ដោយ គង់ សូរិយា
ភ្នំពេញ៖ ការសាងសង់គម្រោង KOWLOON Bay នៅកម្ពុជាទំនងជារង់ចាំបញ្ចប់ការបោះឆ្នោត ដែលកាន់តែខិតជិតមកដល់ ខណៈគំរោងវិនិយោគិនមួយចំនួនកំពុងរងចាំមើលថា តើស្ថានការណ៍នេះនឹងជះឥទ្ធិពលដល់ប្រទេសនេះយ៉ាងណា។
ដោយ គង់ សូរិយា
ភ្នំពេញ៖ ការសាងសង់គម្រោង KOWLOON Bay នៅកម្ពុជាទំនងជារង់ចាំបញ្ចប់ការបោះឆ្នោត ដែលកាន់តែខិតជិតមកដល់ ខណៈគំរោងវិនិយោគិនមួយចំនួនកំពុងរងចាំមើលថា តើស្ថានការណ៍នេះនឹងជះឥទ្ធិពលដល់ប្រទេសនេះយ៉ាងណា។
ឱកាសវិនិយោគមួយអាច នឹងប្រព្រឺត្តទៅរួចគឺសាងសង់អគារ Kowloon Bay Twin Towers ដែលមានកម្ពស់៥៩ជាន់ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសុធារស ស្ថិតនៅភាគខាងត្បូងផ្សារទំនើប AEON MALL។
គម្រោងនេះគឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Star City Cambodia និង WorldBridge Land ។ អគារនេះ នឹងត្រូវសាងសង់លើទំហំផ្ទៃដីសរុបចំនួន ១,៥០ ហិកតា។
អគារនេះ នឹងក្លាយជាគម្រោងអភិវឌ្ឍន៍ចម្រុះ រួមមាន ទាំងខុនដូ និងផ្សារទំនើប។ ប៉ុន្តែគម្រោងនេះនៅតែស្ថិតនៅក្នុងដំណាក់កាល នៃការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍នៅឡើយ ដែលពេលអនាគតគម្រោងនេះ អាចនឹងបន្ថែមប្រភេទអចនលទ្រព្យផ្សេងទៀត។
ថ្វីបើគម្រោងនេះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការក៏ដោយ ក៏អ្នកអភិវឌ្ឍន៍នៅតែមានសុទិដ្ឋិនិយម ចំពោះការអនុម័តលើការសាងសង់នៃអគារនេះ។
ប្រធានប្រឹក្សាភិបាលនៃក្រុមហ៊ុន Worldbridge Group លោកឧកញ៉ាសៀ រិទ្ឋធ្លាប់បានថ្លែងថា លោកបានស្នើសុំសាងសង់គំរោងនេះ កំពស់៦១ជាន់ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ប៉ុន្តែជាលទ្ឋផលក្រសួងបានអនុញ្ញាត្តឲ្យលោកសាងសង់កំពស់៥៩ជាន់ប៉ុណ្ណោះ ដែលធ្វើការក្រុមហ៊ុនត្រូវរៀបចំឌីសាញអាគារនេះទាំងមូលឡើងវិញ ព្រមទាំងគ្រឹះរបស់អាគារផងដែរ។
ទាក់ទងនឹងគំរោងអភិវឌ្ឍន៍ដ៏ធំ និងស្ថានភាពទីផ្សារនៅកម្ពុជា លោកឧកញ៉ាសៀ រិទ្ឋីបានថ្លែងថា «ខ្ញុំនៅតែយល់ឃើញថាគម្រោង រួមជាមួយតម្រូវការនៅតែមានភាពវិជ្ជមាន»។លោកបន្តថា: «វាមិនមានបញ្ហាអ្វីទេ ដែលមានគម្រោងផ្សេងទៀតនៅលើទីផ្សារ។ ការផ្តោតអារម្មណ៍តែមួយគត់របស់ខ្ញុំគឺទីតាំង”។
ទោះជាយ៉ាងណាគំរោងនេះទំនងជាពន្យាពេលសាងសង់ ព្រោះទីតាំងនៃគំរោងនេះ រួមទាំងអាគារតាំងបង្ហាញ ត្រូវបានរុំព័ទ្ឋដោយរបងសង្កសី ហើយមិនមានសកម្មភាពសាងសង់អ្វីនោះទេ។
ក្រុមហ៊ុន WorldBridge Land បានសាងសង់រួចមកហើយ នូវគម្រោងអភិវ ឌ្ឍន៍សំខាន់ៗមួយចំនួន នៅក្នុងប្រទេស ដូចជាគម្រោង The Bridge ដែលសាងសង់នៅចំកណ្តាលរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលខ្ពស់នៅមុខស្ថានទូតអូស្រ្តាលីក្នុងសង្កាត់ទន្លេបាសាក់។
ការអភិវឌ្ឍន៍ចម្រុះទាំងនោះ រួមមានគម្រោង The Bridge ដែលមានទាំងការិយាល័យ អគារផ្សារទំនើប និងលំនៅដ្ឋាន។ អ្នកអភិវឌ្ឍន៍នៃអគានេះក៏កំពុងធ្វើការលើគម្រោងទី២បន្ថែមទៀតគឺ The Peak ដែលជាគម្រោងអភិវឌ្ឍន៍សណ្ឋាគារមួយ ដែលនៅមិនឆ្ងាយប្រហែល១០០ម៉ែត្រពីគម្រោង The Bridge។
គម្រោងសាងសង The Peak ត្រូវបានគេប៉ាន់ស្មានថា អាចនឹងបញ្ចប់នៅឆ្នាំ ២០២០ និងផ្តល់នូវរសជាតិនៃការរស់នៅបែបទំនើប និងកន្លែងធ្វើការនៅក្នុងទីក្រុង៕