ធនាគារពិភពលោក​៖ ប្រជាជន​ជាតិ​វ័យក្មេង​របស់​ម៉ាឡេស៊ី​កំពុង​ជាប់​ក្នុង​អន្ទាក់​បំណុល​

0
ធនាគារពិភពលោក​៖ ប្រជាជន​ជាតិ​វ័យក្មេង​របស់​ម៉ាឡេស៊ី​កំពុង​ជាប់​ក្នុង​អន្ទាក់​បំណុល​
ធនាគារពិភពលោក​៖ ប្រជាជន​ជាតិ​វ័យក្មេង​របស់​ម៉ាឡេស៊ី​កំពុង​ជាប់​ក្នុង​អន្ទាក់​បំណុល​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ធនាគារពិភពលោក​បាន​ចេញផ្សាយ​របាយការណ៍​មួយ​ថា​ ប្រជាជន​ម៉ាឡេស៊ី​វ័យក្មេង​កំពុង​ជំពាក់បំណុល​ និង​តស៊ូ​ដើម្បី​រួចផុត​ពី​បំណុល​ ដោយសារ​អត្រាកំណើន​ប្រាក់ចំណូល​សម្រាប់​កម្មករ​ដែល​មាន​ប្រាក់ចំណូល​ទាប​ជាប់​គាំង​ ហើយ​មិន​រក្សា​ល្បឿន​អតិផរណា​។

យោង​តាម​ធនាគារពិភពលោក​ ២៧​ ភាគរយ​នៃ​មនុស្ស​ពេញវ័យ​ដែល​នៅ​លីវ​នៅ​គូ​ឡា​ឡាំ​ពួរ​កប្រាក់ចំណូល​បាន​តិច​ជាង​ ៦៥០​ ដុល្លារ​ដែល​ជា​ប្រាក់ឈ្នួល​ដែល​អាច​រស់នៅ​បាន​តាម​ការ​ប៉ាន់ស្មាន​របស់​ធនាគារ​កណ្តាល​នៅក្នុង​ទីក្រុង​របស់​ខ្លួន​។

ការ​ត្រួតពិនិត្យ​សេដ្ឋកិច្ច​ម៉ាឡេស៊ី​លើក​ទី​ ២១​ របស់​ធនាគារពិភពលោក​បាន​បញ្ជាក់​ថា​ “នៅ​ឆ្នាំ​ ២០១៨​ ប្រជាជន​ម៉ាឡេស៊ី​ជិត​ ៣០​ ភាគរយ​ បង្ហាញថា​ ពួកគេ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ម្ហូបអាហារ​ ហើយ​ ២៣​ ភាគរយ​បាន​រាយការណ៍​ថា​ ពួកគេ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទីជម្រក​”។

ការវិភាគ​របស់​ធនាគារពិភពលោក​បាន​រក​ឃើញ​ការ​មិន​ពេញចិត្ត​ជាទូទៅ​ក្នុងចំណោម​អ្នក​ដែល​រស់នៅ​ក្នុង​ទីក្រុង​ និង​ជនបទ​។ អ្នកឆ្លើយ​សំណួរ​បាន​លើកឡើង​ថា​ ពួកគេ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ចំណាយ​លើ​ថ្លៃ​អាហារ​ដែល​កើនឡើង​ទ្វេដង​ និង​ទីជម្រក​ដែល​កើនឡើង​បីដង​។

លោក​ Seri​ Saifuddin​ Nasution​ Ismail​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ និង​កិច្ចការ​អតិថិជន​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ បាន​ថ្លែង​នៅក្នុង​របាយការណ៍​ធនាគារពិភពលោក​ថា​ “ថ្លៃ​ការរស់នៅ​គឺជា​ក្តី​កង្វល់​មួយ​ដែល​វា​ថ្លៃ​ហួសពី​តម្លៃ​រស់នៅ​។ អ្នក​ដែល​មាន​ប្រាក់ឈ្នួល​ទាប​ចំណាយ​ប្រាក់ចំណូល​របស់​ពួកគេ​ដើម្បី​ចំណាយ​សម្រាប់​ការជួល​ផ្ទះ​ថ្លៃ​ដឹកទំនិញ​ និង​នៅ​ចុងបញ្ចប់​ពួកគេ​មិន​មាន​អ្វី​នៅសល់​ច្រើន​សម្រាប់​ប្រចាំខែ​ទេ​”។

ធនាគារ​ Negara​ Malaysia​ (BNM​) បានឱ្យ​ដឹង​ថា​ ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ធ្វើ​ឱ្យ​ស្ថានភាព​របស់​ប្រជាជន​ម៉ាឡេស៊ី​កាន់តែ​ធ្ងន់​ធ្ង​ រដោយ​ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ និង​ការដំឡើង​ប្រាក់ឈ្នួល​។សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ម៉ាឡេស៊ី​ធ្លាក់ចុះ​ ដូចជា​ក្នុង​វិស័យ​លក់រាយ​ និង​រថ​យន្ត​រ រួម​ជាមួយ​ផ្នែក​ដឹកជញ្ជូន​ និង​អនុ​ផ្នែក​ដឹកជញ្ជូន​ ហើយ​និយោជិក​ធំ​ទាំងអស់​ និង​ប្រជាជន​ម៉ាឡេស៊ី​វ័យក្មេង​ចំណូល​ទាប​។

លោក​ Mara​ Warwick​ នាយក​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​ព្រុយ​ណេ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និង​ថៃ​បាន​និយាយ​នៅក្នុង​របាយការណ៍​នេះ​ ថា​ “ជាង​ពេល​ណាៗ​ទាំងអស់​ យើង​ត្រូវ​បង្កើន​ការ​វិនិយោគ​លើ​ប្រជាជន​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដែល​មាន​និរន្តរភាព​។

ម៉ាឡេស៊ី​អាច​ធ្វើការ​សម្រេចចិត្ត​លើ​គោលនយោបាយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វិសមភាព​ និង​លើកស្ទួយ​ជីវភាព​ និង​ឱកាស​របស់​អ្នក​ក្រីក្រ​បំផុត​”។ កំណើន​សេដ្ឋកិច្ច​ម៉ាឡេស៊ី​បាន​ធ្លាក់ចុះ​បន្តិច​ពី​ ៤,៩​ ភាគរយ​នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​នៅក្នុង​ត្រីមាស​ទី​ ២ មក​ត្រឹម​ ៤,៤​ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here