ក្រុមហ៊ុន​ចិន​ដែល​គ្រោង​អភិវឌ្ឍ​រមណីយដ្ឋាន​ធំ​មួយ​នៅ​ខេត្ត​សៀម​រាប​ពន្យា​ពេល​ចាប់ផ្តើម​គម្រោង​របស់​ខ្លួន​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ផសេវាកម្ម​កាស៊ីណូ​ ដែល​ចុះបញ្ជី​នៅ​ហុងកុង​ Macau​ Legend​ Development​ Ltd ​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​បាន​យល់​ព្រម​ពន្យា​ពេល​ដល់ពេល​ ក្នុង​ទិញ​ដី​ពី​ក្រុមហ៊ុន​កាន់កាប់​ដី​មួយចំនួន​នៅ​ប្រទេស​កម្ពុជា​ ដែល​ក្រុមហ៊ុន​បង្កើត​ជា​កន្លែង​កម្សាន្ត​ចម្រុះ​ក្រោម​យីហោ​ Macau​ Legend​។

ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា​ ការ​ពន្យា​ពេលនេះ​ នឹង​មាន​រយៈពេល​ដល់​ពាក់កណ្តាល​ឆ្នាំ​ ២០២០​។ នេះ​បើ​យោង​តាម​គេ​ទំព័រ​ GGRAsia ​នៅ​ថ្ងៃនេះ​។

កាលពី​ខែធ្នូ​ឆ្នាំ​ ២០១៨​ ក្រុមហ៊ុន​ Macau​ Legend​ បាន​ប្រកាស​ថា​ ខ្លួន​បាន​យល់ព្រម​បង់ប្រាក់​ឱ្យ​អ្នកលក់​ដី​ឈ្មោះ​Wang​ Jieman​ alias​ Wang​ Kitman​ ក្នុង​តម្លៃ​ ៩០​,០១លាន​ដុល្លារ​អាមេរិក​ សម្រាប់​ភាគហ៊ុន​ទាំងមូល​នៃ​ក្រុមហ៊ុន​កម្ពុជា​មួយ​ ឈ្មោះថា​ Howing​ Enterprises​ Co​ Ltd​។ នៃ​ដី​នៅ​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា​។ អ្នកទិញ​បាន​និយាយ​ថា​ ក្រុមហ៊ុន​ Howing​ កាន់កាប់​ដី​ប្រហែល១២០០ហិ​កតា​ នៅក្នុង​ខេត្តសៀមរាប​។

យោង​តាម​កិច្ច​ព្រមព្រៀង​ ដែល​បាន​ប្រកាស​កាលពី​ឆ្នាំមុន​ ការផ្ទេរ​ដី​ និង​ការ​ចុះឈ្មោះ​នៅ​ក្រោម​កម្មសិទ្ធិ​ថ្មី​គឺ​ “មាន​លក្ខខណ្ឌ​ និង​ការ​ពេញចិត្ត​នៃ​លក្ខខណ្ឌ​ជាក់លាក់​” នៅ​ ឬមុន​កាលបរិច្ឆេទ​ដែល​បាន​ព្រមព្រៀង​គ្នា​មួយ​ ពោល​គឺ​ថ្ងៃ​ត្រឹម​ទី២៨​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ។

នៅក្នុង​ឯកសារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រុមហ៊ុន​ Macau​ Legend​ បានឱ្យ​ដឹង​ថា​ អ្នកលក់​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ សម្រាប់​ការ​បំពេញ​លក្ខខណ្ឌ​មួយចំនួន​ ដូច្នេះ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃទី២៦​ ខែ​ ធ្នូ​ ដើម្បី​“ បន្ត​ពន្យា​កាលបរិច្ឆេទ​ដ៏​វែង​ដល់​ថ្ងៃទី​ ២៦​ ខែមិថុនា​ឆ្នាំ​ ២០២០​ (ឬកាល​បរិច្ឆេទ​ក្រោយ​ៗទៀត​ នៅពេល​ដែល​ភាគី​អាច​យល់ព្រម​ ជា​លាយលក្ខណ៍​អក្សរ​)។

ក្រុមហ៊ុន​បាន​បន្ថែម​ទៀត​ថា​ “រាល់​ល័ក្ខខ័ណ្ឌ​នៃ​ការ​លក់​ និង​ការទិញ​នឹង​មិន​ផ្លាស់​ប្តូរ​ទេ​”។

នៅពេល​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ប្រកាស​ ក្រុមហ៊ុន​ Macau​ Legend​ ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ប្រតិបត្តិ​ករ​កន្លែង​កាស៊ីណូ​មួយ​ នៅ​ទីក្រុង​ម៉ាកាវ​ និង​ឡាវ​ បាន​ថ្លែង​ថា​ ក្រុមហ៊ុន​មាន​គោលបំណង​ អភិវឌ្ឍន៍​រមណីយដ្ឋាន​ចម្រុះ​មួយ​នៅ​ខេត្តសៀមរាប​។ ឯកសារ​របស់​ក្រុមហ៊ុន​ មិនបាន​និយាយ​អំពី​ល្បែង​ ទាក់ទង​នឹង​រមណីយដ្ឋាន​សៀមរាប​ទេ​។

សៀមរាប​គឺជា​គោលដៅ​ទេសចរណ៍​ ដ៏​ពេញនិយម​មួយ​ ដែល​ស្ថិតនៅ​ជិត​ប្រាសាទបុរាណ​អង្គរវត្ត​ ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​យូ​ណេស្កូ​។

ក្រុមហ៊ុន​ Macau​ Legend​ មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ទីតាំង​ ដែល​បាន​គ្រោងទុក​សម្រាប់​គម្រោង​ខេត្តសៀមរាប​ទេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here