ការបង្កើត​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ទំនងជា​បរា​ជ័យ​បន្ទាប់់​ពីជ​ប៉ុន​ពិចារណា​ដកខ្លួន​ចេញពី​កិច្ច​ព្រមព្រៀង​នេះ​

0
ការបង្កើត​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ទំនងជា​បរា​ជ័យ​បន្ទាប់់​ពីជ​ប៉ុន​ពិចារណា​ដកខ្លួន​ចេញពី​កិច្ច​ព្រមព្រៀង​នេះ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) កំពុង​ស្ថិត​ក្នុង​ភាព​ប្រាកដប្រជា​ ដែល​អាច​ឈាន​ដល់​ការ​ដួល​រលំ​ បន្ទាប់ពី​ជប៉ុន​បាន​បង្ហាញ​សញ្ញា​ថា​ ខ្លួន​នឹង​ដកខ្លួន​ចេញ​ ប្រសិនបើ​ឥណ្ឌា​ដកខ្លួន​ចេញពី​ប្លុក​ពាណិជ្ជកម្ម​នៃ​ RCEP​ នេះ​។

ប្លុក​ពាណិជ្ជកម្ម​ដែល​មាន​អាស៊ាន​ និង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវ​បាន​កំណត់​ថា​ ធំជាង​សហភាព​អឺរ៉ុប​និង​មាន​ចំនួន​ប្រជាជន​ពាក់កណ្តាល​ នៃ​ចំនួន​ប្រជាជន​ពិភពលោក​ និង​រួមបញ្ចូល​ជាង៣០​ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ (GDP​)លើ​ពិភពលោក​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ បាន​ចេញផ្សាយ​របាយការណ៍​មួយ​ដោយ​បញ្ជាក់​ថា​ អ្នកចរចា​ពាណិជ្ជកម្ម​ជប៉ុន​ សុខចិត្ត​ដកខ្លួន​ចេញពី​ប្លុក​ពាណិជ្ជកម្ម​ ប្រសិនបើ​ឥណ្ឌា​មិន​ត្រូវ​បាន​រាប់បញ្ចូល​។

របាយការណ៍​នេះ​បានឱ្យ​ដឹង​ថា​ “ជោគវាសនា​របស់​RCEP​ អាច​នឹង​ផ្លាស់​ប្តូរ​ជាថ្មី​ម្តង​ទៀត​ ជាមួយ​អ្នកចរចា​កំពូល​របស់​ជប៉ុន​និយាយ​ កាលពី​ថ្ងៃសុក្រ​ថា​ ប្រទេស​ខ្លួន​មិនបាន​ពិចារណា​ ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ដោយ​គ្មាន​ប្រទេស​ឥណ្ឌា​នោះ​ទេ​”។

ប្រទេស​ឥណ្ឌា​បាន​ដកខ្លួន​ចេញពី​ការ​ចរ​ចារ​ RCEP​ កាលពី​ខែ​ វិច្ឆិកា​ ដោយ​បញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​នេះ​ នឹង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​។

នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​លោក​ Narendra​ Modi​ បាន​ជឿជាក់​ថា​ ការចូលរួម​ក្នុង​ប្លុក​ពាណិជ្ជកម្ម​នេះ​ មិន​សមស្រប​នឹង​ផលប្រយោជន៍​របស់​ប្រទេស​លោក​ទេ​។ ក្តី​បារម្ភ​ចំបង​គឺ​ផ្តោត​ជុំវិញ​ទំនិញ​ចិន​ ដែល​មានតម្លៃ​ថោក​ជន់​លិច​ទីផ្សារ​ឥណ្ឌា​ និង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក​រង​ផល​ប៉ះពាល់​។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ NDTV​ ដែល​មាន​មូលដ្ឋាន​នៅ​ឥណ្ឌា​កាលពី​ខែ​ វិច្ឆិកា​ លោក​ Modi​ បាន​និយាយ​ថា​ “នៅពេល​ដែល​ខ្ញុំ​គិត​គូ​ទំហំ​ប្រយោជន៍​ នៃ​កិច្ច​ព្រមព្រៀង ​RCEP​ របស់​ប្រជាជន​ឥណ្ឌា​ទាំងអស់​ ខ្ញុំ​មិន​ទទួល​បាន​ចម្លើយ​វិជ្ជមាន​ទេ​។ ដូច្នេះ​មនសិការ​ផ្ទាល់ខ្លួន​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ចូលរួម​ជាមួយ​ RCEP​ ឡើយ​”។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រិះគន់​ការ​ជឿជាក់​ថា​ ទំនិញ​ចិន​នឹង​ជន់​លិច​ទីផ្សារ​របស់​សមាជិក​ នៅពេល​ចិន​បាន​អនុវត្ត​តាមច្បាប់​ពាណិជ្ជកម្ម​ទាំងអស់​ ក្រោម​គោលការណ៍​ណែនាំ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ទីក្រុង​ប៉េកាំង​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា​ បណ្តា​ប្រទេស​ ដូចជា​ ឥណ្ឌា​មើលស្រាល​ចំ​ពោះ​សក្តា​នុ​ពល​ នៃ​ការ​ទទួល​បាន​ទីផ្សារ​ដ៏​ធំ​របស់​ចិន​។

របាយការណ៍​របស់​ Global​ Times​ បាន​លើកឡើង​ថា​ “ការយល់ឃើញ​ថា​នៅពេល​ដែល​កិច្ច​ព្រមព្រៀង​ត្រូវ​បាន​ចុះហត្ថលេខា​ ផលិតផល​ចិន​នឹង​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​ផ្សេងទៀត​គឺជា​ជំហរតែ​ម្ខាង​ ឬជា​រោគសញ្ញា​នៃ​ជំងឺ​រវើរវាយ​”។ របាយការណ៍​ដដែល​បាន​កត់សំគាល់​ថា​ “បន្ទាប់ពីនេះ​ ចិន​ចាំបាច់​ត្រូវ​គោរព​តាម​គោលការណ៍​ពាណិជ្ជកម្ម​ដូចគ្នា​ដើម្បី​បើក​ទីផ្សារ​របស់​ខ្លួន​បន្ថែម​ទៀត​។ គ្មាន​នរណា​ម្នាក់​ជំទាស់​ថា​ ចិន​មាន​ទី​ផ្សា​រស​ក្តានុ​ពល​ដ៏​ធំ​មួយ​ ដែល​ជា​ចំណុច​លក់​ដ៏​សំខាន់​មួយ​សម្រាប់​ RCEP​ ដែល​ស្នើ​ឡើង​ដោយ​អាស៊ាន​នោះ​ទេ​”។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​បង្ហាញថា​ ជប៉ុន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី៣នៅ​លើ​ពិភពលោក​ បាន​ចាប់ផ្តើម​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី៣​ ដោយមាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប០​,២ ភាគរយ​។

យោង​តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ IMF​ បាន​អោយ​ដឹង​ថា​ សេដ្ឋកិច្ច​ជប៉ុន​នឹង​ត្រូវ​បាន​ជាប់​គាំង​នៅ​ឆ្នាំ២០២០​ ខណៈ​ដែល​ប្រទេស​នេះ​ បន្ត​កំណើន​យឺត​នៅ​ចុងឆ្នាំ​នេះ​។

IMF​ បាន​ទម្លាក់​ការព្យាករណ៍​ កំណើន​សេដ្ឋកិច្ច​របស់​ជប៉ុន​ម្តង​ទៀត​នៅ​ឆ្នាំនេះ​ ដោយ​ថយ​ចុះ​ពី​កំនើន​,៩ភាគរយ​ មក​នៅ​ត្រឹម០​,៨ភាគរយ​។

IMF​ បាន​ណែនាំ​ជប៉ុន​ឱ្យ​កាត់បន្ថយ​ភាព​តានតឹង​ ពាណិជ្ជកម្ម​បច្ចុប្បន្ន​ជាមួយ​កូរ៉េ​ខាងត្បូង​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ជប៉ុន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្វាក់​តម្លៃ​សកល​ថែមទៀត​។

IMF​ បាន​ណែនាំ​ថា​ “ភាព​តានតឹង​ពាណិជ្ជកម្ម​សកល​ ដែល​កំពុង​បន្ត​ និង​ការ​កើនឡើង​បន្ថែម​ទៀត​ អាច​កាត់បន្ថយ​ការនាំចេញ​ការ​វិនិយោគ​ និង​កំណើន​សុទ្ធ​របស់​ជប៉ុន​ រួម​ទាំង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​ តាមរយៈ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ និង​ការ​ជះឥទ្ធិពល​មិនល្អ​ដល់​វិស័យ​ហិរញ្ញវត្ថុ​របស់​ជប៉ុន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here