខ ត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមើលឃើញសក្តានុពលចំនួន៤។
ដោយគង់ សូរិយា
ភ្នំពេញ៖ ស្របពេលខ័ណ្ឌសែនសុខកំពុងមានការរីកច្រើនយ៉ាងលឿន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខ័ណ្ឌសែនសុខ ត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមើលឃើញសក្តានុពលចំនួន៤។
លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២២ មករានេះថា ខ័ណ្ឌសែនសុខ ពិតជាមានការរីកចម្រើនលឿន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារសក្តានុពលសំខាន់ៗចំនួន៤ ដូចជាទី១ អ្វីដែលគួរមានខ័ណ្ឌនេះមានស្ទើរអស់ហើយ ដូចជា សាលារៀន ផ្សារទំនើប លំនៅដ្ឋាន កន្លែងរៀបចំអាពាហ៍ពិពាហ៍ជាដើម ទី២ ហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់នេះកំពុងមានការអភិវឌ្ឍ និងជាប្រភេទហេដ្ឋារចនាសម្ព័ន្ឋធំៗ ងាយស្រួលដល់ការធ្វើដំនើរនិងរស់នៅ ទី៣ ស ណ្ឋានដីល្អ មានភាពអំណោយផលដល់ការសាងសង់សំណង់នានា និងទី៤ បរិស្ថាននៅក្នុងខ័ណ្ឌនេះល្អ ដោយសារមិនមានរោងចក្រសហគ្រាសនានា ដែលបំពុលផ្សែងក្នុងតំបន់នេះ។
លោកបន្តថា “កត្តាសំខាន់ៗទាំងនេះ បានធ្វើឲ្យតម្លៃអចលនទ្រព្យនៅតំបន់នេះឡើងថ្លៃទ្វេរដង ឬច្រើនជាងនេះ ធៀបនឹងតំបន់ដទៃទៀត ដូចជាពីមុនផ្ទះនៅបុរីពិភពថ្មី កាលបីឆ្នាំមុនលក់ត្រឹម២០ ទៅ២២ម៉ឺនដុល្លារ ប៉ុន្តែពេលនេះតម្លៃបានកើនឡើងដល់៤០ទៅជាង៤៥ម៉ឺនដុល្លារអាមេរិក”។
លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ខ័ណ្ឌសែនសុខ ជាតំបន់លំនៅដ្ឋានសំរាប់អ្នកមានជីវភាពមធ្យម និងជីវភាពមធ្យមកម្រិតខ្ពស់ និងស័ក្តិសមជាទីក្រុងថ្មី ហើយទីក្រុងថ្មីគួរស្ថិតនៅតំបន់នោះ”៕