ដោយ វុត្ថា
ភ្នំពេញ៖ កាសែត The Sun ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស (UK) បានចុះផ្សាយនាពេលថ្មីៗនេះថា អគារភ្លោះ ដែលមានកំពស់១៣៣ជាន់ ដែលគ្រោងសាងសង់ នៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នឹងបំបែកឯទត្តកកម្មពិភពលោកជាអគារភ្លោះខ្ពស់ជាងគេក្នុងតំបន់អស៊ាន។
ដោយ វុត្ថា
ភ្នំពេញ៖ កាសែត The Sun ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស (UK) បានចុះផ្សាយនាពេលថ្មីៗនេះថា អគារភ្លោះ ដែលមានកំពស់១៣៣ជាន់ ដែលគ្រោងសាងសង់ នៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នឹងបំបែកឯទត្តកកម្មពិភពលោកជាអគារភ្លោះខ្ពស់ជាងគេក្នុងតំបន់អស៊ាន។
អគារភ្លោះដែលខ្ពស់កប់ពពក និងធំជាងគេនៅក្នុងតំបន់អាស៊ាន នឹងដុះឡើងនៅតាមបណ្តោយមាត់ទន្លេងមេគង្គ ក្នុងរាជធានីភ្នំពេញនាពេលខាងមុខ ដែលអគារភ្លោះនេះ នឹងត្រូវចំណាយពេលសាងសង់៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ប្រមាណជា២.៧ពាន់លានដុល្លារ។ ដែលអាគារនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដូចជាផ្សារទំនើប អាផាតមិន រោងភាពយន្ត សណ្ឋាគារ ការិយាល័យធ្វើការ ភោជនីដ្ឋាន និងកន្លែងតាំងពិព័រណ៍ជាដើម។
សារព័ត៌មាននេះចុះផ្សាយថា នៅពេលសាងសង់បញ្ចប់ អគារនេះនឹងជាប់ជាអគារភ្លោះខ្ពស់ជាងគេ ក្នុងពិភពលោកបន្ទាប់ពីអគារ Petronas Twin Towers របស់ប្រទេស ម៉ាឡេស៊ីដែលមានកំពស់ត្រឹមតែ៤៥២ ម៉ែត្រ។
ក្រុមហ៊ុនសាងសង់ចិនចំនួន២ នឹងសាងសង់អគារនេះ ដែលត្រូវចំណាលពេល៥ឆ្នាំលើទំហំដី១.៥លានម៉ែត្រការ៉េ។ អគារនេះនឹងក្លាយទៅជាអគារមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុតនៅអាស៊ីអាគ្នេយ៍ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជានោះទេ។
ទោះជាយ៉ាងណាក៏ដោយ ក៏មិនអាចប្រៀបធៀបនឹងអាគារខ្ពស់បំផុតនៅលើពិភពលោកបានទេ គឺអគារ Burj Khalifa នៅក្នុងទីក្រុងឌូបៃបានដែរ ដែលជាប់កំណត់ត្រាមានកម្ពស់២,៧១៧ ហ្វីត បន្ទាប់មកអគារ Shangai Tower in China នៅក្នុងប្រទេសចិន និងអាគារ Abraj Al-Bait Clock Tower នៅទីក្រុងមេកាសាប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
កាលពីឆ្នាំមុនផែនការសាងសង់អគារខ្ពស់ កប់ពពកក្នុងតំលៃ៨00លានដុល្លារនៅទីក្រុងឡុងដ៍ត្រូវបានគេដាក់បង្ហាញដែរ ដែលគ្រោងសាងសង់ដោយក្រុមហ៊ុន Spire London ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ។ អគារនេះ ត្រូវបានគេសាងសង់ទៅជាផ្ទះល្វែងដ៏ប្រណីតជាច្រើន សម្រាប់អ្នកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណោះ ។ អគារនេះ នឹងត្រូវគេសាងសង់ក្នុងកម្រិតកំពស់៧៧០ ម៉ែត្រនឹងក្លាយជាអគារលំនៅដ្ឋានខ្ពស់បំផុតនៅអឺរ៉ុបខាងលិច ដែលគ្រោងបញ្ចប់នៅក្នងឆ្នាំ២០២០។
ប្រសិនជាសាងសង់បញ្ចប់ និងធ្វើឡើងតាមគំរោងដើម អាគារពាណិជ្ជកម្មលំដាប់ពិភពលោក Thai Bunrong Twin Tower មិនត្រឹមតែមានជាអាគារខ្ពស់ចំនួនពីរនោះទេ ប៉ុន្តែមានអាគាររណបកំពស់៤៥ជាន់ ចំនួន៤នៅជុំវិញបន្ថែមទៀត ដែលវានឹងក្លាយជាអាគារឬមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេ ក្នុងតំបន់អាស៊ាន និងពិភពលោកផងដែរ៕