រោងចក្រ​ផលិត​ទឹក​ស្អាត​តម្លៃ​ ១៨៥លាន​ដុល្លារ​នៅ​ភ្នំពេញ​នឹង​ចាប់​សាងសង់​នៅ​ខែធ្នូ​នេះ​

0

ដោយ​ ប៊ី

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ខណ្ឌ​ព្រែ​ព្នៅ​រៀបចំ​គម្រោង​សាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​បាក់ខែង​ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​រស​ម្រាប់​សាងសង់​ប្រមាណ​ ១៨៥លាន​ដុល្លារ​ ខណៈ​គម្រោង​នេះ​នឹង​ចាប់ផ្ដើម​ដំណើរការ​សាងសង់​នៅ​ខែ​ ធ្នូ​ ឆ្នាំ២០១៩នេះ​ និង​រួច​ជាស្ថាពរ​ នៅ​ឆ្នាំ២០២២​។

រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​បាក់ខែង​នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ ១៥​ ហិ​កតា​ ដែល​មានលទ្ធភាព​ផលិត​ទឹក​ស្អាត​បាន​ ១៩០​ សិប​ពាន់​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។

ទូទាំង​រាជធានី​ភ្នំពេញ​នឹង​មាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតបទៅនឹង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​សង្កាត់​ជាយក្រុង​នៅ​ឆ្នាំ២០២៣​ ខាងមុខនេះ​។ នេះ​បើ​យោង​តាម​ការ​អៈអាង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ដើម្បី​ជួយ​សម្រួលការ​លំបាក​របស់​ប្រជាពលរដ្ឋ​ ដែល​ជួបប្រទះ​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ផែនការ​ពីរ​ក្នុង​ការ​ដោះស្រាយ​គឺ​ ផែនការ​ដោះស្រាយ​ចំពោះមុខ​ និង​ផែនការ​រយៈពេល​វែង​។

ជាមួយគ្នា​នេះ​ផែនការ​ចំពោះមុខ​ គឺ​ធ្វើការ​ទិញ​ទឹក​ពី​រដ្ឋាករទឹក​មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​ ដោយ​ប្រើប្រាស់​រថយន្ត​ដឹង​ទឹក​ចំនួន​ ១គ្រឿង​សម្រាប់​ផ្គត់ផ្គង​ទាំង​ ៤សង្កាត់​រួមមាន​៖ គោករកា​ ពន្សំាង​ ពញា​ពន់​ និង​សង្កាត់​សំរោង​ ក្នុង​នោះ​សង្កាត់​ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​ច្រើនជាង​គេ​រហូតដល់៧០ភាគរយ​ គឺ​សង្កាត់​គោករកា​។

ចំពោះ​ផែន​កា​រយៈពេល​វែង​ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ខណ្ឌ​ព្រែ​ព្នៅ​ រៀបចំ​គម្រោង​សាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​បាក់ខែង​លើ​ផ្ទៃដី​ទំហំ​ ១៥​ ហិ​កតា​ ដែល​មានលទ្ធភាព​ផលិត​ទឹក​ស្អាត​បាន​ ១៩០​ សិប​ពាន់​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​ ដោយ​ចំណាយ​ថវិកា​រស​ម្រាប់​សាងសង់​ប្រមាណ​ ១៨៥លាន​ដុល្លារ​។

អភិបាលរង​រាជធានី​ភ្នំពេញ​បាន​អៈអាង​ថា​ គម្រោង​ស្ថាបនា​រោងចក្រ​ផលិត​ទឹក​ស្អាត​ថ្មីនេះ​ នឹង​ជួយ​ដោះស្រាយ​តម្រូវការ​ផ្គត់​ផ្គត់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​ដែល​រស់នៅ​តាម​សង្កា​ត់​ជាយ​ៗក្រុង​ទំាង​ភាគ​ខាងជើង​និង​ភាគ​ខាងលិច​ចាប់ពី​ឆ្នាំ២០២៣ទៅ​។

ដោយ​គម្រា​ងសាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​បាក់ខែង​នេះ​មាន​រយៈពេល២ឆ្នាំ​ ហើយ​ចាប់ផ្ដើម​ដំណើរការ​សាងសង់​នៅ​ខែ​ ធ្នូ​ ឆ្នាំ២០១៩នេះ​ និង​រួច​ជាស្ថាពរ​ នៅ​ឆ្នាំ២០២២​៕

LEAVE A REPLY

Please enter your comment!
Please enter your name here