អត្ថបទ៖ សាន់ ថាវិន
រាជធានីភ្នំពេញ៖ ម្ចាស់ពានស្ថាបនិកឆ្នើម បង្ហើបក្បូនធ្វើផែនការអាជីវកម្មទទួលបានប្រាក់ចំណូលខ្ពស់ ជូនដល់សមាជិកនិងមិនមែនសមាជិកប្រមាណ១៥០នាក់ នៅក្នុងកម្មវិធីបង្វឹកម្ចាស់អាជីវកម្មរបស់ CEO Master Club ដែលបានរៀបចំឡើងរយៈពេល៤ថ្ងៃ ដោយផ្តើមពីថ្ងៃទី ៣០ វិច្ឆិកា-៣ ធ្នូ ២០១៩នេះ នៅសណ្ឋាគារ DYVITH ស្ថិតក្នុងខណ្ឌសែនសុខ។

នៅថ្ងៃទីមួយនៃកម្មវិធីបង្វឹកនេះ លោកគ្រូ អោម សេងបូរ៉ា ស្ថាបនិក CEO Master Club នៃ វិទ្យាស្ថានស៊ីអ៊ីអូ រូបនេះ បានបង្ហាញជូនដល់ម្ចាស់អាជីវកម្មបានស្គាល់ឱ្យកាន់តែស៊ីជម្រៅនូវការរៀបចំផែនការអាជីវកម្ម ព្រមទាំងផ្សារភ្ជាប់ជាមួយនឹងច្បាប់ដ៏ពិសេសចំនួន៧។
ច្បាប់ទាំង៧ រួមមាន៖ ច្បាប់ជោគជ័យកម្រិតកំពូល ច្បាប់២០/៨០ ច្បាប់កាំប្រម៉ា និងច្បាប់ចំណេញ….និងយុទ្ធសាស្ត្រផ្តោតទាំង៧ដើម្បីធ្វើឱ្យអាជីវកម្មជោគជ័យ ជាដើម ដែលច្បាប់ទាំងអស់ បានធ្វើឱ្យសមាជិកនិងមិនមែនសមាជិកទាំងអស់មានការចាប់អារម្មណ៍និងជក់ចិត្តយ៉ាងខ្លាំង និងជឿជាក់ថាអាចផ្លាស់ប្ដូររបៀបរបបក្នុងរៀបចំផែនការ និងក្បួនដឹកនាំអាជីវកម្មដោយមានប្រសិទ្ធភាព ព្រមទាំងអាចបង្កើនប្រាក់ចំណេញបានខ្ពស់នៅក្នុងស្ថាប័ន និងចំណេញពេលវេលា។
លោកគ្រូបង្វឹករូបនេះ ក៏បានលើកឡើងនូវពាក្យមួយឃ្លាដែលចាក់ដោតដល់បេះដូងម្ចាស់អាជីវកម្មទាំងអស់ថា “ ត្រូវយកពិភពលោកធ្វើជាទីផ្សាររបស់អ្នក” ហើយនេះជាគតិបណ្ឌិតដែលធ្វើម្ចាស់អាជីវកម្មចាប់ផ្តើមផ្តាស់ប្តូរការគិតបានកាន់តែធំនិងមើលឃើញអនាគតបានវែងឆ្ងាយ ដោយអាចបង្កើនប្រាក់ចំណេញបានច្រើន ប្រែក្លាយអាជីវកម្មឱ្យស្ដង់ដារ ព្រមទាំងមានផែនទីច្បាស់លាស់សម្រាប់អាជីវកម្មផ្ទាល់ខ្លួន និងស្ថាប័ន ឆ្ពោះទៅរកពិភពលោកបានលឿនឆាប់រហ័យ។

មានតែមេដឹកនាំខ្លាំងប៉ុណ្ណោះទើបធ្វើឱ្យបុគ្គលិកខ្លាំង ហើយអាចដឹកនាំឱ្យអាជីវកម្មរីកចម្រើនបានឆាប់រហ័ស។ ដើម្បីចុះឈ្មោះចូលពង្រឹកសមត្ថភាពឱ្យកាន់តែខ្លាំងនិងឆាប់បានរំដោះខ្លួនចេញពីអ្នកទោសអាជីវកម្ម និងប្រែក្លាយអាជីវកម្មពីលក្ខណៈគ្រួសារទៅស្តង់ដារ សូមទំនាក់ទំនងលេខទូរស័ព្ទ 085 311 183 / 023 6666 999។






