វិភាគ​៖តើ​អាស៊ាន​ និង​អឺរ៉ុប​នឹង​ឈាន​ទៅ​រក​ការចែក​ផ្លូវ​គ្នា​ឬយ៉ាងណា​?

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ គោលនយោបាយ​ពាណិជ្ជកម្ម​ បែប​បង្កហេតុ​របស់​សហភាព​អឺរ៉ុប​ ប្រឆាំង​នឹង​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​ ធ្វើ​ឱ្យ​អ្នកវិភាគ​ប៉ាន់ស្មាន​ថា​ មានការ​ចែក​គ្នា​រវាង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​សហភាព​អឺរ៉ុប​។

បច្ចុប្បន្ន​ ឥណ្ឌូ​នេ​ស៊ី​ ម៉ាឡេស៊ី​ កម្ពុជា​ និង​មីយ៉ាន់ម៉ា​ កំពុង​មាន​ជំលោះ​ជាមួយ​សហភាព​អឺរ៉ុប​ ដោយ​អះអាង​ថា​ គោលនយោបាយ​ពាណិជ្ជកម្ម​ មាន​លក្ខណៈ​រើសអើង​ និង​ប្រើប្រាស់​ការ​ដកហូត​អនុគ្រោះ​ពាណិជ្ជកម្ម​ ដើម្បី​ជះឥទ្ធិពល​ដល់​កិច្ចការ​ក្នុង​ស្រុក​របស់​ប្រជាជាតិ​នានា​។

ឥណ្ឌូ​នេ​ស៊ី​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ ក្នុង​តំបន់​អាស៊ាន​ និង​ជា​អ្នក​ផលិត​ប្រេងដូង​ធំជាង​គេ​ បាន​ដាក់​ពាក្យ​បណ្តឹ​ងនៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ទាក់ទង​ផែនការ​របស់​សហភាព​អឺរ៉ុប​ ក្នុង​ការបញ្ឈប់​ការប្រើ​ប្រាស់​ប្រេងឥន្ធនៈ​ ដែល​ទាញ​ចេញ​ប្រេងដូង​។ សហ​គម​ន៍​អ៊ឺ​រ៉ុប​គ្រោង​នឹង​បញ្ឈប់​ ការប្រើ​ប្រាស់​ប្រេង​ជីវ​ឥន្ធនៈ​ប្រេងដូង​ទាំងស្រុង​នៅ​ឆ្នាំ២០៣០​ ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ផល​ប៉ះពាល់​បរិស្ថាន​នៅ​អាស៊ី​អាគ្នេយ៍​។

ដូចគ្នា​នេះ​ដែរ​ ម៉ាឡេស៊ី​ដែល​ជា​អ្នក​ផលិត​ប្រេងដូង​ធំជាង​គេ​ទី២​ ក៏បាន​និយាយ​ដែរ​ថា​ ខ្លួន​កំពុង​ពិចារណា​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ប្រឆាំង​នឹង​សហភាព​អឺរ៉ុប​។

លើស​ពីនេះ​ទៀត​ សហគមន៍​អឺរ៉ុប​បាន​ឆ្លងកាត់​ដំណើរការ​ដកហូត​ គម្រោង​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ និង​មីយ៉ាន់ម៉ា​ហៅថា​ EBA​ ។

គម្រោង​នៃ​ការ​ដកហូត​ EBA​ ដែល​អាច​កើតមាន​នឹង​ប៉ះពាល់​ ដល់​កម្មករ​រោងចក្រ​កាត់ដេរ៧៥០​,០០០​ នាក់​នៅ​កម្ពុជា​ និង​ធ្វើ​ឱ្យ​ការនាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ធ្លាក់ចុះ​ដែល​នាំចេញ​នេះ​ តំណាង​ឱ្យ៤០ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ មានតម្លៃ៥​,៨ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

ទន្ទឹម​នឹង​នេះ​ដែរ​ សហភាព​អឺរ៉ុប​ ក៏​ត្រូវ​បាន​អូសទាញ​ឱ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយផ្សេងទៀត​នៅ​ឆ្នាំនេះ​ ជាមួយ​អាមេរិក​ ដោយ​ភាគី​ទាំងពីរ​ប្តេជ្ញា​ថា​ នឹង​ធ្វើ​ឱ្យ​មាន​អាវុធ​ពន្ធគយ​។

ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​នៅក្នុង​សុន្ទរកថា​ មួយ​នៅ​ញូ​វយ៉​កកាលពី​ខែមុន​ថា​ គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ ប្រឆាំង​នឹង​អាមេរិក​គឺ​អាក្រក់​ជាង​ចិន​ បន្ទាប់ពី​លោក​បាន​ដាក់​ពន្ធគយ​រហូតដល់២៥ភាគរយ​ លើ​ការនាំចេញ​សំ​ខាន់​ៗរបស់​អឺរ៉ុប​កាលពី​ខែ​ តុលា​។

នៅ​ឯកន្លែង​ប្រារព្ធ​ពិធី​មួយ​ នៅ​ទីក្រុង​ញូ​វយ៉​កលោក​ Trump​ បាន​និយាយ​ថា​ “ប្រទេស​ជាច្រើន​គិត​ពន្ធគយ​ខ្ពស់​លើស​ពី​ធម្មតា​ ឬបង្កើត​របាំង​ពាណិជ្ជកម្ម​ ដែល​មិន​អាច​ទៅរួច​។ ខ្ញុំ​នឹង​និយាយ​ដោយ​ស្មោះត្រង់​ គឺ​សហគមន៍​អឺរ៉ុប​មានការ​លំបាក​ខ្លាំង​ណាស់​។ ឧបសគ្គ​ដែល​ពួកគេ​មាន​ គឺ​គួរ​ឱ្យ​ខ្លាច​ក្នុង​វិធី​ជាច្រើន​ដែល​អាក្រក់​ជាង​ចិន​”។

កាលពីដើម​ខែ​នេះ​ លោក​ Trump​ ក៏បាន​ដាក់​ពន្ធ១០០ភាគរយ​ លើ​ទំនិញ​បារាំង​ដែល​មានតម្លៃ២​,៤ ពាន់​លាន​ដុល្លារ​ និង​រួមមាន​ ស្រា​សំ​ប៉ាញ​ កាបូប​ច្នៃ​ និង​ឈីស​។ ការ​តម្លើង​ពន្ធគយ​ មាន​ដើមកំណើត​ពី​រដ្ឋាភិបាល​បារាំង​ ដែល​បាន​អនុម័ត​គោលនយោបាយ​ដើម្បី​យកពន្ធ​ក្រុមហ៊ុន​ឌីជីថល​អាមេរិក​ ដែល​ប្រតិបត្តិ​ការ​នៅ​ប្រទេស​បារាំង​។

ប្រធាន​ថ្មី​នៃ​ធនាគារ​កណ្តាល​អឺរ៉ុប​ លោកស្រី​ Christine​ Lagarde​ បាន​និយាយ​កាលពី​ខែមុន​ថា​ ត្រូវ​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ទាំងអស់​ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ពិភពលោក​ ដែល​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ​។ លោកស្រី​បាន​ផ្តោត​លើ​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​ជា​កត្តា​ចម្បង​មួយ​ ដែល​រារាំង​កំណើន​ GDP​ នៅ​ជុំវិញ​ពិភពលោក​ និង​បង្ក​ភាព​មិន​ប្រាកដប្រជា​នៅក្នុង​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​។

លោកស្រី​ Lagarde​ មានប្រសាសន៍​ថា​ “ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​ និង​ភាព​មិន​ប្រាកដប្រជា​ខាង​ភូមិសាស្ត្រ​នយោបាយ​ កំពុង​រួមចំណែក​ដល់​ការ​ធ្លាក់ចុះ​ នៃ​កំណើន​ពាណិជ្ជកម្ម​ពិភពលោក​ ដែល​ប៉ះពាល់​ប្រទេស​ជាង​ពាក់កណ្តាល​លើ​ពិភពលោក​ចាប់តាំងពី​ឆ្នាំមុន​។ លោកស្រី​បន្ថែម​ថា​ “កត្តា​នេះ​បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដល់កម្រិត​ទាប​បំផុត​ ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំធេង​នៅ​ឆ្នាំ២០០៨​”។

ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ បាន​ធ្វើ​ឱ្យ​ប៉​ពាល់​ដល់​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​សហភាព​អឺរ៉ុប​ ដូចជា​ អាល្លឺម៉ង់​។ អាល្លឺម៉ង់​បាន​ខកខាន​ក្នុង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ដោយ​មា​នកំនើន​ត្រឹម០​,១ភាគរយ​នៅ​ត្រីមាស​ទី៣​ ។ ទោះ​យ៉ាងណា​សេដ្ឋកិច្ច​អាល្លឺម៉ង់​ នៅ​មាន​ភាព​ផុយ​ស្រួយ​ខ្លាំង​ ហើយ​លក្ខខណ្ឌ​សេដ្ឋកិច្ច​ មិន​មើលទៅដូចជា​ពួកគេ​នឹង​មាន​ភាព​ប្រសើរ​ឡើង​នា​ពេល​អនាគត​នោះ​ទេ​។

លោក​ Claus​ Vistesen​ សេដ្ឋវិទូ​សហភាព​អឺរ៉ុប​ បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ថា​ “គ្មាន​ការ​ដើរថយក្រោយ​ទេ​ ប៉ុន្តែ​វា​ប្រាកដជា​សេដ្ឋកិច្ច​ខ្សោយ​បំផុត​។ ក្នុង​ន័យ​នេះ​ វា​គឺ​មានផល​អាក្រក់​បំផុត​សម្រាប់​ទីផ្សារ​”។

ទិន្នន័យ​ថ្ងៃនេះ​បញ្ជាក់​ថា​ សេដ្ឋកិច្ច​អាល្លឺម៉ង់​បាន​ជាប់​គាំង​ហើយ​ ប៉ុន្តែ​ចំណងជើង​ព័ត៌មាន​ ប្រហែលជា​មិន​មាន​ភាព​ចាំបាច់​គ្រប់គ្រាន់​ ដើម្បី​ជំរុញ​ឱ្យ​មានការ​ឆ្លើយតប​សារ​ភ្លាម​ៗ និង​ខ្លាំងក្លា​ពីទី​ក្រុង​ប៊ែ​កឡាំង​ទេ​”។

កំណើន​សេដ្ឋកិច្ច​ខ្លាំង​នៅ​តំបន់​អាស៊ាន​

ទន្ទឹម​នឹង​នេះ​ ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ ខ្សែ​សង្វាក់​តម្លៃ​ នៅ​ជុំវិញ​ពិភពលោក​ បាន​បន្ទាប​ការព្យាករណ៍​កំណើន​ នៅ​ស្ទើរតែ​គ្រប់តំបន់​នៃ​ពិភពលោក​ លើកលែងតែ​តំបន់​អាស៊ី​អាគ្នេយ៍​។

សេដ្ឋកិច្ច​អាស៊ាន​កំពុង​ទ្រទ្រង់​កំណើន​ និង​ការពង្រីក​ការ​រី​កម្រើន​យ៉ាង​ខ្លាំង​ អំឡុង​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ងងឹត​ ដែល​ជះឥទ្ធិពល​ដល់​បណ្តា​រដ្ឋ​សេដ្ឋ​កិ​ច្ច​ធំៗ​ ដូចជា​សឹង្ហ​បូរី​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​។ នេះ​បើ​យោង​តាម​វេទិកា​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​។

យោង​តាម​ការស្ទង់មតិ​របស់​របាយការណ៍​ ដែល​តំណាង​អ្នកជំនាញ​សេដ្ឋកិច្ច​ជាង​ ៦០០នាក់​នៅ​ទូទាំង​តំបន់​បាន​បង្ហាញថា​ ការនាំចេញ​របស់​វៀតណាម​បាន​កើនឡើង​ជាង​ ១២ភាគរយ​ ហើយ​ហើយ​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ផ្សេងទៀត​ ត្រូវ​បាន​រំពឹង​ថា​នឹង​អនុវត្ត​តាម​គន្លង​កំណើន​នេះ​។

ការស្ទង់មតិ​ប្រចាំឆ្នាំ​របស់​វេទិកា​ សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​បង្ហាញ​ពី​សុទិដ្ឋិនិយម​មួយចំនួន​សម្រាប់​តំបន់​អាគ្នេយ៍​។ របាយការណ៍​បានឱ្យ​ដឹង​ថា​ ការនាំចេញ​របស់​វៀតណាម​ នឹង​បន្ត​អនុវត្ត​តាម​គន្លង​កំណើន​យ៉ាង​ខ្លាំង​ ជាមួយនឹង​កំណើន​ខ្ពស់​ជាង១២ភាគរយ​។

តួនាទី​របស់​ចិន​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ក្នុង​កំណើន​សេដ្ឋកិច្ច​អាស៊ាន​នៅ​កម្ពុជា​

ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ី​ ក៏បាន​និង​កំពុង​វិនិយោគ​យ៉ាង​ខ្លាំង​ ទៅ​ក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ និង​កំពុង​ប្រកួតប្រជែង​ ដើម្បី​ទទួល​បានការ​ចូល​ទៅកាន់​តំបន់​ដែល​កំពុង​រីកចម្រើន​នេះ​។

ភាគច្រើន​នៃ​កំណើន​ប្រកបដោយ​ចីរភាព​ គឺជា​លទ្ធផល​នៃ​តំបន់​ ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​។ ចិន​ថែមទាំង​បាន​ឧបត្ថម្ភ​ ដល់ក​តិ​កា​សញ្ញា​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​អាស៊ី​ ដែល​រួមមាន​បណ្តា​ប្រទេស​អាស៊ាន​ និង​ស្ទើរតែ​ប្រទេស​ទាំងអស់​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ រួមមាន​ប្រទេស​ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្រ្តាលី​ និង​ឥណ្ឌា​។ កតិកាសញ្ញា​នេះ​ ត្រូវ​បាន​ធ្វើឡើង​ដើម្បី​មិន​រួមបញ្ចូល​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ក្នុង​ការប៉ុនប៉ង​ដើម្បី​ញែក​សេដ្ឋកិច្ច​របស់​លោកខាងលិច​ ចេញពី​តំបន់​ដែល​មាន​ប្រជាជន​ចំនួន៣.៥ពាន់​លាន​នាក់​ និង​តំណាង៣០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​។

ឧទាហរណ៍​ដ៏​ល្អ​ នៃ​ការ​បង្កើន​ការ​វិនិយោគ​ ពី​បណ្តា​ប្រទេស​អាស៊ី​បូព៌ា​អាច​ត្រូវ​បាន​មើលឃើញ​នៅ​កម្ពុជា​។ ជា​រួមការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) របស់​កម្ពុជា​សម្រេច​បាន​ជាង៣​,១ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោង​តាម​របាយការណ៍​ធនាគារជាតិនៃកម្ពុជា​។

​ប្រទេស​ចិន​តំណាង​ឲ្យ​ចំនួន៤១​,៣ភាគរយ​ នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៃ​ចំនួន​សរុប​កាលពី​ឆ្នាំមុន​ នៅ​លំ​ដាប់​ទ ២ គឺ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​មាន​អត្រា​គ្រប​ដណ្តប់៨​,១ភាគរយ​ ខណៈ​ការ​វិនិយោគ​របស់​ជប៉ុន​កើនឡើង៦​,៤ភាគរយ​។

លើស​ពីនេះ​ ក្រុមហ៊ុន​ផលិតកម្ម​ សំណង់​ និង​ហិរញ្ញវត្ថុ​របស់​កូរ៉េ​ខាងត្បូង​បាន​ និង​កំពុង​បង្កើត​សាខា​យ៉ាងច្រើន​នៅ​កម្ពុជា​ ដែល​ជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ ដើម្បី​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​ កាន់តែ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​ ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន​ និង​ជប៉ុន​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​ បាន​ឈាន​ដល់៨៥លាន​ដុល្លារ​ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ​។ ការនាំចេញ​របស់​កម្ពុជា​ ទៅ​កូរ៉េ​ខាងត្បូង​មានតម្លៃ​ ២១​,៦លាន​ដុល្លារ​ កើនឡើង៤​,៣៨ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

កូរ៉េ​ខាងត្បូង​ឈរ​នៅ​លំដាប់​ទី២​ ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​។ រហូតមកដល់​ពេលនេះ​ រដ្ឋាភិបាល​កម្ពុជា​ បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន២១២ពី​កូរ៉េ​ដែល​មាន​ទឹកប្រាក់​ចំនួន៤.៥៦​ ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ជិត៣០០បាន​ធ្វើ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ ដោយ​ផ្តល់​ការងារ​ដល់​មនុស្ស​រាប់ពាន់​នាក់​។

យុទ្ធសាស្ត្រ​វិនិយោគ​របស់​កូរ៉េ​ខាងត្បូង​ បាន​បង្កើន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ខ្លួន​នៅ​វៀតណាម​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ និង​បាន​វ៉ា​ដាច់​ជប៉ុន​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០១៩​។

ទីភ្នាក់ងារ​វិនិយោគ​ជំរុញ​ការ​វិនិយោគ​កូរ៉េ​ (KOTRA​) បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​កូរ៉េ​ខាងត្បូង​ នៅ​វៀតណាម​សម្រាប់​ឆ្នាំនេះ​ មាន​ចំនួន២​,៧ពាន់​លាន​ដុល្លារ​ ដោយ​ឈរ​នៅ​លំដាប់​ទី២​ បន្ទាប់ពី​ហុងកុង​ដែល​មានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ខ្លួន​ដែល​មានតម្លៃ៥​,៣ពាន់​លាន​ដុល្លារ​។ ជប៉ុន​ឈរ​នៅ​លំដាប់​ទី៣​ ដែល​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់១​,៩ពាន់​លាន​ដុល្លារ​ ជាលើកដំបូង​ចាប់តាំងពី​ឆ្នាំ២០១៧​៕

LEAVE A REPLY

Please enter your comment!
Please enter your name here