តោះស្តាប់អ្នកវិនិយោគចិននិយាយពីវិស័យអចលនទ្រព្យនៅកម្ពុជា

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ចិនបានក្លាយជាអ្នកវិនិយោគធំជាងគេ ស្ទើរគ្រប់វិស័យនៅកម្ពុជា ប៉ុន្តែថ្ងៃនេះ គេហទំព័រ Propertyarea.asia សូមបង្ហាញនូវអ្វីដែលអ្នកវិនិយោគចិនលើកឡើងពីស្ថានភាព និងការវិនិយោគអចលនទ្រព្យនៅកម្ពុជា។

កាលពីឆ្នាំមុនចិនបានវិនិយោគទឹកប្រាក់ ជាង២០០០លានដុល្លារអាមេរិក លើវិស័យអចលនវត្ថុនៅកម្ពុជា ដោយមានគំរោងអចលនទ្រព្យប្រមាណ២០០បានវិនិយោគនៅកម្ពុជា។

អ្នកស្រី Chen Jingjing ភ្នាក់ងារលក់អចនលទ្រព្យនៃក្រុមហ៊ុន Prince Real Etstate បានកត់សម្គាល់កាលពីពេលថ្មីៗនេះថា អ្នកទិញភាគច្រើនទំនងជាមកពីខេត្ត Fujian និង Zhejiang រួមជាមួយទីក្រុងស៊ាងហៃនិង Shenzhen។អ្នកស្រីបានថ្លែងថា “មនុស្សភាគច្រើនកំពុងទិញសម្រាប់ការវិនិយោគបន្ត ប៉ុន្តែអ្នកខ្លះនឹងរស់នៅក្នុងផ្ទះរបស់ពួកគេ ដោយសារពួកគេមានក្រុមហ៊ុនឬអាជីវកម្មនៅទីនេះ”។

អ្នកស្រីបានបន្តថា ប្រហែល៩០ភាគរយរបស់ Prince Central Plaza ត្រូវបានលក់រួចហើយ ជាមួយអ្នកទិញជាជនជាតិចិនពាក់កណ្តាលនៃចំនួននេះ បានបង់លុយរួចហើយដែរ។ ប្រទេសកម្ពុជាផ្តល់នូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ចំពោះប្រជាជនវ័យក្មេង និងផលចំណេញពីការវិនិយោគ ប៉ុន្តែមានមូលហេតុផ្សេងទៀត ដែលទីផ្សារអចលនទ្រព្យនៅភ្នំពេញទាក់ទាញវិនិយោគិនចិនរាប់បញ្ចូលទាំងបំណុលកើនឡើង។​

ចំណុចលក់ដ៏សំខាន់មួយទៀត សម្រាប់អ្នកទិញជនជាតិចិន ដែលជាវត្ថុធាតុដើមដ៏សំខាន់ សម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យជាច្រើន ដោយសារប្រ​ទេ​សកម្ពុជា គឺជាអ្នកចូលរួមដ៏សំខាន់មួ យនៅក្នុងគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (One Belt One Road) ដែលជាគំនិតផ្តួចផ្តើមផ្នែកហេដ្ឋារចនាសម្ព័ន្ធពីប្រធានាធិបតីស៊ី ជីនពីងនៃប្រទេសចិន ដែលកំពុងប្រើប្រាស់រាប់ពាន់លានដុល្លារ ក្នុងការវិនិយោគរដ្ឋនិងឯកជន ដើម្បីនាំយកអាស៊ីអាគ្នេយ៍អាស៊ីកណ្តាលអឺ​រ៉ុប និងតំបន់ផ្សេងៗទៀតទៅជិតប្រទេសចិន។

ដូចការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Prince Real Estate ដែរគម្រោង Star City នៅក្នុងខណ្ឌសែនសុខ ក៏កំពុងប្រើគំនិតផ្តួចផ្តើមប្រើប្រាស់ គោលនយោបាយ Belt and Road initiative ដើម្បីទាក់ទាញអ្នកទិញផងដែរ។ ការអភិវឌ្ឍរួមគ្នាជិត ៤សែនម៉ែត្រ ការ៉េដោយក្រុមហ៊ុន Thai Boon Roong និងក្រុមហ៊ុន Xinghui Property របស់ចិន កំពុងត្រូវបានសាងសង់ឡើង ដោយក្រុមហ៊ុនមួយមកពីខេត្តស៊ីឈួនប្រទេសចិន។ វានឹងមានអគារខុនដូ5 និងសណ្ឋាគារ ផ្ទះល្វែង និងការិយាល័យដែលមានចំនួនសរុប២១២សម្រាប់លក់។

លោកស្រី ឈីវ វីនីង អ្នកគ្រប់គ្រងផ្នែកលក់របស់ Star City បានឱ្យដឹងថាទីតាំងរបស់ Star City ក្បែរព្រលានយន្តហោះភ្នំពេញ និងផ្លូវហាយវ៉េទៅកាន់ក្រុងព្រះសីហនុ ត្រូវបានធ្វើឱ្យកាន់តែទាក់ទាញ ដោយតម្លៃថោកសម្រាប់អ្នកទិញខុនដូ និងអ្នកទិញផ្ទះ។ ខណ្ឌសែនសុខ គឺជាតំបន់ដែលមានទំហំធំទូលាយដែលមានទំហំចាប់ពី១៦០០ដុល្លារទៅក្នុងមួយម៉ែត្រការ៉េ។

លោកស្រីឈីវបាននិយាយថា ៨០ភាគរយនៃ Star City’s Tower A របស់ក្រុមហ៊ុន Star City ត្រូវបានលក់ហើយ ការលក់បានចាប់ផ្តើមនៅជាន់អគារ B តែត្រូវបានកំណត់ទៅស្ទូឌីយោ និងបន្ទប់មួយ។ លោកស្រីបានប៉ាន់ប្រមាណថា វិនិយោគិនចិនមានរហូតដល់៨០ភាគរយ នៃអ្នកទិញរហូតមកដល់ពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here