សម្តេច​តេជោ​៖ កម្ពុជា​ចូល​ជាស​មា​ជិ​កអាស៊ាន​មានផល​ប្រយោជន៍​ ៤ យ៉ាង​សំ​ខាន់​ៗ

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ សម្តេ​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ កម្ពុជា​ចូល​ជាស​មា​ជិ​កអាស៊ាន​មានក​ត្តា​ទាក់ទាញ​ចំនួន​ ៤ យ៉ាង​សំ​ខាន់​ៗ ។ នេះ​គឺជា​ការ​ថ្លែង​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកល​វិទ្យាល័យ​វេ​ស្ទើ​ន នៅ​ថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ។

កត្តា​ទី​១ គឺ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ សម្តេច​តេជោ​ ពន្យល់​ថា​នេះ​ គឺជា​កត្តា​ធំ​ណាស់​ដែល​ទាក់ទាញ​កម្ពុជា​ ចូល​ជាស​មា​ជិ​កអាស៊ាន​ ។ ប្រសិនបើ​កម្ពុជា​មិន​ចូល​អាស៊ាន​ទេ​ កម្ពុជា​នឹង​ឯកោ​ និង​មិនដឹងជា​ពិភាក្សា​ជាមួយ​ប្រទេស​ណា​នោះ​ទេ​ ហើយ​ប្រទេស​ដែល​ជាស​មា​ជិ​កអាស៊ាន​ នឹង​រួបរួម​សាមគ្គី​គ្នា​។

សម្តេច​បន្ត​ថា​ តែ​ដោយសារ​កម្ពុជា​ស្ថិតនៅ​ក្នុង​ក្របខណ្ឌ​ជាស​មា​ជិ​កអាស៊ាន​ បាន​ធ្វើ​ឱ្យ​កម្ពុជា​មានលទ្ធភាព​ក្នុង​ការ​ជជែកវែក​ញែក​លើ​បញ្ហា​ផ្សេង​ជាមួយនឹង​បណ្តា​ប្រទេស​ដទៃទៀត​ដែល​ជាស​មា​ជិ​កអាស៊ាន​ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា​។

កត្តា​ទី​២ គឺ​ ស្មារតី​សហគមន៍​ សម្តេច​តេជោ​ថា​ ស្មារតី​សហគមន៍​នេះ​ គឺ​សំដៅ​ដល់​ការ​ធ្វើ​កា​របស់​អាស៊ាន​ផ្តោត​លើ​ កុងសង់ស៊ីស​ ពោល​គឺ​ធ្វើការ​តាម​ឯក​ឆន្ទ​ ដោយ​ក្នុង​ន័យ​នេះ​ គឺ​មិន​មាន​ប្រទេស​ធំ​ ប្រទេស​តូច​ ឬប្រទេស​អ្នកមាន​ ឬអ្នកក្រ​នោះ​ទេ​ គឺ​មាន​សិទ្ធ​ស្មើ​គ្នា​ទំាំង​អស់​ ។

សម្តេច​ថា​ ក្នុងចំណោម​ប្រទេស​ ១០​ បើ​មាន​ប្រទេស​ណាមួយ​មិនព្រម​ គឺ​មិន​អាច​ចេញ​សេចក្តី​ប្រកាស​ណាមួយ​បាន​ឡើយ​ ។ បើ​អាស៊ាន​ ប្តូរ​របៀប​ធ្វើការ​ពី​កុងសង់ស៊ីស​ មក​ជា​ការបោះឆ្នោត​ ​នោះ​ នឹង​ធ្វើ​ឱ្យ​អាស៊ាន​បែកបាក់​ ​កាលណា​នៅពេល​បោះឆ្នោត​ នឹង​មាន​សំ​លេខ​ភាគតិច​ និង​សម្លេង​ភាគច្រើន​ហើយ​។

កត្តា​ទី​៣ គឺ​ សមាហរណកម្ម​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ពន្យល់​ថា​ កម្ពុជា​ ទទួល​បានផល​ប្រយោជន៍​ច្រើនណាស់​ពី​សមាហរណកម្ម​មួយ​នេះ​ ទាក់​ទៅ​នឹង​វិស័យ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​។ មិន​តែប៉ុណ្ណោះ​អាស៊ាន​បាន​ជួយ​ បណ្តុះបណ្តាល​ធនធានមនុស្ស​ ​និង​ជួយ​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​ ​ដែល​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន​ ដោយ​ក្នុង​នោះ​មាន​ទាំង​កិច្ច​ព្រមព្រៀង​សេរី​អាស៊ាន​-ចិន​ ​។

សម្តេច​បន្ថែម​ថា​ បន្ថែម​ពីនេះ​ អាស៊ាន​ក៏បាន​ធ្វើ​នូវ​កិច្ច​ព្រមព្រៀង​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​ដទៃទៀត​ ទាំង​នៅក្នុង​តំបន់​ និង​ពិភពលោក​ ដែល​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បានផល​ប្រយោជន៍​កាន់តែ​ច្រើន​លើ​វិស័យ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ ។

កត្តា​ទី​៤ គឺ​ច្រកចេញ​ការទូត​របស់​កម្ពុជា​សម្តេច​តេជោ​ ហ៊ុន​ សែន​ពន្យល់​ថា​ ​ច្រកចេញ​ការទូត​របស់​កម្ពុជា​ នេះ​ សំដៅ​ដល់​អាស៊ាន​មានដៃ​គូ​ច្រើន​ ដែល​ធ្វើ​កម្ពុជា​មានដៃ​គូ​ច្រើន​ផង​ដែរ​ ។ ក្នុង​ន័យ​នេះ​ បើ​កម្ពុជា​នៅ​ម្នាក់​ឯក​នោះ​កម្ពុជា​ពិត​ណាស់​គឺ​មិន​មានដៃ​គូ​នោះ​ទេ​ ។

អាស៊ាន​មានដៃ​ជាមួយ​ចិន​ ជប៉ុន​ កូរ៉េ​ ឥណ្ឌា​ ​អូស្ត្រាលី​ ណូវែល​សើ​ឡង់​ អា​រ៉ុប​ និង​ អាមេរិក​ជាដើម​។អាស៊ាន​បង្កើត​ឡើង​នៅ​ថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ​ ១៩៦៧​ ​ដែល​មាន​ប្រទេស​ ១០​ ជាស​មា​ជិ​ក។ កម្ពុជា​ចូល​ជាស​មា​ជិ​កនៅ​ឆ្នាំ​ ១៩៩៩ជា​ប្រទេស​ទី១០​ ហើយ​បាន​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រជុំ​ពីរ​លើក​គឺ​ ៖ នៅ​ឆ្នាំ​ ២០០២​ និង​នៅ​ឆ្នាំ២០១២​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here