ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ដំណឹងល្អ! នៅទីបំផុតការរង់ចាំបានទទួលលទ្ឋផលវិជ្ជមានហើយ ដោយអាគារ Gold Tower កំពស់ ៤២ ជាន់ ដែលមានតម្លៃវិនិយោគ ២៤០លានដុល្លារបានប្រកាសសាងសង់ហើយនៅព្រឹកថ្ងៃទី២៨ មករានេះ។
ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ដំណឹងល្អ! នៅទីបំផុតការរង់ចាំបានទទួលលទ្ឋផលវិជ្ជមានហើយ ដោយអាគារ Gold Tower កំពស់ ៤២ ជាន់ ដែលមានតម្លៃវិនិយោគ ២៤០លានដុល្លារបានប្រកាសសាងសង់ហើយនៅព្រឹកថ្ងៃទី២៨ មករានេះ។
ការប្រកាសចាប់ផ្តើមសាងសង់នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា។
តាមគំរោងអាគារពាណិជ្ជកម្មដ៏លេចធ្លោមួយនៅក្រុងភ្នំពេញនេះ គ្រោងបញ្ចប់និងដាក់ឲក្យដំណើរការនៅចុងឆ្នាំ២០១៩ខាងមុខនេះ។
លោក Kim Tae Yeon ប្រធានក្រុមហ៊ុន YUNWOO ប្រចាំកម្ពុជាបានឲ្យដឹងកាលពីពេលថ្មីៗនេះថា អាគារនេះបានចំណាយប្រាក់សាងសង់អស់ ១០០លានដុល្លារហើយ និងត្រូវចំណាយប្រាក់ ១៤០លានដុល្លារទៀត ដើម្បីបញ្ចប់គំរោងនេះនៅចុងឆ្នាំ២០១៩ខាងមុខ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះរួមបញ្ចូលផ្សារទំនើប អាគារការិយាល័យ ខុនដូសរុបចំនួន៣៩៩យូនីត។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន YUNWOO បានចុះកិច្ចព្រមព្រៀងដើម្បីសាងសង់បញ្ចប់អាគារនេះ នៅចុងឆ្នាំ២០១៩ខាងមុខជាមួយក្រុមហ៊ុនផ្នែករចនាគឺក្រុមហ៊ុន Hongtao Decoration និងក្រុមហ៊ុនសាងសង់ឈ្មោះ Waiman Construction & Engineering ដែលមានមូលដ្ឋាននៅប្រទេសចិន។
អាគារ Gold Tower 42 បានផ្អាកការសាងសង់នៅឆ្នាំ២០១០ ខណៈដែលក្រុមហ៊ុនសាងសង់បានបញ្ចប់ត្រឹមជាន់ទី៣១ នៃអាគារកំពស់៤២ជាន់នេះ៕