ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុនសាងសង់ Sahakol Engineer Co ដែលមានមូលដ្ឋាននៅប្រទេសថៃកំពុងសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនបាននិងកំពុងស្វែងរកដៃគូវិនិយោគក្នុងស្រុក (កម្ពុជា) ដើម្បីអាចចូលចំណែកក្នុងទីផ្សារ។

លោក Sasavat Sirison ជាអ្នកដឹកនាំជំនាន់ទី ២ នៃក្រុមក្រុមហ៊ុន Sahakol (និងក៏ក្រុមហ៊ុនរុករករ៉ែផដងដែរ ដូចធ្យូងថ្ម សម្រាប់ថាមពលអគ្គិសនី) បានថ្លែងថា “អាជីវកម្មរ៉ែហាក់ដូចជាមានសក្តានុពលកាន់តែខ្លាំងនៅក្នុងប្រទេសជិតខាង ហើយក្រុមហ៊ុន Sahakol កំពុងសម្លឹងមើលប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម ដែលរដ្ឋាភិបាលត្រូវការអ្នកធ្វើអាជីវកម្មរ៉ែ។ តំបន់នេះមានរ៉ែជាច្រើន ដូចជាធ្យូងថ្ម សំណប៉ាហាំង រ៉ែមាស ដែកនិងស្ពាន់”។
ធ្យូងថ្មកំពុងក្លាយជាផ្នែកមួយនៃទីផ្សារដែលសូវមានតម្រូវការ ដោយសារតែការបញ្ចេញកាបូន និងស្ពាន់ធ័រនៅក្នុងខ្យល់ នៅពេលដុតសម្រាប់ការបង្កើតថាមពល ប៉ុន្តែវាអាចក្លាយជាផលិតផលពិសេសនាពេលអនាគត។ ប្រភេទធ្យូងថ្មនេះនៅតែត្រូវបានប្រើសម្រាប់ការផលិតថាមពលនៅក្នុងតំបន់ជាច្រើនរួមទាំងអាមេរិក អឺរ៉ុប និងចិន។
លោក Sasavat មានប្រសាសន៍ថា “ក្រុមហ៊ុន Sahakol កំពុងស្វែងរកឱកាសនៅប្រទេសវៀតណាម និងប្រទេសកម្ពុជា ប៉ុន្តែនឹងត្រូវការដៃគូក្នុងស្រុកដើម្បីចូលទៅកាន់ទីផ្សារទាំងនោះ”។

លោកមានប្រសាសន៍ថា “ក្រុមហ៊ុន Sahakol កំពុងដំណើរការដូចការគ្រោងទុក ប៉ុន្តែវាមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់នៅឡើយទេ ដូច្នេះខ្ញុំមានគោលបំណងពង្រឹងក្រុមហ៊ុនក្នុងទិដ្ឋភាពជាច្រើនដើម្បីក្លាយជាក្រុមហ៊ុនរុករករ៉ែក្នុងតំបន់ ក្នុងកំឡុងពេលសមត្ថភាពគ្រប់គ្រងរបស់ខ្ញុំ”៕






