ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ប្រមាណ២២លាន​ដុល្លារ​ដើម្បី​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តពោធិ៍សាត់​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​ជប៉ុន​ តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា​ បាន​ប្រកាស​ ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ២.៤០៥.០០០.០០០​ យ៉េន​ ស្មើនឹង​ប្រមាណ២២លាន​ដុល្លារ​អាមេរិក​ សម្រាប់​អនុវត្ត​គម្រោង​ “ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តពោធិ៍សាត់​” ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ៣ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ លោក​ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរ​ជាត​ និង​លោក​ មិ​កាមិ​ ម៉ា​សា​ស៊ី​រ៉ូ​ ឯកអគ្គ​រាជទូត​ជា​ប៉ុន​ប្រចាំ​នៅ​កម្ពុជា​ នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ នៅ​ព្រឹក​ថ្ងៃទី៤​ ខែធ្នូ​ឆ្នាំ​ ២០១៩​ ស្អែកនេះ​ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ គឺជា​ការ​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ជប៉ុន​ ក្នុង​ការ​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​ទឹ​ស្អាត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here