ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តទៅលើគម្រោងវិនិយោគថ្មីៗចំនួន៣បន្ថែមទៀត ដែលមានទំហំទឹកប្រាក់សរុបចំនួនជិត ១២លានដុល្លារសហរដ្ឋអាមេរិក និងមានទីតាំងស្ថិតនៅខេត្តចំនួន៣ផ្សេងគ្នា ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន ៣ ដែលទឹកប្រាក់សរុបចំនួន ១១,៨លាន ដុល្លារ ។
ក្រុមហ៊ុនចំនួន៣ ដែលទទួលស្គាល់ និងអនុម័តពីសំណាក់រដ្ឋាភិបាលរួមមាន ៖
១– “S W J (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភូមិបូរីកម្មករ សង្កាត់ច្បារមន ខណ្ឌច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៥៥កន្លែង។
២– “LEADING STAR (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨៨១កន្លែង។
៣-“JAM STAR PACKAGING TECHNOLOGY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ និងបោះពុម្ពគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៩កន្លែង៕









