ដោយ ប៊ី
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) នឹងមានកំណើនចន្លោះពី ៦ ទៅ៧ ភាគរយនៅឆ្នាំ ២០២០ ខណៈឧបសគ្គពីភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មដែលអូសបន្លាយពេល និងការថយចុះកំណើនសេដ្ឋកិច្ចសំខាន់ៗប៉ះពាល់ដល់ចក្ខុវិស័យសេដ្ឋកិច្ចតាមរយៈការធ្លាក់ចុះនៃការនាំចេញ និងការមកដល់នៃភ្ញៀវទេសចរ។ នេះមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ធនាគារពាណិជ្ជកម្ម Siam Commercial Bank។

ទោះយ៉ាងណាផលិតកម្មក្នុងតំបន់ដែលសម្របខ្លួននឹងផ្តល់ផលប្រយោជន៍ខ្លះដល់ប្លុកនេះ ជាពិសេសវៀតណាមយ៉ាងហោចណាស់ក្នុងរយៈពេលខ្លី ដោយសារក្រុមហ៊ុនចិន និងសាជីវកម្មពហុជាតិមួយចំនួនប្តូរផលិតកម្មរបស់ខ្លួនទៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដើម្បីគេចពន្ធពីអាមេរិក។
មជ្ឈមណ្ឌលនេះ បានឱ្យដឹងថា ជាលទ្ធផលការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណា នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះនឹងតែបន្តកើនឡើង។លើសពីនេះទៅទៀត ការប្រើប្រាស់នៅក្នុងប្លុក និងការកើនឡើងនៃទីផ្សារអ្នកប្រើប្រាស់ត្រូវបានរំពឹងថានឹងការពារការជះឥទ្ធិពលអវិជ្ជមានពីការធ្លាក់ចុះខាងក្រៅ។
ទោះយ៉ាងណា ហានិភ័យក៏កំពុងកើនឡើង ខណៈដែលប្រទេសនីមួយៗបច្ចុប្បន្នប្រឈមនឹងហានិភ័យបុគ្គលដែលកើតចេញពីប្រភពទាំងក្នុង និងក្រៅ។កម្ពុជា និងមីយ៉ាន់ម៉ាប្រឈមនឹងហានិភ័យនៃការដកប្រព័ន្ធៗអនុគ្រោះពន្ធទាំងអស់លើកលែងតែអាវុធ (EBA) ពីសំណាក់សហគមន៍អឺរ៉ុប ហើយអាចនឹងបាត់បង់ការប្រកួតប្រជែងក្នុងការនាំចេញក្នុងរយៈពេលមធ្យម។
ឡាវនៅតែប្រឈមនឹងហានិភ័យនៃភាពតានតឹងផ្នែកខាងបំណុល ខណៈពេលដែលវៀតណាមអាចប្រឈមនឹងការចាត់វិធានការរបស់អាមេរិកបន្ថែមទៀត ប្រសិនបើវៀតណាមរៀបឧបាយករូបិយវត្ថុលើអាមេរិក។
កំណើនសេដ្ឋកិច្ចវៀតណាមត្រូវបានរំពឹងថានឹងកើនឡើងដល់ ៦,៧ ភាគរយនៅក្នុងឆ្នាំ ២០២០ ដែលគាំទ្រទាំងតម្រូវការក្នុងស្រុក និងការនាំចេញ។ជាមួយនឹងការធ្លាក់ចុះនៃការនាំចេញ និងការបង្កើនហានិភ័យខាងក្រៅពីគោលនយោបាយគាំពារនិយមអាមេរិក ការប្រើប្រាស់ឯកជនគួរតែគាំទ្រដល់កំណើនពីទីផ្សារការងារខ្លាំង និងអតិផរណាកម្រិតមធ្យម។
ទន្ទឹមនឹងនេះ ការបន្តកែទម្រង់រចនាសម្ព័ន្ធគួរតែជួយជំរុញទាំងការវិនិយោគឯកជន និងបរទេសនៅក្នុងប្រទេសនេះ។កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងថានឹងមានការកើនឡើងមធ្យមទៅ ៦,៨ ភាគរយនៅក្នុងឆ្នាំ ២០២០ ដោយសារតែពាណិជ្ជកម្មពិភពលោកធ្លាក់ចុះ។
វិស័យទេសចរណ៍ និងការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងក្នុងអត្រាទាបជាងមុន ប៉ុន្តែស្ថានភាពសារពើពន្ធ និងការនាំចេញរបស់ប្រទេសនេះនៅតែរឹងមាំដដែល។ទោះយ៉ាងណា ហានិភ័យនៃការប្រឈមនឹងការដក EBA នៅតែមានកម្រិតខ្ពស់ ហើយអាចប៉ះពាល់ដល់ការនាំចេញទៅកាន់សហគមន៍អឺរ៉ុបដែលជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា។
មីក្រូហិរញ្ញវត្ថុដែលមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រាក់កម្ចីក្នុងគ្រួសារក៏អាចនឹងធ្វើឱ្យប៉ះពាល់ស្ថិរភាពហិរញ្ញវត្ថុ និងទស្សនវិស័យនៃការប្រើប្រាស់នាពេលអនាគតផងដែរ។
សេដ្ឋកិច្ចរបស់ឡាវត្រូវបានព្យាករថានឹងងើបឡើងវិញដល់ ៦,៥ ភាគរយនៅឆ្នាំ ២០២០។ សកម្មភាពសេដ្ឋកិច្ចជារួមមានការថមថយ ដោយសារផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិក្នុងឆ្នាំ ២០១៨ សង្គ្រាមពាណិជ្ជកម្ម និងការធ្លាក់ចុះនៃប្រទេសចិន។
ទន្ទឹមនឹងនេះ ភាពងាយរងគ្រោះរយៈពេលខ្លីរបស់ឡាវ រួមមានប្រាក់បំរុងបរទេសមានកម្រិត និងភាពតានតឹងផ្នែកសារពើពន្ធពីប្រាក់ចំណូលទាបក្នុងការប្រមូលពន្ធ។ ទោះយ៉ាងណាហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងវារីអគ្គិសនីនាពេលអនាគត និងកំណែទម្រង់គោលនយោបាយគួរតែជំរុញសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម។
សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានរំពឹងថានឹងកើនឡើង ៦,៣ ភាគរយនៅក្នុងឆ្នាំ ២០២០ ចំពេលមានហានិភ័យក្នុងស្រុក មុនពេលការបោះឆ្នោតនៅឆ្នាំក្រោយ។ការវិនិយោគផ្ទាល់ពីបរទេសបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែការធ្វើកំណែទម្រង់គោលនយោបាយដែលកំពុងបន្តធ្វើសេរីភាវូបនីយកម្មហិរញ្ញវត្ថុ និងការវិនិយោគបរទេសពីបណ្តាប្រទេសអាស៊ីដទៃទៀតគួរតែគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ ប៉ុន្តែហានិភ័យធ្លាក់ចុះកើតឡើងពីវិបត្តិរ៉ូហ៊ីងយ៉ាដែលមិនទាន់ដោះស្រាយ ខណៈមីយ៉ាន់ម៉ាក៏មានហានិភ័យផងដែរក្នុងករណីមានការដក EBA៕






