តោះទៅទស្សនាគំរោងក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិននៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន Prince Real Estate Group ជាក្រុមហ៊ុនយក្សមួយមកពីប្រទេសចិន ដែលបាននិងកំពុងវិនិយោគលើគំរោងយក្សជាច្រើន នៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។

ក្រុមហ៊ុនយក្សមួយនេះ កំពុងត្រៀមបញ្ចប់គំរោងខុនដូរបស់ខ្លួនទី១ ស្ថិតនៅលើមហាវិថីនរោត្តម ស្ថិតនៅភាគខាងត្បូងក្រសួងមហាផ្ទៃ និងគំរោងចំនួនពីរទៀតបាននិងកំពុងសាងសង់ និងត្រៀមសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ លំដាប់ពិភពលោកកំពស់៦០ជាន់មួយបន្ថែមទៀត។

នៅទីក្រុងកោះពេជ្រ គំរោង Diamond one បានបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការ។ ថ្ងៃនេះគេហទំព័រ Propertyarea.asia ជាគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា សូមនាំលោកអ្នកទៅទស្សនាគំរោងមួយចំនួនទៀត​នៅទីក្រុងកោះពេជ្រ និងគំរោងនៅខេត្តព្រះសីហនុរបស់ក្រុមហ៊ុននេះ។

លោក លី មីន​ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបាន​មានប្រសាសន៍ថា គំរោងវិនិយោគនៅកម្ពុជា ធ្វើឡើងស្របតាមយុទ្ធសាស្រ្ត ” ខ្សែក្រវាត់មួយផ្លូវមួយ” ​របស់ប្រទេស​ចិន ​ដែលបានលើកឡើងក្នុងឆ្នាំ២០១៣ ទំនា​ក់ទំនងរវាងប្រទេសកម្ពុជា និងចិនកាន់តែជិតស្និទ្ធឡើង។

ឆ្នាំ២០១៨គឺជាខួបលើកទី​៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ លើសពីនេះទៅទៀតនៅឆ្នាំ២០១៨ ប្រទេសកម្ពុជាគឺជាប្រទេសកិត្តិយស នៃពិព័ណចិន អាស៊ានលើកទី១៥ ដូច្នេះមិត្តភាពរវាងកម្ពុជា និងចិន បានកំពុងឈានដល់កម្រិតល្អបំផុត។”

លោកបន្តថា “យើងឃើញថាប្រទេសកម្ពុជា ទទួលបានផលវិជ្ជមានជាមួយនឹងកំណើនសេដ្ឋកិច្ចរីកចម្រើន ​នៅក្នុងតំបន់យ៉ាងខ្លាំងក្រោមយុទ្ធសាស្រ្ត”ខ្សែ​ក្រវាត់មួយផ្លូវមួយ”។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប​ ដែលជាក្រុមហ៊ុនដ៏ធំរបស់ចិនបានសម្រេចចិត្តវិនិយោគនៅប្រទេសកម្ពុជា​ ដោយសារតែមានជំនឿចិត្តលើវិស័យអចលនទ្រព្យកម្ពុជា និងជឿជាក់លើយុទ្ធសាស្រ្ត “ខ្សែក្រវាត់មួយ ផ្លូវមួយ”។
លោក លី មីនបានបន្តថា “ក្រុមហ៊ុនយើងបានបង្កើតឡើងនៅក្នុងខែមីនាឆ្នាំ២០១៥ដោយបាននាំយកនូវបទពិសោធន៍   បច្ចេកវិទ្យាជំនាញ និងការវិនិយោគដ៏មានចីរភាពមកពីប្រទេសចិន”។

គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប បានក្លាយជាគម្រោងដែលលេចធ្លោ និងប្រជាប្រិយភាពបំផុត នៅក្នុងព្រឹត្តិការណ៍ពិព័ណអចលនទ្រព្យកម្ពុជាលើកទី២ ដែលបានប្រព្រឹត្តិឡើងនៅឆ្នាំ២០១៧។ គម្រោងអគារស្នាក់នៅរួមព្រីនស៍ ម៉ូឌើន ផ្លាហ្សាមានទីតាំងស្ថិតនៅខាងត្បូងនៃមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលជាទីតាំងដ៏មានសក្តានុពលបំផុតនៃរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here