សេដ្ឋកិច្ច​របស់​ឥណ្ឌា​ដាំ​ក្បាល​ចុះ​ក្នុងរយៈពេល​បី​ឆ្នាំ​ជាប់គ្នា​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ឥណ្ឌា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ បាន​ហក់​ឡើង​ក្នុងរង្វង់៩ភាគរយ​កាលពី៣ឆ្នាំមុន​ ប៉ុន្តែ​បច្ចុប្បន្ន​អត្រា​នៃ​កំណើន​នេះ​ បាន​ធ្លាក់ចុះ​មក​ត្រឹម​ពាក់កណ្តាល​ប៉ុណ្ណោះ​។

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​នេះ​ បាន​កើនឡើង​ត្រឹមតែ៤.៥ភាគរយ​ប៉ុណ្ណោះ​ នៅក្នុង​ខែកក្កដា​ដល់​ខែ​ កញ្ញា​ ដែល​ជា​កម្រិតទាប​បំផុត​ ចាប់តាំងពី​ដើមឆ្នាំ​ ២០១៣មក​។ កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​មាន៧ភាគរយ​ ក្នុងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ និង៥ភាគរយ​នៅក្នុង​ត្រីមាស​មុន​។

សេដ្ឋកិច្ច​ឥណ្ឌា​បាន​ធ្លាក់ចុះ​ ក្នុងរយៈពេល៦ត្រី​មាស​ជាប់​ៗគ្នា​ ជា​ការ​ធ្លាក់ចុះ​ដែល​អាច​បណ្តាល​មក​ពី​ផ្នែក​ខ្លះ​ នៃ​ភាព​ទន់ខ្សោយ​របស់​រោងចក្រ​ឥណ្ឌា​ នា​ពេល​ថ្មី​ៗនេះ​។ ​វិស័យ​ផលិតកម្ម​បាន​ធ្លាក់ចុះ១ភាគរយ​ កាលពី​ត្រីមាស​មុន​ បើ​ប្រៀបធៀប​ទៅ​នឹង​កំណើន​ ៦,៩ភាគរយ​ក្នុងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ​អត្រាកំណើន​សម្រាប់​វិស័យ​កសិកម្ម​មាន​ច្រើនជាង​ពាក់កណ្តាល​។

តួលេខ​ផលិតផល​ក្នុង​ស្រុក​សរុប​ គឺជា​កំណត់ត្រា​ខ្សោយ​បំផុត​ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្រ្តី​ ណា​រេ​នត្រា​ ម៉ូ​ឌី​ ដែល​បាន​ឡើង​កាន់អំណាច​កាលពី៥ឆ្នាំមុន​ខណៈ​លោក​ធ្លាប់​បាន​សន្យា​ថា​ នឹង​យក​សេដ្ឋកិច្ច​ឥណ្ឌា​ឈាន​ទៅ​រក​កំពស់​ថ្មី​ និង​បង្កើត​ការងារ​រាប់​លាន​កន្លែង​ជា​រៀងរាល់​ឆ្នាំ​។

ប៉ុន្តែ​បញ្ហា​បាន​កើតឡើង​ សម្រាប់​ប្រទេស​មា​មសេដ្ឋកិច្ច​ធំ​បំផុត​ទីបី​ នៅ​អាស៊ី​ក្នុង​ឆ្នាំ​កន្លងមក​។ វិស័យ​ផលិត​យានយន្ត​របស់​ប្រទេស​នេះ​ បាន​ផ្តល់​ការងារ​រាប់ពាន់​រាប់ពាន់​ហើយ​ក្រុមហ៊ុន​ផលិត​ទំនិញ​ប្រើប្រាស់​ ដូចជា​ ក្រុមហ៊ុន​យូ​នី​លីវើ​រ (យូ​អិល​) ត្រូវ​បាន​រាយការណ៍​ថា​ បាន​ចាប់ផ្តើម​បញ្ចុះតម្លៃ​ ដោយសារតែ​តម្រូវការ​ធ្លាក់ចុះ​។

ចាប់តាំងពី​បាន​ឈ្នះ​ការបោះឆ្នោត​ឡើងវិញ​ ដោយ​ការ​ភ្លូកទឹកភ្លូកដី​កាលពី​ខែ​ ឧសភា​ លោក​ ម៉ូ​ឌី​ និង​រដ្ឋាភិបាល​របស់​លោក​ បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​។ ​ពួកគេ​បាន​បន្ធូរបន្ថយ​បទប្បញ្ញត្តិ​ ការ​ដាក់​ពន្ធ​លើ​ការ​ចាប់ផ្តើម​អាជីវកម្ម​ ហើយ​បាន​ផ្តល់​ប្រាក់កម្ចី​ទិញ​ផ្ទះ​ និង​រថយន្ត​ថោកជាង​មុន​ក្នុងចំណោម​វិធានការ​ផ្សេងទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here