ខេត្ត​បន្ទាយមានជ័យ​នឹង​មាន​រថយន្តក្រុង​សាធារណៈ​ជាលើកដំបូង​នៅ​ឆ្នាំ​ ២០២០ខាងមុខ​

0
ខេត្ត​បន្ទាយមានជ័យ​នឹង​មាន​រថយន្តក្រុង​សាធារណៈ​ជាលើកដំបូង​នៅ​ឆ្នាំ​ ២០២០ខាងមុខ​
ខេត្ត​បន្ទាយមានជ័យ​នឹង​មាន​រថយន្តក្រុង​សាធារណៈ​ជាលើកដំបូង​នៅ​ឆ្នាំ​ ២០២០ខាងមុខ​

ដោយ ​វុត្ថា

​បន្ទាយមានជ័យ​៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ គ្រោង​ដាក់​ឱ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ​តភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត​ ឆ្ពោះទៅ​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​ ក្នុង​ឆ្នាំ​ ២០២០​ ខាងមុខនេះ​ ឆាប់​ៗនេះ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ និង​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ ។

លោក​ អុំ​ រាត្រី​ បាន​អភិបាលខេត្ត​បន្ទាយ​មានជ័យ បាន​ប្រាប់​សារព័ត៌មាន​កាលពី​ពេល​ថ្មី​ៗនេះ​ ថា​ ខេត្ត​បានសម្រេច​ ឲ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ​ ២០នាទី​ម្ដង​ ដែល​តភ្ជាប់​ចរាចរណ៍​ប្រជុំជន​ទាំងពីរ​ ប្រើប្រាស់​មុនគេ​បង្អស់​ បន្ទាប់ពី​ក្រុងភ្នំពេញ​ ដោយ​ផ្ដល់​ជួន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​រយៈពេល​ ៣ខែ​។

លោក​បន្ត​ថា​ គោលបំណង​នៃ​ការ​ដាក់​ឱ្យ​ដំណើរ​នេះ​ គឺ​សម្រួលការ​ធ្វើដំណើរ​ កាត់បន្ថយ​ការ​ចំណាយ​ កាត់បន្ថយ​គ្រោះថ្នាក់​​ចរាចរណ៍​ ហើយ​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ភាពល្អ​ប្រសើរ​។

លោក​ថា​ សេវា​រថយន្តក្រុង​ខាងលើ​នេះ​មាន​ រថយន្ត​ ១៥​ គ្រឿង​ និង​អាច​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​ ដោយ​ជំហាន​បន្ទាប់​នឹងអាច​ដាក់​ឱ្យ​ដំណើរការ​ពី​ក្រុង​ប៉ោយប៉ែត​ឆ្ពោះ​មក​ក្រុង​សិរីសោភ័ណ​បន្ថែម​ទៀត​។ លោក​បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​គម្រោង​រថយន្តក្រុង​នេះ​ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​សេវា​នេះ​ទាំងអស់គ្នា​។

ការ​ធ្វើដំណើរ​ពី​ក្រុង​ប៉ោយប៉ែត​ ទៅ​ស្រុក​ម៉ាឡៃ​មាន​ចម្ងាយ​ប្រមាណ​ ៤០គីឡូម៉ែត្រ​។ ទីតាំង​ចំណត​បាន​រៀបចំ​រួចជាស្រេច​ហើយ​ អាច​ដំណើរការ​អាច​ដើមឆ្នាំ​ក្រោយនេះ​។

លោក​បញ្ជាក់​ទៀត​ថា​ នេះ​គឺជា​ដំណឹងល្អ​ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ពិសេស​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ និង​ស្រុក​ម៉ាឡៃ​ ប្រសិន​ចង់​ធ្វើដំណើរ​ទៅកាន់​គោលដៅ​ណាមួយ​នឹង​មិន​អស់​ថវិកា​ឡើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here