ដោយ ប៊ី
ភ្នំពេញៈ ខណៈប្រាក់ឈ្នួលកំពុងកើនឡើងនៅប្រទេសថៃ ប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេសនៅជិតព្រំដែនថៃកាលពីថ្ងៃច័ន្ទ ជឿជាក់ថានឹងទាក់ទាញក្រុមហ៊ុនផលិតកម្មចូលមកវិនិយោគនៅកម្ពុជា។ថ្លៃពលកម្មនៅកម្ពុជាគឺប្រហែលពាក់កណ្តាល បើប្រៀបធៀបជាមួយនឹងថ្លៃពលកម្មនៅថៃ។

ក្រុមហ៊ុនដែលមានគុណវុឌ្ឍិក៏នឹងរីករាយនឹងការដកពន្ធ និងឯកសិទ្ធិផ្សេងទៀតនៅតំបន់សេដ្ឋកិច្ចប៉ោយប៉ែត។ លោក Hiroshi Uematsu នាយកប្រតិបត្តិនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលបើកសួនឧស្សាហកម្មថ្មីមួយ នៅជិតព្រំដែនថៃបានមានប្រសាសន៍ថា “ខ្ញុំចង់បញ្ជាក់ពីតម្លៃផលិតកម្មថាវាមានតម្លៃទាបយ៉ាងណានៅទីនេះ។
ហ៊ុនក្រុមហ៊ុននេះគឺភាគច្រើនកាន់កាប់ដោយជនជាតិខ្មែរ ក្នុងនោះមានក្រុមហ៊ុនអចលនទ្រព្យជប៉ុន Zephyr កាន់កាប់ភាគហ៊ុន ១៥ ភាគរយ”។ ក្រុមហ៊ុន Toyota Tsusho Corp បានប្រកាសថា ខ្លួននឹងសាងសង់រោងចក្រជួលទី ២ នៅកម្ពុជាដើម្បីគាំទ្រដល់អាជីវកម្មជប៉ុនដែលកំពុងពង្រីកខ្លួនចូលទៅទីផ្សារថៃដែលនៅជិតខាង។
ក្រុមហ៊ុនបុត្រសម្ព័ន្ធ Techno Park Poi Pet Pvt Co របស់ក្រុមហ៊ុន Toyota Tsusho បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Sanco Cambo Investment Group Co ដែលប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេសនៅប៉ោយប៉ែត។
នៅទីប្រជុំជនចម្ងាយ ៤ ម៉ោងពីទីក្រុងបាងកក ផ្ទះពាណិជ្ជកម្មជប៉ុនបានចាប់ផ្តើមសាងសង់រោងចក្រជួលទំហំ ៨,០០០ ម៉ែត្រការ៉េដែលមានឈ្មោះថា Techo Park នៅលើផ្ទៃដីប្រមាណ ១៦,០០០ ម៉ែត្រការ៉េនៅខែនេះហើយការបញ្ចប់នៅខែ សីហា ឆ្នាំ ២០២០។ ចំនួនទឹកប្រាក់នៃការវិនិយោគនៅក្នុងគម្រោងនេះមិនបានបង្ហាញទេ។
លោក Naoto Sugita អនុប្រធានគ្រប់គ្រងតំបន់ Techno Park បានប្រាប់កាសែត NNA របស់ជប៉ុនថា ក្រុងប៉ោយប៉ែតដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃបានក្លាយជាមូលដ្ឋានមួយដែលក្រុមហ៊ុនផលិតរបស់ជប៉ុនផ្ទេរផ្នែកខ្លះនៃដំណើរការផលិតកម្មរបស់ពួកគេពីប្រទេសថៃ ខណៈពួកគេកំពុងប្រឈមនឹងបញ្ហាដូចជាការដំឡើងប្រាក់ឈ្នួល និងការគ្រប់គ្រងការងារ។

ឧទ្យានឧស្សាហកម្មមួយផ្សេងទៀត នៅភាគខាងលិចនៃប្រទេសកម្ពុជាគឺ Techno Park Poi Pet ត្រូវបានបើកដោយក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Toyota Tsusho ក្នុងឆ្នាំ ២០១៦៕






