ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ស្របពេលការផ្គត់ផ្គង់កើនឡើង ធ្វើឲ្យចំនួនទំហំការិយាល័យកើនឡើងក្តី ប៉ុន្តែទីផ្សារជួលនៅតែមានតម្លៃល្អប្រសើរនៅឡើយ ដោយសារកំនើននៃការវិនិយោគ។
ការសិក្សាថ្មីមួយធ្វើឡើងដោយក្រុមហ៊ុន CBRE Cambodia ដែលទើបបានបង្ហាញកាលពីសប្តាហ៍មុនបានរកឃើញថា យោងទៅលើការព្យាករណ៍សម្រាប់ឆ្នាំ ២០១៨ និងឆ្នាំ២០១៩ និងចំនួនអាគារការិយាល័យមានការកើនឡើង ដោយមានការិយាល័យចំនួន៥ នៅក្នុងទីក្រុងភ្នំពេញត្រូវបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០១៧ និងមានការិយាល័យចំនួន៩គំរោង សម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០១៩។
ការសិក្សាដដែលបានរកឃើញថា ក្នុងការរំពឹងគិតតម្លៃជួលនៅមានស្ថេរភាពដូចធម្មតាដដែល។ ម្យ៉ាងទៀតនៅក្នុងឆ្នាំ២០១៨នេះ នឹងមានការផ្គត់ផ្គង់អាគារការិយាល័យ ដែលមានកម្មសិទ្ធចំណែកឯកជន៦០,០០០ម៉ែត្រការ៉េថែមទៀត ដែលនឹងដាក់ចូលទីផ្សារផងដែរ។
ការិយាល័យដែលនៅតែមានប្រជាប្រិយភាពជាងគេ នៅរាជធានីភ្នំពេញ នៅតែជាអាគារការិយាល័យកម្រិតB និងអាគារការិយាល័យC ដែលតម្លៃជួលមានភាពសមរម្យ សម្រាប់ក្រុមហ៊ុនទើបបង្កើតថ្មីៗ និងសម្រាប់ក្រុមហ៊ុនមានខ្នាតមធ្យម ដែលពួកគេមិនចង់ចំណាយច្រើនលើការិយាល័យរបស់ខ្លួន។នេះបើតាមការឲ្យដឹងពីលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia៕