ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន Italthai Industrial Co ដែលជាអ្នកនាំចូល និងចែកចាយគ្រឿងម៉ាស៊ីនធុនធ្ងន់ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Italthai Group បានសហការជាមួយក្រុមហ៊ុន Tadano Ltd របស់ជប៉ុនដើម្បីបង្កើនការលក់រថយន្តស្ទួច (Crane) នៅក្នុងប្រទេសចំនួន៥ នៃតំបន់ឥណ្ឌូចិន ជាមួយការរំពឹងការទុកការលក់ ដល់ទៅ ២ពាន់លានបាតនៅឆ្នាំ២០២៤។
កាលពីម្សិលមិញក្រុមហ៊ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ ជាមួយក្រុមហ៊ុនតា Tadano ដែលមានមូលដ្ឋាននៅតំបន់ Kagawa ប្រទេសជប៉ុនការរយៈពេល ៥ឆ្នាំ។ នេះបើយោងកាសែតបាងកកប៉ុស្តិ៍។
ភាគីទាំងពីរបានបង្កើតក្រុមហ៊ុន Tadano Italthai Ltd កាលពីខែឧសភា កន្លងមក ដោយមានដើមទុនចុះបញ្ជីចំនួន៥០លានបាត។ ក្រុមហ៊ុន Tadano កាន់កាប់ភាគហ៊ុន ៤៩ភាគរយ ខណៈក្រុមហ៊ុន Italthai Industrial កាន់កាប់ភាគហ៊ុន ៤៨ភាគរយ និងក្រុមហ៊ុន MHCB Consulting Thailand Co កាន់ភាគហ៊ុនដែលនៅសល់។
ការបណ្តាក់ទុននេះ នឹងត្រួតពិនិត្យលើទីផ្សាររថយន្តស្ទូចរបស់ក្រុមហ៊ុន Tadano នៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ។
លោក Koichi Tadano ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនជប៉ុន បានមានប្រសាសន៍ថា ទីផ្សារគ្រឿងយន្តស្ទូចរបស់ថៃ មានសមត្ថភាពកើនឡើងបន្ថែមទៀត ដោយសារតែគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល ដើម្បីជំរុញវិស័យសំណង់។

លោក Tadano បានមានប្រសាសន៍ថា “ថៃគឺជាប្រទេសដ៏សំខាន់របស់ក្រុមហ៊ុន Tadano ដោយសារតែរដ្ឋាភិបាលមានគម្រោងធំៗជាង៤០ ដែលកំពុងត្រូវបានគ្រោងទុក និងអភិវឌ្ឍន៍ក្នុងកំឡុងឆ្នាំ ២០២០-២៤”៕
ក្រុមហ៊ុន Tadano មានទីតាំងផលិតនៅប្រទេសជប៉ុន អាល្លឺម៉ង់ អាមេរិក និងថៃ។ រថយន្តស្ទួចគ្រប់ប្រភេទនឹងចេញពីកន្លែងផលិតកម្មទាំងនេះដើម្បីបម្រើទីផ្សារទាំង ៥ ខាងលើ។
ក្រុមហ៊ុន Italthai Industrial ចែកចាយគ្រឿងសំណង់ និងគ្រឿងម៉ាស៊ីនឧស្សាហកម្មជាច្រើនរួមមាន Volvo និងTadano។
ក្រុមហ៊ុនផ្តល់សេវាកម្មក្រោយពេលលក់ដល់ក្រុមហ៊ុនម៉ាកទាំង ១៤ សាខានៅថៃ និងឡាវ។
លោក Yuthachai Charanachitta នាយកប្រតិបត្តិក្រុមហ៊ុន Italthai Group បាននិយាយថា ប្រទេសផ្សេងទៀតមានសក្តានុពលក្នុងការជំរុញការលក់រថយន្តស្ទួច ពីព្រោះរដ្ឋាភិបាលរបស់ពួកគេកំពុងអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
ការបណ្តាក់ទុននេះមានវត្តមាននៅកថៃ ឡាវ និងកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៨៕






